Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»លោកម៉ាក្រុង៖ បារាំងនិងអឺរ៉ុបត្រៀមប្រយុទ្ធការពារ សិទ្ធិនិង​​សេរីភាព បើទោះបី​​ជាត្រូវពលីជីវិត
    RFI

    លោកម៉ាក្រុង៖ បារាំងនិងអឺរ៉ុបត្រៀមប្រយុទ្ធការពារ សិទ្ធិនិង​​សេរីភាព បើទោះបី​​ជាត្រូវពលីជីវិត

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 13, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងពេលថ្លែងសុន្ទរកថាទៅកាន់កងទ័ពបារាំង​ ក្នុងឱកាសបុណ្យជាតិបារាំង។ ​វិមាន​ Brienne ទីក្រុងប៉ារីស ថ្ងៃទី​១៣កក្កដា​២០២៦
    លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ក្នុងពេលថ្លែងសុន្ទរកថាទៅកាន់កងទ័ពបារាំង​ ក្នុងឱកាសបុណ្យជាតិបារាំង។ ​វិមាន​ Brienne ទីក្រុងប៉ារីស ថ្ងៃទី​១៣កក្កដា​២០២៦ — AFP - THOMAS PADILLA
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្នុង​​ឱកាសបុណ្យជាតិបារាំង លោក​ប្រធានាធិបតី​ម៉ាក្រុង បានថ្លែងសុន្ទរកថា នៅចំពោះមុខ​​មន្ត្រីក្រសួងការពារជាតិ និង​មេទ័ពបារាំងធំៗ កាលពីថ្ងៃទី​១៣កក្កដា​ម្សិលមិញ។ លោក​ម៉ាក្រុង​បានអះអាងថា ការសន្យា​ដំឡើងការចំណាយ ដើម្បីពង្រឹងកម្លាំងសមត្ថភាព​របស់កងទ័ពបារាំង គឺជាអាទិភាពដើម្បី​ឲ្យបារាំងនិងអឺរ៉ុប អាចមាន​ស្វ័យភាពយុទ្ធសាស្ត្រ។ លោក​ម៉ាក្រុង បានលើកឡើងថា ស្របពេល​ដែល​សង្គ្រាមនិងភាពចលាចលកំពុងតែគំរាម​ពិភពលោក បារាំងនិងប្រទេសសមាជិកអឺរ៉ុបផ្សេងទៀត ត្រូវតែរួមសាមគ្គី​គ្នា​រៀបចំ​ឲ្យ​មានស្តង់ដា​សព្វាវុធរួម ផលិតដោយ​អឺរ៉ុបខ្លួនឯង ទុកការពារសន្តិសុខអឺរ៉ុប​​ខ្លួនឯង។ គ្មានឡើយពាក្យ​​ជាតិ​និយម គឺមានតែការស្នេហាជាតិនិងការ​​រួមសាមគ្គីគ្នារវាងសមាជិក​អឺរ៉ុប។

    តាំងតែពីមុនពេល​តំបន់សាហ៊ែលមិនទាន់ធ្លាក់ក្នុងភាពចលាចល មុន​តំបន់មជ្ឈិមបូព៌ាត្រូវ​​ឆាបឆេះ​ តាំងតែពីមុនពេលសង្គ្រាមបានមកដល់ដីអឺរ៉ុប គឺយើងបាន​ចាប់ផ្តើម​ពង្រឹង អភិវឌ្ឍន៍​កម្លាំងសព្វាវុធរបស់​យើងរួចទៅហើយ។

    តាំងតែពី​សង្គ្រាម​ឈ្លានពានរ​បស់​រុស្ស៊ី​ មកលើទឹកដី​​អ៊ុយក្រែន មិនទាន់​ចាប់ផ្តើម​ តាំងតែពីមិនទាន់មាន​ភាពរង្គោះរង្គោះ ដែលពិភពលោក​យើងកំពុងជួបប្រទះក្នុងពេលនេះ​ទៅទៀត ដែល​យើង​បានប្រឹងប្រែងអំពាវនាវ​​ ជំរុញ​ឲ្យ​បារាំង និងសហភាពអឺរ៉ុបទាំងមូល មានស្វ័យភាពយុទ្ធសាស្ត្រ​។

    ស្វ័យភាពយុទ្ធសាស្ត្រ គឺជាភាពឯករាជ្យ​ម្ចាស់ការរបស់យើង នៅក្នុង​ការ​វិភាគ ការសម្រេចចិត្ត និង​សកម្មភាពប្រតិបត្តិការ​។ និយាយឲ្យចំទៅ វាគឺជាសិទ្ធិសេរីភាព​​ ជាសេចក្តីចង់បាន​របស់​ប្រទេសជាតិយើង ហើយចំណុចនេះ បានជ្រោងកិត្តិយសបារាំង ក្នុងនាមជាប្រទេសមួយដែលគេគោរព​នៅលើឆាកអន្តរជាតិ​។

    អឺរ៉ុប​កំពុង​តែឈាន​​ក្លាយ​ជា​មហាអំណាចមួយ​ ដោយផ្អែក​លើ​​​កម្លាំងសាមគ្គី របស់ប្រទេសសមាជិកទាំងអស់ ដែលអឺរ៉ុបគោរពឯករាជ្យ​អធិបតេយ្យ​ភាព​។ តែទន្ទឹមនឹងនេះ អឺរ៉ុប​ជំរុញ​ឲ្យ​ប្រទេសសមាជិក ​ត្រូវរួមគ្នា​ការពារគ្នាដោយ​ឯកភាព​។ អឺរ៉ុប​មិនអាច​ក្លាយជា​​ដែនដី​មួយ ដែលរួមរឹតដោយជម្ងឺ​ជាតិនិយម​បានឡើយ ព្រោះជម្ងឺនេះ​ធ្លាប់​បានបំផ្លាញអឺរ៉ុប។ អ្វីដែលអឺរ៉ុបត្រូវការ គឺ​ការរួបរួម​កម្លាំង​ស្នេហាជាតិ​ របស់សមាជិកនីមួយៗដើម្បីធ្វើ​ឲ្យអឺរ៉ុបខ្លាំង​។ សារដ៏សំខាន់មួយដែលយើងផ្ញើទៅកាន់ពិភពលោក គឺថា​​ សន្តិភាព​ជាកម្មវត្ថុ​របស់យើង។ ​យើងស្រលាញ់ថ្នាក់ថ្នមសិទ្ធិនិងសេរីភាព​ ដូច្នេះ ពិតណាស់គឺយើង​ត្រៀមខ្លួន​ប្រយុទ្ធ​ការពារ​វា​​ជារៀងដរាប បើទោះបីជាត្រូវ​បូជាជីវិត​ក៏ដោយ​​។

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.