Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»អ៊ីរ៉ង់​បន្តវាយ​ប្រហារទៅ​លើ​ប្រទេសក្នុងតំបន់​​ សងសឹក​ទៅនឹងការវាយប្រហាររបស់​អាមេរិក
    RFI

    អ៊ីរ៉ង់​បន្តវាយ​ប្រហារទៅ​លើ​ប្រទេសក្នុងតំបន់​​ សងសឹក​ទៅនឹងការវាយប្រហាររបស់​អាមេរិក

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 13, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    មនុស្សដើរនៅក្បែរ​រូបគម្រូមីស៊ីលអ៊ីរ៉ង់ តាំងបង្ហាញនៅទីក្រុងតេហេរ៉ង់ ថ្ងៃទី​១២កក្កដា​២០២៦​
    មនុស្សដើរនៅក្បែរ​រូបគម្រូមីស៊ីលអ៊ីរ៉ង់ តាំងបង្ហាញនៅទីក្រុងតេហេរ៉ង់ ថ្ងៃទី​១២កក្កដា​២០២៦​ — via REUTERS - Majid Asgaripour
    Share
    Facebook Twitter LinkedIn Pinterest Email

    នៅព្រឹកព្រលឹមទៀបភ្លឺ​ថ្ងៃចន្ទ ទី​១៣កក្កដា កងទ័ពអាមេរិក​បានបន្តបើកការវាយប្រហារទៅលើ​គោលដៅយោធាច្រើនសិបកន្លែង នៅភាគខាងត្បូងអ៊ីរ៉ង់​។ សងសឹកទៅនឹងការវាយប្រហារនេះ អ៊ីរ៉ង់បានបាញ់មីស៊ីលច្រើនគ្រាប់ទៀត ទៅលើ​ហ្សកដានី បារ៉ែន និងកូវ៉ែត​។ ការវាយប្រហាររបស់អ៊ីរ៉ង់​ក្នុងទ្រង់ទ្រាយ​ធំ បានបង្ហាញ​ឲ្យឃើញថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅតែមានសមត្ថភាព​ប្រយុទ្ធ ស្របពេលដែលប្រព័ន្ធការពារផ្លូវអាកាស​របស់ប្រទេសតំបន់ឈូងសមុទ្រពែក្ស ហាក់ដូចជាគ្មានប្រសិទ្ធភាព​។​

    បន្ទាប់ពីបានបើកការវាយប្រហារចំនួន​១៤០​គោលដៅ កាលពីថ្ងៃសៅរ៍ កងទ័ពអាមេរិក​​បានបើកការវាយប្រហារ​​បន្ថែមទៀត​នៅយប់ថ្ងៃអាទិត្យទី​១២កក្កដា ទៅលើទី​តាំង​ច្រើនសិបទីតាំងផ្សេងទៀត នៅភាគខាងត្បូងអ៊ីរ៉ង់​។ អគ្គបញ្ជាការដ្ឋានកងទ័ព​អាមេរិក​ប្រចាំតំបន់ដើមបូព៌ា​ ហៅកាត់ថា​ Centcom បាន​ប្រកាស​ថា គេបានកំណត់គោលដៅ កម្ទេច​ប្រព័ន្ធរ៉ាដាអ៊ីរ៉ង់​នៅតាមតំបន់មាត់ឈូងសមុទ្រពែក្ស នៅទីតាំងបាញ់មីស៊ីលនិងដ្រូន ព្រមទាំងទូកតូចៗរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់​ផង។

    បណ្តាញទូរទស្សន៍អ៊ីរ៉ង់​វិញបាន ផ្សាយថាកងទ័ពអាមេរិក​បាន​បាញ់​គ្រាប់មីស៊ីល មកលើតំបន់ភាគខាងលិច ត្រង់ខេត្ត Khouzistan និងភាគ​​​ខាងត្បូងអ៊ីរ៉ង់​ ដូចជាកោះ Qeshm និងតំបន់​កំពង់ផែ​ Bandar Babbas ស្ថិតនៅមាត់ច្រកសមុទ្រអកមូហ្ស ។ ប្រភពបណ្តាញព័ត៌មានអ៊ីរ៉ង់ផ្សេងទៀត បាន​ផ្សាយថា មានមនុស្សស្លាប់យ៉ាងតិច​២នាក់ ដោយការវាយប្រហាររបស់អាមេរិក​។

    សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ អ៊ីរ៉ង់​បាន​បាញ់​គ្រាប់ចំ​នាវាដឹកទំនិញ​២គ្រឿង ដោយចោទថា​បានធ្វើដំណើរខុសពីផ្លូវដែល​អ៊ីរ៉ង់​អនុញ្ញាត។ Centcom បាន​​អះអាងថា កម្មវត្ថុនៃការវាយប្រហាររបស់កងទ័ពអាមេរិក​ គឺដើម្បីរារាំង​មិន​ឲ្យ​អ៊ីរ៉ង់​ វាយប្រហារមកលើនាវាដឹកទឹកទំនិញ​​ពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រក​សមុទ្រអកមូហ្ស​។ តែយ៉ាងណា នៅព្រឹកថ្ងៃចន្ទនេះ Centcom បានបញ្ជាក់ថា ប្រតិបត្តិការ​របស់កងទ័ពអាមេរិក​បានចប់ហើយ។

    កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានវាយសងសឹកវិញយ៉ាងចាស់ដៃ ទៅនឹងការវាយប្រហាររបស់អាមេរិក។ គឺប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ដែលរងគ្រោះខ្លាំងបំផុត​ ២ថ្ងៃមកនេះ។ នៅកូវ៉ែត អ៊ីរ៉ង់​បានបញ្ជាដ្រូន និងបាញ់មីស៊ីលកម្ទេចមូលដ្ឋានយាមព្រំដែន​ចំនួន​៣ទីតាំង និងបាន​បាញ់ចំ​ស្ថានីយ៍បូមប្រេងនៅក្នុងសមុទ្រ​មួយទីតាំងផង។ នៅហ្សកដានីវិញ យ៉ាងហោចណាស់ មានមីស៊ីល​អ៊ីរ៉ង់​៣គ្រាប់បានវាយ​សំដៅ មកលើ​មូលដ្ឋានទ័ពអាមេរិក​។ នៅបារ៉ែនវិញ សំឡេងស៊ីរ៉ែនបានលាន់ឮកងរំពងប្រកាសអាសន្ន ឲ្យប្រជាជនរកកន្លែងមានសុវត្ថិភាព តែអាជ្ញាធរ​មិនបានបញ្ជាក់ថា មានខូចខាតត្រង់ណាខ្លះទេ​។

    គួរកត់សំគាល់ថា លទ្ធភាពវាយប្រហាររបស់អ៊ីរ៉ង់​នៅតែមានខ្លាំង បើទោះបី​លោកដូណាល់ ត្រាំ អះអាងថាអាមេរិក​បានវាយខ្ទេចអស់ហើយក៏ដោយ​​។ ​ប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្ស រងគ្រោះជាប្រចាំ​ ទាំងដែល​ប្រទេសទាំងនេះ មានមូលដ្ឋានទ័ពអាមេរិក​ឈរជើង​ចាំការពារ ជាមួយ​នឹង​ប្រព័ន្ធខែលការពារផ្លូវអាកាស ចាំ​ស្ទាក់មីស៊ីលនិងដ្រូនជាដើម​។ អ្នកវិភាគ​ជាច្រើនបាន​លើកឡើងថា សង្គ្រាម​លើកនេះ បានរំលេចឲ្យឃើញ ពីហានិភ័យប្រឈមគ្រោះថ្នាក់នៃប្រទេសតូចៗក្នុងតំបន់ ដូចជាកូវ៉ែត បារ៉ែន និងកាតាជាដើម ដែលកន្លងមករំពឹងថាអាមេរិកជួយការពារ តែទីបំផុត​ផ្ទៃមេឃល្ហល្ហេវទទេរស្អាត គ្មានអ្វីការពារសន្តិសុខ​។ តែទោះជាយ៉ាងនេះក្តី នៅក្នុងបទសម្ភាសន៍ខ្លីមួយតាមទូរស័ព្ទជាមួយទីភ្នាក់ងារព័ត៌មាន Reuters លោកដូណាល់ ត្រាំ បន្តអះអាងថា អាមេរិក​បាន​វ៉ៃអ៊ីរ៉ង់ខ្ទេចរាបអស់ហើយ។

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.