Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»បារាំង​ជួប​គ្រោះ​​ភ្លើង​ឆេះ​ព្រៃដ៏​កំណាច​បំផុត​ នៅ​មាត់​ច្រក​ចូល​រដ្ឋធានី​ប៉ារីស
    RFI

    បារាំង​ជួប​គ្រោះ​​ភ្លើង​ឆេះ​ព្រៃដ៏​កំណាច​បំផុត​ នៅ​មាត់​ច្រក​ចូល​រដ្ឋធានី​ប៉ារីស

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 13, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្លើង​ឆេះព្រៃ​ Fontainebleau ថ្ងៃទី​១២​កក្កដា២០២៦
    ភ្លើង​ឆេះព្រៃ​ Fontainebleau ថ្ងៃទី​១២​កក្កដា២០២៦ — © Benoit Tessier/Reuters
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់​ពី​រង​​បាតុភូត​​ក្តៅ​ខ្លាំងហួសហេតុអស់​ជា​ច្រើន​ថ្ងៃ បារាំង​កំពុង​ជួប​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​ដ៏​កំណាច​បំផុត​មួយ​ទៀត នៅក្បែរ​ក្រុង​ប៉ារីស។ ក្រុម​ពន្លត់​អគ្គិភ័យ​ជិត​៥០០នាក់ កំពុងប្រើ​គ្រប់​មធ្យោបាយ តាម​ផ្លូវ​អាកាស​ផង ផ្លូវ​គោក​ផង ​ប្រយុទ្ធ​ប្រឆាំ​ង​នឹង​ភ្លើង​​ព្រៃ​ តាំងពី​រសៀល​ថ្ងៃ​អាទិត្យ​ម្សិលមិញមក។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៣​កក្កដា​នេះ ​​យន្តហោះ​ពន្លត់​អគ្គិភ័យ​កាណាឌែរ ពីរ​គ្រឿង​កំពុង​បន្ត​ធ្វើ​ប្រតិបត្តិការ ​ប្រដាក់​គ្នា​ ជួយ​ក្រុម​ឡានទឹក។

    ភ្លើងឆេះព្រៃដ៏កំណាចមិនធ្លាប់មានបានលេបត្របាក់ព្រៃ Fontainebleau ដែលស្ថិតនៅចម្ងាយ ៦០គីឡូម៉ែត្រពីប៉ារីសអស់ប្រមាណ ៨០០ហិចតាក្នុងរយៈពេលតែប៉ុន្មានម៉ោង និងកំពុងបន្តឆាបឆេះយ៉ាងពេញទំហឹង។ អណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ពេញផ្ទៃមេឃដែលអាចមើលឃើញតាំងពីចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រ។

    ក្រុមពន្លត់អគ្គិភ័យជិត ៥ ០០នាក់ ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យចំនួន ២គ្រឿង យន្តហោះតាមដានស្ថានភាពភ្លើងឆេះព្រៃមួយគ្រឿង យន្តហោះដឹកទឹក ដឹកសារជាតិបង្អាក់ភ្លើងដែលបញ្ជូនមកពីតំបន់ផ្សេងៗនៃប្រទេសកំពុងប្រញឹកធ្វើប្រតិបត្តិការឆ្លាស់គ្នា ប្រយុទ្ធប្រឆាំងនឹងភ្លើងព្រៃដ៏​សម្បើម​ ដើម្បីសង្រ្គោះជីវិត និងព្រៃ។ នេះក៏ជាលើកទីមួយ ដែលបារាំងបានប្រើយន្តហោះពន្លត់អគ្គិភ័យកាណាឌែរដើម្បីពន្លត់ភ្លើងព្រៃនៅតំបន់ជុំវិញរដ្ឋធានីប៉ារីស។ ចរាចរណ៍តាមផ្លូវល្បឿនលឿន A6 ដែលជាផ្លូវដ៏សំខាន់សម្រាប់ចេញចូលរដ្ឋធានីតាមភាគខាងត្បូងត្រូវកាត់ផ្តាច់មួយផ្នែក។ បណ្តាញ​រថភ្លើងប៉ែកអាគ្នេយ៍ត្រូវរអាក់រអួលយ៉ាងខ្លាំង ដោយការឆេះខូចខាតបណ្តាញចរន្តអគ្គិសនី។ ក្រុមអ្នកពន្លត់អគ្គិភ័យរំពឹងថានឹងអាចគ្រប់គ្រងភ្លើងឆេះព្រៃ Fontainebleau នេះបាននៅក្នុងថ្ងៃចន្ទ ទី១៣ កក្កដា។ Fontainebleau ជាព្រៃធម្មជាតិទំហំជាង ២ម៉ឺនហិចតាដែលមានដើមឈើធំៗ ចំណាស់ៗ និងត្រូវបានគេចាត់ទុកជាគម្របបៃតងរបស់តំបន់ជុំវិញរដ្ឋធានី។

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលចុះទៅតាមដានស្ថានការណ៍ដល់ជិតកន្លែងរងគ្រោះបានគូសបញ្ជាក់ថា ភ្លើងឆេះព្រៃ Fontainebleau អាចជាទង្វើដោយចេតនា។ ចំណុចចាប់ផ្តើមឆេះមានដល់ជាង ១០កន្លែងក្នុងក្រឡាផ្ទៃរង្វង់ ១ពាន់ម៉ែត្រអាចជាសញ្ញាសង្ស័យដែលនាំឲ្យគេគិតថាជាអំពើចេតនាចង់ឱ្យមានភ្លើងឆេះ។ នេះបើតាមប្រសាសន៍របស់លោករដ្ឋមន្ត្រីដដែល។

    អាកាសធាតុក្តៅខ្លាំងហួតហែងខុសប្រក្រតីតាំងពីជាច្រើនថ្ងៃក្នុងតំបន់រដ្ឋធានី និងតំបន់ជាច្រើនរបស់ប្រទេសបានបង្កើនគ្រោះភ្លើងឆេះព្រៃខ្លាំងណាស់។ ស្ទើរពេញផ្ទៃប្រទេស ក្រុមសង្គ្រោះកំពុងប្រញឹកប្រយុទ្ធប្រឆាំងនឹងភ្លើងព្រៃ ជាពិសេសនៅតំបន់ភាគខាងត្បូង។នៅថ្ងៃអាទិត្យ ទី១២ កក្កដា មានករណីភ្លើងឆេះព្រៃចំនួន ៣កន្លែងបានចាប់កើតឡើងស្ទើរទន្ទឹមពេលគ្នានៅភាគខាងលិចនៃប្រទេស។ តាំងពីចូលឆ្នាំ២០២៦មក ភ្លើងបានដុតព្រៃប្រមាណ ៣២ ០០០ហិចតា ពោលគឺច្រើនជាងពីរដង បើគិតក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២៥៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.