Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»ស្លាប់យ៉ាងតិច​៥០​នាក់ ដោយជំនន់ទឹកភ្លៀងនិងបាក់ដី នៅភាគអាគ្នេយ៍បង់ក្លាដែស
    RFI

    ស្លាប់យ៉ាងតិច​៥០​នាក់ ដោយជំនន់ទឹកភ្លៀងនិងបាក់ដី នៅភាគអាគ្នេយ៍បង់ក្លាដែស

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 13, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ប្រជាជនបង់ក្លាដែស កំពុងចាកចេញពីតំបន់ទឹកជន់លិចខ្លាំង នៅស្រុក Chattogram ថ្ងៃទី​១២កក្កដា​២០២៦ AFP - RABIN CHOWDHURY
    ប្រជាជនបង់ក្លាដែស កំពុងចាកចេញពីតំបន់ទឹកជន់លិចខ្លាំង នៅស្រុក Chattogram ថ្ងៃទី​១២កក្កដា​២០២៦ AFP - RABIN CHOWDHURY
    Share
    Facebook Twitter LinkedIn Pinterest Email

    រដូវភ្លៀងមូសុងឆ្នាំនេះ មានលក្ខណៈកាចសាហាវណាស់ ​នៅ​​បង់ក្លាដែស។ ត្រឹមមួយសប្តាហ៍ ទឹកជំនន់និងគ្រោះថ្នាក់បាក់ដី បាន​ផ្តាច់ជីវិត​មនុស្ស​៥០នាក់យ៉ាងតិច​ នៅតំបន់​ភាគអាគ្នេយ៍ ក្បែរព្រំដែនភូមា។ កងទាហាន និងឆ្មាំព្រំដែនបង់ក្លាដែស ​ព្យាយាម​ដឹកជញ្ជូនតាមទូក នូវ​​​ស្បៀងអាហារ ទឹកស្អាត និង​សម្ភារៈចាំបាច់ផ្សេងទៀត យកទៅ​ឲ្យ​ប្រជាជននៅតាមភូមិស្រុក ដែលត្រូវទឹកជំនន់ជន់លិច។ ប៉ុន្តែ​ ទឹកស្អាតនិងស្បៀង កាន់តែខ្វះ ខណៈចំនួន​ប្រជាជន​ស្ថិតក្នុងទឹកជំនន់ កើនឡើងដល់​ជិត​៣សែនគ្រួសារ​។​

    ក្នុងរយៈពេល​មួយសប្តាហ៍​មកនេះ​ ទឹកជំនន់​បានផ្តាច់​ជីវិត​ប្រជាជនបង់ក្លាដែស ចំនួន​យ៉ាងតិច​៥០នាក់ នៅស្រុក Chattogram ដែលជាតំបន់រងគ្រោះធ្ងន់ជាងគេ​​។​ ផ្អែកតាម​អាជ្ញាធរ​បង់ក្លាដែស ក្នុងចំណោមអ្នកស្លាប់ មាន​២៩នាក់ ដែលស្លាប់ដោយ​ដីបាក់​សង្កត់។ ក្រៅពីនេះ នៅមានមនុស្ស​២នាក់ទៀត បាត់ខ្លួន​រកមិនទាន់ឃើញនៅឡើយ​។ មនុស្សយ៉ាងហោច ៣៥០០០នាក់ បានទៅស្នាក់នៅបណ្តោះអាសន្ន​ នៅមណ្ឌលសុវត្ថិភាពរៀបចំឡើយដោយរដ្ឋាភិបាល​។

    ថ្ងៃសៅរ៍ទី​១១កក្កដា ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបង់ក្លាដែល បាន​ឲ្យ​ដឹងថា​ទឹកជំនន់ជន់លិចដ៏ធ្ងន់ធ្ងរបំផុត នៅស្រុកចំនួន​៧​ ភាគ​អាគ្នេយ៍ប្រទេស​​ ក្បែរព្រំដែនជាមួយភូមា​។​ មនុស្សប្រមាណ ជិត​៣សែនគ្រួសារ​ ត្រូវស្ថិតនៅកាត់ផ្តាច់ពីពិភពខាងក្រៅទាំងស្រុង ដោយសារតែ​ត្រូវទឹកលិចលង់។ អាជ្ញាធរបង់ក្លាដែស បានបើកមណ្ឌលសុវត្ថិភាព ចំនួន​​៤០០០ទីកន្លែង ដើម្បីទទួល​ប្រជាជនភៀសខ្លួនពី​ទឹកជំនន់​​។ ក៏ប៉ុន្តែបញ្ហាខ្វះទឹកស្អាត ខ្វះស្បៀងអាហារ កំពុងតែចោទឡើយ​ជាខ្លាំង។

    គួររំលឹកថា កាលពីសប្តាហ៍កន្លងទៅ ភ្លៀងធ្លាក់ជោគជាំខ្លាំង នៅតំបន់​អាគ្នេយ៍បង់ក្លាដែស បានបណ្តាល​ឲ្យ​គ្រោះថ្នាក់​បាក់ដី​ សង្កត់ស្លាប់​មនុស្ស​១៥នាក់ នៅជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅស្រុក​ Cox’s Bazar។ នៅជំរំនេះ មានជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រមាណ​១លាន២សែននាក់ រស់​នៅក្នុង​លក្ខខណ្ឌដ៏លំបាកលំបិន ជាមួយ​នឹងផ្ទះខ្ទមរខេករខាកសង់លើដីទួលទាបខ្ពស់ និងដោយគ្មានដើមឈើដើម្បីទប់ដី​។ កត្តាទាំងនេះ បានបង្កជាហានិភ័យងាយប្រឈមនឹង​​ទឹកជំនន់ និងគ្រោះថ្នាក់​បាក់ស្រុត​ដី នៅរៀងរាល់រដូវភ្លៀងមូសុងម្តង​ៗ។

    សូមបញ្ជាក់ថា បង់ក្លាដែស គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយ​ចំនួន ដែលប្រឈម​ខ្លាំងបំផុត និង​គ្រោះមហន្តរាយធម្មជាតិ។ រដូវភ្លៀងមូសុងបង្កជា​ទឹកជំនន់​កាន់តែធ្ងន់ធ្ងរ ទឹកហូរដាច់ដីបាក់រេរមៀល និង​បាក់ច្រាំងទន្លេជាដើម​។ ផ្អែកតាមអ្នកវិទ្យាសាស្ត្រ បម្រែបម្រួលអាកាសធាតុ​សកលលោក បានជំរុញ​ឲ្យ​ព្យុះមូសុងទឹកភ្លៀងធ្លាក់កាន់​តែ​​គំហុក កាន់តែញឹកញាប់ ហើយបង្ក​ឲ្យ​មហន្តរាយធម្មជាតិកាន់តែធ្ងន់ធ្ងរ ខូចខាតផ្ទះសំបែង​សម្ភារៈ ស្លាប់ជីវិតមនុស្ស​សត្វកាន់តែច្រើន​៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.