Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Amret Kmenh Chhlat Account promotion
    Home»RFI»អគ្គិភ័យផ្តាច់យកជីវិតមនុស្សយ៉ាងហោច ២៧នាក់នៅក្លឹបកម្សាន្តក្រុងបាងកក
    RFI

    អគ្គិភ័យផ្តាច់យកជីវិតមនុស្សយ៉ាងហោច ២៧នាក់នៅក្លឹបកម្សាន្តក្រុងបាងកក

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 13, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    ក្លឹបកម្សាន្តមួយកន្លែងនៅទីក្រុងបាងកក ត្រូវបានអគ្គិភ័យឆាបឆេះ នៅយប់ថ្ងៃទី១២កក្កដា ដែលបណ្តាលឲ្យមនុស្សយ៉ាងហោណាស់២៧នាក់ស្លាប់។
    ក្លឹបកម្សាន្តមួយកន្លែងនៅទីក្រុងបាងកក ត្រូវបានអគ្គិភ័យឆាបឆេះ នៅយប់ថ្ងៃទី១២កក្កដា ដែលបណ្តាលឲ្យមនុស្សយ៉ាងហោណាស់២៧នាក់ស្លាប់។ — © AFP
    Share
    Facebook Twitter LinkedIn Pinterest Email

    មនុស្សយ៉ាងហោចណាស់ ២៧នាក់បានស្លាប់​ និងជាច្រើននាក់ផ្សេងទៀត​​រងរបួសក្នុងឧបទ្ទេវហេតុ​អគ្គិភ័យ ឆាបឆេះក្លឹបកម្សាន្តមួយកន្លែងនៅទីក្រុងបាងកក។​ នេះបើតាមរបាយការណ៍បឋម​របស់​អាជ្ញាធរថៃ។ អភិបាលក្រុងបាងកក លោក ឆាដឆាត​ សិទ្ធីផុន (Chadchart Sittipunt) ឱ្យដឹង​ថា អគ្គិភ័យបានឆេះយ៉ាងសន្ធោសន្ធៅ និងបានរាលដាលយ៉ាងខ្លាំងទៅលេប​ត្របាក់​ក្លឹបកម្សាន្ត​នោះត្រឹមតែប្រមាណ​ ​៣០នាទីប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ អាជ្ញាធរថៃ​បានបើកការស៊ើបអង្កេតលើករណីនេះ។

    បា ឬក្លឹបកម្សា​ន្តរាត្រី «Rong Beer Na Lat Phrao» ដែលជាកន្លែងកម្សាន្ត​​ដ៏ពេញនិយម​មួយ ក្នុង​​​សង្កាត់ឡាតប្រៅ បានឆាបឆេះកាលពីរំលងអធ្រាត្រ យប់ថ្ងៃទី​​១២កក្កដា​នេះ បណ្តាលឱ្យមនុស្ស ២៧នាក់ស្លាប់ និងរបួស ៦៣នាក់។ ក្នុងចំណោមអ្នករងរបួសទាំង ៦៣នាក់ ​គឺ ​​២២នាក់ស្ថិតនៅក្នុងសភាព​​ធ្ងន់ធ្ងរ​។​​ អភិបាលក្រុងបាងកក លោក ឆាដឆាត​ សិទ្ធីផុន បានឱ្យដឹង​ថា ភ្លើងបាន ឆេះរាលដាលយ៉ាងឆាប់រហ័សឡើង​ដល់ពិដាន និងថា ផ្សែង​​​​ចេញពីអគ្គិភ័យដ៏សន្ធោសន្ធៅ​ជាហេតុផលនាំឱ្យមានមនុស្ស​ស្លាប់ច្រើននាក់ដូចនេះ។ 

     

    តា​មតុល្យការបឋមរបស់អាជ្ញាធរថៃ គិតត្រឹមព្រឹកថ្ងៃទី១៣កក្កដានេះ ឧបទ្ទេវហេតុឆាបឆេះក្លឹបកម្សាន្តនេះ​មានអ្នកស្លាប់​ភាគច្រើន​​ត្រូវបានរកឃើញ​​នៅក្នុងបន្ទប់ទឹកដែល​​ហ្វូងមនុស្សនាំគ្នាសម្រុក​រត់ចាកចេញ​ ក្នុងស្ថានភាពភ័យស្លន់ស្លោរខ្លាំង​។ ​មូលហេតុបឋម​​នៃអគ្គិភ័យនេះត្រូវបានសមត្ថកិច្ចថៃ​សន្និដ្ឋានថា អាចបណ្តាលមកពីឆ្លងចរន្តខ្សែភ្លើងនៅម្តុំឆាកតន្រ្តី និង​រាលដាលពេញមួយហាង ដោយប្រើពេលត្រឹមតែប្រមាណ ៣០នាទីប៉ុណ្ណោះ។

     

    ភ្លាមៗក្រោយកើត​ហេតុការណ៍អគ្គិភ័យនេះ នាយករដ្ឋមន្ត្រីថៃ លោក​ អនុធិន ឆានវីរៈគូន បានទៅដល់កន្លែងកើតហេតុ និងបានបញ្ជាក់​​ថា ​មូលហេតុផ្លូវការនៃអគ្គិភ័យនេះ​កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ នៅប្រទេសថៃ ​វិធីសាស្ត្រអនុវត្តដ៏​ធូររលុងរបស់អាជ្ញាធរ​ចំពោះបទប្បញ្ញត្តិសុខភាព និងសុវត្ថិភាព ជាពិសេសនៅក្នុងបា និងក្លឹបរាត្រីបានបង្កើនការព្រួយបារម្ភជាយូរមកហើយ។ ជាក់ស្តែង ក្នុងឆ្នាំ២០២២ មនុស្ស ២៥នាក់បានស្លាប់ ក្នុង​ឧបទ្ទេវហេតុ​អគ្គិភ័យឆាបឆេះក្លឹបរាត្រី «Mountain B» នៅខេត្តឈុនបុរី ភាគខាងកើតប្រទេសថៃ។ ក្នុងឆ្នាំ​២០០៩​ ប្រទេសថៃក៏កើតមាន​ហេតុការណ៍​អគ្គិភ័យឆាបឆេះ​ដ៏សាហាវ​មួយទៀត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មីនៅក្លឹបកម្សាន្ត ​«Santika» ក្នុងទីក្រុងបាងកកដោយបានសម្លាប់មនុស្ស ៦៧ នាក់ និងរបួសជាង ២០០នាក់៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.