Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»អតីត​បុរសខ្លាំង​ស៊ីនជាំង​ ធ្លាក់​ពី​តំណែង​និងត្រូវ​​​បណ្តេញ​ពី​បក្ស​ ពី​បទពុករលួយ
    RFI

    អតីត​បុរសខ្លាំង​ស៊ីនជាំង​ ធ្លាក់​ពី​តំណែង​និងត្រូវ​​​បណ្តេញ​ពី​បក្ស​ ពី​បទពុករលួយ

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 14, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    លោក Ma Xingrui អតីត​ប្រធាន​បក្ស​កុម្មុយនិស្ត​ចិន​នៅ​ស៊ីនជាំង
    លោក Ma Xingrui អតីត​ប្រធាន​បក្ស​កុម្មុយនិស្ត​ចិន​នៅ​ស៊ីនជាំង — © Vincent Thian / AP
    Share
    Facebook Twitter LinkedIn Pinterest Email

    អតីតអ្នកទទួលខុសត្រូវនយោបាយនៅស៊ីនជាំងដែលជាតំបន់ដ៏រសើបបំផុតត្រូវបានបណ្តេញចេញពីជួរបក្សកុម្មុយនិស្ត និងទម្លាក់ចេញពីតួនាទីផ្លូវការទាំងអស់ក្នុងបទពុករលួយ។ នេះតាមបើតាមសារព័ត៌មានរដ្ឋចេញផ្សាយនៅថ្ងៃអង្គារទី ១៤កក្កដា ដោយលម្អិតថា អតីតបុរសខ្លាំងស៊ីនជាំងរូបនេះបានទទួលសំណូកជាទឹកប្រាក់ និងមានទំនាក់ទំនងផ្លូវភេទ។

     

    ជាអតីតសមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស និងជាអតីតប្រធានបក្សកុម្មុយនិស្តចិននៅស៊ីនជាំងពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៥ លោក ម៉ា ស៊ីនហ៊ុយ អាយុ​៦៦ឆ្នាំ បានប្រព្រឹត្តកំហុសធ្ងន់ធ្ងរខ្លាំង និងបង្កផលប៉ះពាល់អាក្រក់ណាស់។ បើតាមរបាយការណ៍របស់គណៈកម្មការវិន័យមជ្ឈិមដែលជាស្ថាប័នប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អតីតបុរសខ្លាំងស៊ីនជាំងរូបនេះបានក្បត់គោលការណ៍បក្ស រំលោភវិន័យ និងច្បាប់នយោបាយយ៉ាងធ្ងន់ធ្ងរ។ លែងមានឧត្តមគតិ និងជំហរនយោបាយ លោក ម៉ា ស៊ីនហ៊ុយ បានផ្តល់តំណែង-តួនាទី-អំណាចដល់បុគ្គលផ្សេងៗជាថ្នូរនឹងការទទួលអំណោយដោយខុសច្បាប់ ឬសំណូកជាទឹកប្រាក់ ឬជំនួយសម្រាប់សមាជិកគ្រួសារដើម្បីទិញផ្ទះបានក្នុងតម្លៃថោក។

    កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត លោក ម៉ា បានប្រើអំណាច និងទឹកប្រាក់ដើម្បីទទួលបានប្រយោជន៍ផ្លូវភេទ និងបានបណ្តោយឱ្យក្រុមគ្រួសារប្រើឥទ្ធិពលរបស់ខ្លួនដើម្បីទាញយកផលចំណេញដ៏ច្រើនសន្ធឹកសន្ធាប់ ពោលជាការប្រព្រឹត្តអំពើពុករលួយជាលក្ខណៈគ្រួសារ និងក្នុងទ្រង់ទ្រាយធំ។ នេះបើតាមប្រភពដដែល និងដែលត្រូវបានចុះផ្សាយបន្តដោយសារព័ត៌មានផ្លូវការរដ្ឋ។ ការិយាល័យនយោបាយមជ្ឈិមបក្សដែលជាស្ថាប័នដឹកនាំកំពូលរបស់ចិនបានអនុម័តរបាយការណ៍របស់គណៈកម្មការវិន័យមជ្ឈិម និងបានបញ្ជូនសំណុំរឿងទៅឱ្យតុលាការដែលជាអ្នកសម្រេចថា តើត្រូវជាប់ទោសក្នុងពន្ធនាគារ ឬយ៉ាងណា។

    សម្រាប់ពេលនេះ លោកម៉ាស៊ីនហ៊ុយត្រូវបានបណ្តេញចេញពីជួរបក្ស និងត្រូវបានទម្លាក់ចេញពីតំណែងផ្លូវការទាំងអស់។ គួរបញ្ជាក់ថា លោក ម៉ា ស៊ីនហ៊ុយ ធ្លាប់បានដឹកនាំតំបន់ស៊ីនជាំងតាំងពីយូរយារណាស់មកហើយ។ ស្ថិតនៅភាគពាយ័ព្យនៃប្រទេស និងធ្លាប់ញាំញីដោយភេរវកម្មរបស់ក្រុមអ្នកផ្តាច់ទឹកដីនិយម និងអ៊ីស្លាមនិយម តំបន់ស៊ីនជាំងត្រូវបានក្រុងប៉េកាំងដាក់ឱ្យស្ថិតក្រោមនយោបាយសន្តិសុខយ៉ាងតឹងតែងតាំងពីជាច្រើនឆ្នាំមកហើយដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវនិយម និងក្នុងគោលដៅគាបសង្កត់លើក្រុមអ៊ុយហ្គួរដែលជាជនជាតិភាគតិចចិនកាន់សាសនាអ៊ីស្លាម។ អង្គការការពារសិទ្ធិមនុស្សតែងបរិហារថា មានសកម្មភាពសម្លាប់ជនជាតិភាគតិចនៅស៊ីនជាំងជារឿយៗ។

    ឆ្នាំ ២០២២ ដែលជាឆ្នាំនៃអាណត្តិគ្រប់គ្រងរបស់លោក ម៉ាស៊ីនហ៊ុយ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានលើកឡើងថា មានការចាប់ឃុំឃាំង និងរើសអើងជនជាតិអ៊ុយហ្គូរនៅស៊ីនជាំងដែលអាចចាត់ទុកជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.