Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»អង្គការ​សហប្រជាជាតិ​ព្រួយ​បារម្ភ​ពី​ភាពខ្សោយ​​នៃ​ប្រព័ន្ធ​ចាក់​ថ្នាំ​បង្ការ​ពិភពលោក
    RFI

    អង្គការ​សហប្រជាជាតិ​ព្រួយ​បារម្ភ​ពី​ភាពខ្សោយ​​នៃ​ប្រព័ន្ធ​ចាក់​ថ្នាំ​បង្ការ​ពិភពលោក

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 15, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    អង្គការ​សហប្រជាជាតិ​ព្រួយ​បារម្ភ​ពី​ភាពខ្សោយ​​នៃ​ប្រព័ន្ធ​ចាក់​ថ្នាំ​បង្ការ​ពិភពលោក​
    អង្គការ​សហប្រជាជាតិ​ព្រួយ​បារម្ភ​ពី​ភាពខ្សោយ​​នៃ​ប្រព័ន្ធ​ចាក់​ថ្នាំ​បង្ការ​ពិភពលោក​ — © Abdel Kareem Hana / AP
    Share
    Facebook Twitter LinkedIn Pinterest Email

    ការ​ចាក់​ថ្នាំ​បង្ការកុមារ​នៅលើ​ពិភពលោក​​ បាន​ប្រសើរ​ឡើង​បន្តិច​នៅ​ឆ្នាំ​២០២៥ បើ​ប្រៀប​ទៅនឹង​ឆ្នាំ​២០២៤។ ប៉ុន្តែ​ការកាត់បន្ថយ​​ជំនួយ​អន្តរជាតិ ជម្លោះ​ប្រដាប់អាវុធ និង​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត កំពុង​ធ្វើ​ឱ្យពិភពលោក​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ ​មានជំងឺ​ឆ្លង​​រាតត្បាត​ កើត​ឡើង​វិញ​ ព្រោះ​អត្រា​ចាក់​ថ្នាំបង្ការ​មិន​ដល់កំរិត​។ នេះ​បើ​តាម​របាយការណ៍​​របស់​អង្គការ​សហប្រជាជាតិ​ ចេញផ្សាយ​នៅ​ថ្ងៃពុធ​ទី​១៥​កក្កដា​២០២៦។

    នៅ​ឆ្នាំ​២០២៥ កុមារ​ជិត​១១៦​លាន​នាក់​ឬ​ត្រូវ​ជា​៩០%​​នៃ​កុមារ​ពិភពលោក បាន​ទទួល​ថ្នាំ​បង្ការយ៉ាង​ហោច​មួយ​ដូស​ប្រឆាំង​នឹង​ជំងឺ ខាន់ស្លាក់ តេតាណូស និងក្អកមាន់​ (DTC) ហើយ​៨៥%​បាន​ចាក់​ថ្នាំ​គ្រប់​ដូស​ (បី​ដង)​។ នេះ​បើ​តាម​ទិន្នន័យ​របស់​អង្គការ​សុខភាពពិភពលោក​និ​ងអង្គការ​យូនីសេហ្វ ចេញ​ផ្សាយ​នៅ​ថ្ងៃពុធ​ទី​១៥​កក្កដា២០២៦។

    បើ​ផ្អែក​លើ​តួលេខ ការ​ចាក់​ថ្នាំ​បង្ការ​នៅ​លើ​ពិភពលោក​​​មាន​លក្ខណៈ​ប្រសើរ​បន្តិច​​ បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០២៤ និង​២០២១ ប៉ុន្តែ​នៅ​មិន​ទាន់​ដល់​កំរិត​មុន​វិបត្តិសកលកូវីដ១៩​ ឆ្នាំ​២០១៩​ទេ។ ​មាន​ន័យ​ថា មាន​ទារក-កុមារ​ងាយ​រងគ្រោះ​ ដល់​ទៅ​​រាប់​លាននាក់​ មិន​បាន​ទទួលការការពារ ក្នុង​នោះ​១៣,៥​លាន​នាក់ គ្មានចាក់​​ថ្នាំ​បង្ការ​សោះ។ ក្មេង​ទាំងនោះ​ច្រើន​​​រស់​ក្នុង​តំបន់​មាន​ជម្លោះ​ប្រដាប់​អាវុធ ក្នុង​គ្រួសារ​ក្រីក្រ​ និង​​គ្រួសារ​ផ្លាស់​ទី។  

    បញ្ហា​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​មួយ​ទៀត សម្រាប់​​អង្គការ​សុខភាព​ពិភពលោក​និង​យូនីសេហ្វ គឺ​​កំណើន​កុមារ​​ទទួល​ថ្នាំ​បង្ការ​មិន​គ្រប់​តាម​កម្មវិធី ជា​ពិសេស​នៅក្នុង​ប្រទេស​ក្រីក្រ​ខ្លាំង ដែល​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​កុមារ​ហើយ​មិន​អាច​បន្ត និង​បញ្ចប់​កម្មវិធី​ចាក់​ថ្នាំ​ឱ្យ​​បានត្រឹម​ត្រូវ។ មាន​កុមារ​ប្រមាណ​៧​,៣លាន​​នាក់បានទទួល​ថ្នាំ​បង្ការ​ដំបូង ចាក់​នៅ​អាយុ​ពីរ​ខែ​ តែ​មិន​ដែល​បាន​ទទួល​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​កញ្ជ្រិល​ដែល​ត្រូវ​ចាក់​នៅចន្លោះ​​អាយុ​៩​-​១២​ខែទេ។

    ក្រៅ​អំពី​ស្ថានភាព​ស្រុក​ទេស​និង​ជីវភាព នៅ​មាន​កត្តា​ដ៏​ចម្បង​មួយ​ទៀត​ដែល​មក​រារាំង​ការ​ចាក់​ថ្នាំ​បង្ការ​នោះ​គឺ​ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ មិន​ពិត ទាក់ទង​នឹង​ផលរំខាន​នៃ​ថ្នាំប​ង្ការ​ ជាពិសេស​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺ​កញ្ជ្រិល។ សម្រាប់​ឆ្នាំ​២០២៥ ការ​ចាក់​ថ្នាំ​បង្ការ​ការពារ​ជំងឺ​កញ្ជ្រិលមួយ​ដូស​​​ មាន​កំរិត​ត្រឹម​តែ​៨៤%​ និង​៧៧%​ បាន​ពីរដូស។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី Kate O’Brien​ ​នាយិកា​ដេប៉ាតឺម៉ង់​ចាក់​ថ្នាំ​បង្ការ​នៃ​​អង្គការ​សុខភាព​ពិភពលោក​។

    ដើម្បី​អាច​ទប់​ស្កាត់​មិន​ឱ្យ​ជំងឺឆ្លងមួយ​​ ដូច​យ៉ាង​ជំងឺ​​កញ្ជ្រិល​ ងើប​មក​ចម្លង​​​រាតត្បាត​ជា​ថ្មី​ គេ​ចាំបាច់​ត្រូវ​ចាក់​ថ្នាំបង្ការ​លើកុមារ​ឱ្យ​បាន​ដល់​កំរិត​៩៥%​។ បើ​តាម​របាយការណ៍​​អង្គការ​សហប្រជាជាតិ ឆ្នាំ​នេះ​មាន​ករណី​ជំងឺ​ឆ្លង​លេច​ឡើង​ក្នុង​ចំនួនដ៏ច្រើន​ មាន​ជាអាទិ៍​ជំងឺ​ខាន់ស្លាក់ អាសន្នរោគ។ ជំងឺកញ្ជ្រិល​បាន​លេច​ឡើងវិញ​​គួរ​ឱ្យ​ព្រួយ​បារម្ភ​ក្នុង​៥៧ប្រទេស។

    អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ចាក់​ថ្នាំបង្ការ​របស់​អង្គការ​យូនីសេហ្វ​បាន​ចែក​រំលែក​កង្វល់​ជាមួយ​អង្គការ​សុខភាព​ពិភពលោកដោយ​អះអាង​ថា​​ការ​កាត់​បន្ថយ​ជំនួយ​ហិរញ្ញវត្ថុ​អន្តរជាតិ​ប៉ះពាល់​និង​បង្ក​ផលវិបាក​ខ្លាំ​ង​ណាស់​នាពេល​អនាគត។ ជីវិត​កុមារ​ប្រមាណ​៦សែននាក់អាចនឹង​​ត្រូវ​បាន​​សង្គ្រោះ​ ​ប្រសិន​បើ​គ្មាន​ការ​បន្ថយ​ជំនួយ​៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.