Close Menu
    Facebook X (Twitter) Instagram
    Post Khmer Dev
    Facebook X (Twitter) Instagram
    Post Khmer Dev
    Home»RFI»អាមេរិក​បិទ​ខ្ទប់​កំពង់ផែអ៊ីរ៉ង់​នៅ​ច្រក​អកមូហ្ស​ជា​ថ្មី និង​បន្ត​វាយប្រហារ​យ៉ាង​សន្ធាប់​លើ​អ៊ីរ៉ង់
    RFI

    អាមេរិក​បិទ​ខ្ទប់​កំពង់ផែអ៊ីរ៉ង់​នៅ​ច្រក​អកមូហ្ស​ជា​ថ្មី និង​បន្ត​វាយប្រហារ​យ៉ាង​សន្ធាប់​លើ​អ៊ីរ៉ង់

    ភ្នំពេញប៉ុសិ៍្តBy ភ្នំពេញប៉ុសិ៍្តJuly 15, 2026No Comments1 Min Read
    Facebook Twitter Pinterest LinkedIn Tumblr Email
    អាមេរិក​បិទ​ខ្ទប់​កំពង់ផែអ៊ីរ៉ង់​នៅ​ច្រក​អកមូហ្ស​ជា​ថ្មី និង​បន្ត​វាយប្រហារ​យ៉ាង​សន្ធាប់​លើ​អ៊ីរ៉ង់
    អាមេរិក​បិទ​ខ្ទប់​កំពង់ផែអ៊ីរ៉ង់​នៅ​ច្រក​អកមូហ្ស​ជា​ថ្មី និង​បន្ត​វាយប្រហារ​យ៉ាង​សន្ធាប់​លើ​អ៊ីរ៉ង់ — © RFI
    Share
    Facebook Twitter LinkedIn Pinterest Email

    យោធាអ៊ីរ៉ង់​បាន​ប្រកាស​នៅថ្ងៃពុធ​ទី ១៥​កក្កដា​ ថា​មាន​ទាហាន​៧​នាក់​បាន​ស្លាប់​នៅក្នុងការ​វាយប្រហារ​របស់​អាមេរិក លើ​តំបន់​ភាគអាគ្នេយ៍​នៃ​ប្រទេស។ ក្រុង​កំពង់​ផែ​អ៊ីរ៉ង់​ដែល​មាន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ស៊ីវិល​តាំង​នៅ ​ក៏​រង​ការ​ដៅ​​វាយប្រហារ​ ពី​សំណាក់​អាមេរិក​ដែរ។ ទន្ទឹម​នឹង​ការ​វាយប្រហារ​យ៉ាង​សន្ធាប់​ជា​ថ្មី​ ជា​គម្រប់​បួន​ថ្ងៃ​ជាប់​គ្នា អាមេរិក​បាន​ប្រកាស​បិទ​ខ្ទប់​កំពង់​ផែ​អ៊ីរ៉ង់​នៅច្រក​អកមូហ្ស​ជា​ថ្មី។ ចំណែក​អ៊ីរ៉ង់​បាន​បាញ់​ប្រហារ​សង​សឹក​វិញ​ដល់​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​ហ្សកដានី។

    ស្ថានភាព​នៅ​ច្រក​សមុទ្ទអកមូហ្ស​កាន់​តែ​តាន​តឹង។ សហរដ្ឋ​អាមេរិក​បាន​សម្រេច​បិទ​ខ្ទប់​កំពង់​ផែ​​អ៊ីរ៉ង់ សាជា​ថ្មី តាំងពី​​ម៉ោង​៨យប់​ (ម៉ោង​សកល​) ថ្ងៃ​អង្គារ​ទី​១៤កក្កដា​មក។ អនុរដ្ឋមន្ត្រី​ក្រសួង​បរទេស​អ៊ីរ៉ង់​បាន​បញ្ចេញ​ប្រតិកម្មភ្លាម​ថា​អាមេរិក​កំពុង​រំលាយ​ពិធីសាព្រមព្រៀង​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​ទី​១៧​មិថុនា។ ឯលោកប្រធានាធិបតី​អាមេរិក​បាន​ស្រែក​គំរាម​បន្ថែម។ “​នៅ​សប្តាហ៍​ក្រោយ​ អ៊ីរ៉ង់​នឹង​ស្គាល់​ថ្នាំ​ខ្លាំងហើយ លើកលែង​តែអ៊ីរ៉ង់​ព្រម​ត្រលប់​មកអង្គុយ​ចរចា​វិញ” នេះ​ជា​សម្តី​របស់​លោកត្រាំ ដោយ​ព្រលយ​ថា​អំពី​លទ្ធភាព​​អាមេរិក​ប្លោង​វាយប្រហារ​​លើ​ស្ពាន និង​រោង​ចក្រ​​អគ្គិសនី​របស់​អ៊ីរ៉ង់​។ ប៉ុន្តែ​នៅក្នុង​សារ​មួយ​ទៀត បង្ហោះ​តាម​បណ្តាញ​សង្គម​Truth Social លោក​ត្រាំ​ប្រកាស​លុប​ចោល​ផែនការ​យក​ពន្ធ​ថ្លៃការពារ​នាវា​ឆ្លង​កាត់​ច្រក​អកមូហ្សវិញ ​ដោយដាក់​ជំនួស​វិញ នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​និងវិនិយោគ​ជាមួយ​បណ្តារាជាណាចក្រ​នៅ​ឈូង​សមុទ្ទពែក្ស។

    ទន្ទឹមពេល​ជាមួយ​គ្នា​នេះ និង​ជា​ថ្ងៃទី​​បួន​ជាប់​គ្នា អាមេរិក​បាន​​វាយប្រហារ​យ៉ាង​សន្ធាប់​មិន​ធ្លាប់​មានទេ​ គិត​ចាប់​ពី​ថ្ងៃ​មានបទ​ឈប់​បាញ់​នៅ​ខែមេសា​មក ទៅ​លើ​ទី​តាំង​ជា​ច្រើន​របស់​អ៊ីរ៉ង់​ ដូច​ជា​កោះ​Qeshm​ ច្រក​សមុទ្ទអកមូហ្ស ក្រុង​Ahvaz នៅ​ភាគអាគ្នេយ៍នៃ​ប្រទេស ។ល។ និង​។ល។ ក្រុង​កំពង់ផែ​Bouchehr របស់​អ៊ីរ៉ង់ ក៏​រង​ការ​វាយប្រហារ​អាមេរិក​ដែរ​នៅ​ព្រឹក​ថ្ងៃពុធ​ទី​១៥​កក្កដា​នេះ គ្រាន់​តែ​គ្មានជន​រង​ដល់​​ជីវិត។ តែបើ​តាម​ប្រភព​អ៊ីរ៉ង់ដដែល មីស៊ីល​១៣​គ្រាប់​របស់​អាមេរិក ដែល​ដៅ​លើ​ជំរំ​យោធា​មួយ​នៅ​១៥០០គីឡូម៉ែត្រ​ពី​រដ្ឋ​ធានី​តេហេរ៉ង់ បាន​សម្លាប់​​យោធា​អ៊ីរ៉ង់​​៧​នាក់​។ ហើយ​អ៊ីរ៉ង់​ក៏​មិន​នៅ​ស្ងៀម​ដែរ។ ដោយប្រកាស​បិទ​ច្រក​អកមូហ្ស​រហូត​ទាល់​តែ​អាមេរិក​ឈប់​ឈ្លានពាន ឆ្មាំបដិវត្ត​អ៊ីរ៉ង់​ បាន​បាញ់​តប​ត​វិញ ដោយ​ដៅ​លើ​ទីតាំង ជា​ឃ្លាំង ជា​កន្លែងទុក​​ប្រេង ឬ​ទី​បញ្ជាការដ្ឋាន​របស់​​យោធា​អាមេរិក​ នៅ​កូវ៉ែត បារ៉ែន និង​ហ្សកដានី។ យោធា​ហ្សកដានី​ប្រកាស​បាញ់​ស្ទាក់​មីស៊ីល​បាលីស្ទិក​អ៊ីរ៉ង់​បាន​បី​គ្រាប់។

    ជា​ផលវិបាក តម្លៃប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​បានហក់​ឡើង​ជា​ថ្មី​ ប្រមាណ​៩%៕

    Share. Facebook Twitter Pinterest LinkedIn Tumblr Email
    ភ្នំពេញប៉ុសិ៍្ត

    Related Posts

    ថៃ​៖ ផ្ទុះ​រឿង​អាស្រូវ​ពុក​រលួយ​ក្នុង​ជួរមន្ត្រី​រាជការ​ជាង​៥ពាន់​នាក់

    July 16, 2026

    យុវជន​អ៊ុយក្រែន​បាតុកម្មប្រឆាំង​ការ​​បញ្ចប់​តំណែង​រដ្ឋមន្ត្រីការពារជាតិ​ដ៏មានប្រជាប្រិយ

    July 16, 2026

    អ.ស.ប. ព្រួយបារម្ភពីអាយុជីវិតជនជាតិរ៉ូហ៊ីយ៉ា ជាង ៥០០នាក់ ដែលជួបគ្រោះថ្នាក់ក្រឡាប់ទូក

    July 16, 2026

    Comments are closed.

    Facebook X (Twitter) Instagram Pinterest
    © 2026 ThemeSphere. Designed by ThemeSphere.

    Type above and press Enter to search. Press Esc to cancel.