ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចូលរួមអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ដែលប្រាសាទនេះជាសម្បត្តិវប្បធម៌ជាតិផងនិងជាបេតិកភណ្ឌពិភពលោកផង។ នៅក្នុងព្រះរាជសារ ចុះថ្ងៃទី៦ កក្កដានេះ ព្រះអង្គមានព្រះរាជបន្ទូលថា ការចុះបញ្ជីដោយយូណេស្កូនេះ ជួយថែរក្សានិងអភិរក្សប្រាសាទព្រះវិហារ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។…
Browsing: ព័ត៌មានជាតិ
ភ្នំពេញ៖ សហគ្រិនស្ត្រីនៅកម្ពុជា បានស្វាគមន៍ការបង្កើតមូលនិធិហិរញ្ញប្បទានបៃតងទំហំ ២០លានដុល្លារអាមេរិក សម្រាប់គាំទ្រការវិនិយោគលើបច្ចេកវិទ្យាប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ប៉ុន្តែបានអំពាវនាវឱ្យរាជរដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុបន្ធូរបន្ថយលក្ខខណ្ឌផ្តល់ឥណទាន ដោយលើកឡើងថា ឧបសគ្គជាក់ស្តែងជាច្រើននៅតែរារាំងសហគ្រាសដែលដឹកនាំដោយស្ត្រីពីការទទួលបានហិរញ្ញប្បទាន។ ក្នុងពិធីដាក់ឱ្យដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (Energy Efficiency Revolving Fund – EERF) កាលពីថ្ងៃទី២ ខែកក្កដា តំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា (Cambodia…
ភ្នំពេញ៖ កម្ពុជាបានប្រកាសនឹងផ្ដល់សច្ចាប័នលើពិធីសារសំខាន់មួយរបស់អង្គការសហប្រជាជាតិ ដែលនឹងធានាជាកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិមិនឱ្យមានការបង្កើតទោសប្រហារជីវិតនាពេលអនាគត ដោយពង្រឹងការលុបបំបាត់ទោសប្រហារជីវិតដែលមានជាងបីទសវត្សរ៍មកហើយ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការលើកកម្ពស់សិទ្ធិមនុស្សនៅលើឆាកអន្តរជាតិ។ ការប្រកាសនេះត្រូវបានធ្វើឡើងដោយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងអំឡុងសន្និសីទលើកទី៩ ស្ដីពីការប្រឆាំងទោសប្រហារជីវិត ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា។ ក្នុងនាមជាប្រធានគណៈប្រតិភូក្រសួងយុត្តិធម៌ លោក…