គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា បានឃាត់ខ្លួនជនបរទេសចំនួន ៨នាក់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ ក្នុងពេលអាជ្ញាធរកំពុងត្រួតពិនិត្យការស្នាក់នៅរបស់ជនរបរទេស ស្របតាមអនុក្រឹត្យលេខ ០៣។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១ករណី នៅបុរីប៊ុនលីចំការដូង ផ្ទះលេខ C១៦ ផ្លូវលេខ BL០២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ…
Browsing: ព័ត៌មានជាតិ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញការសោកស្ដាយចំពោះប្រាសាទព្រះវិហារដែលរងការបំផ្លិចបំផ្លាញពីយោធាថៃ ក្នុងជម្លោះកាលពីឆ្នាំ២០២៥ ទោះបីជាកម្ពុជាបានព្យាយាមរកដំណោះស្រាយដោយសន្តិវិធីក៏ដោយ។ នៅក្នុងលិខិតដើម្បីអបអរសាទរខួបទី១៨ នៃការចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ លោក ហ៊ុន ម៉ាណែតបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញដោះស្រាយបញ្ហាជាមួយភាគីថៃ ដោយសន្តិវិធី តាមរយៈក្របខ័ណ្ឌច្បាប់ អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់…
ភ្នំពេញៈ ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា (CEDS) ឆ្នាំ២០២៦–២០៣០» ដែលជាក្របខ័ណ្ឌគោលនយោបាយជាតិដ៏មានសារៈសំខាន់ និងដើរតួជាត្រីវិស័យ ក្នុងការតម្រង់ទិសការទូតបរិស្ថានរបស់កម្ពុជា សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់ការអភិរក្សអេកូឡូស៊ី និងការការពារបរិស្ថាន ខណៈដែលការប្រែប្រួលអាកាសធាតុសកល និងការធ្លាក់ចុះនៃប្រព័ន្ធអេកូឡូស៊ី បានឈានដល់ «បន្ទាត់ក្រហម» ដ៏គ្រោះថ្នាក់មួយ។ ថ្លែងក្នុងពិធីប្រកាស នាថ្ងៃចន្ទ ទី៦…
ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) បានចុះពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង ដោយក្រសួងការពារជាតិកម្ពុជាអះអាងថា ក្រុមអ្នកសង្កេតការណ៍បានឃើញការខូចខាតបង្គោលព្រំដែនបណ្ដោះអាសន្ន ដែលបណ្ដាលមកពីការសាងសង់របងព្រំដែនជាឯកតោភាគីរបស់យោធាថៃ និងបានពិនិត្យទីតាំងដែលប្រជាពលរដ្ឋថៃចូលធ្វើស្រែចម្ការហួសចូលក្នុងដីកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាបន្តអំពាវនាវឱ្យរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់រហ័ស។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដឹកនាំដោយប្រធានបេសកកម្មមកពីប្រទេសហ្វីលីពីន…
ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កំពុងបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់លើករណីផ្ទុះមួយនៅតាមបណ្តោយព្រំដែន ក្នុងខេត្តឧត្តរមានជ័យ ដែលបណ្ដាលឱ្យយោធិនកម្ពុជា ៤នាក់រងរបួសធ្ងន់ ខណៈក៏បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីខែធ្នូ ឆ្នាំមុន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១២:៣៥នាទីរសៀល ថ្ងៃអាទិត្យ ទី៥ ខែកក្កដា ខណៈកងកម្លាំងកម្ពុជាកំពុងចេញល្បាតជាប្រចាំ នៅតំបន់ចម្ការស្វាយចន្ទី…
កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់ជំនាញស្រាវជ្រាវយ៉ាងល្អិតល្អន់ រហូតឈានដល់ការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដ៏ធំមួយ ដែលមានគោលដៅទៅកាន់សហរដ្ឋអាមេរិក ប្រេស៊ីល ម៉ិកស៊ិក និងកូឡុំប៊ី។…
មន្ត្រីជាន់ខ្ពស់កម្ពុជា បានថ្លែងប្រាប់ទៅមន្ត្រីតទូតនិងអង្គការអន្តរជាតិជាង ៤០ ថា មិនមានអ្វីពិបាកទេក្នុងការកាត់បន្ថយភាពតានតឹងនិងបង្កើនការទុកចិត្តគ្នារវាងកម្ពុជា និងថៃ នោះគឺគ្រាន់តែភាគីថៃ បញ្ជូនក្រុមការងារ JBC មកធ្វើការជាមួយកម្ពុជា គឺជាជំហានដ៏សំខាន់ដើម្បីកាត់បន្ថយភាពតានតឹង។ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣ ខែកក្កដា កន្លងទៅ បានធ្វើបទបង្ហាញជូនដល់ប្រធាន…
មណ្ឌលគិរីៈ ក្រុមការងារពីស្ថាប័នពាក់ព័ន្ធកំពុងតែបន្តធ្វើការស្រាវជ្រាវលើករណីរកឃើញសត្វគោងាប់ចំនួន ៦ក្បាលនៅក្នុងទីតាំងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យមួយកន្លែង ស្ថិតក្នុងភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីចុងសប្តាហ៍មុន។ អ្នកនាំពាក្យក្រសួងបរិស្ថានលោក លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្រសួងបានទទួលព័ត៌មានពីករណីគោងាប់នោះ ហើយក្រុមការងារកំពុងតែបន្តស្រាវជ្រាវលើរឿងនេះ ដែលរួមមានទាំងការយកសំណាកទឹកនៅទីតាំងនោះមកធ្វើការពិសោធន៍រកមូលហេតុបញ្ជាក់ឱ្យបានច្បាស់លាស់ផងដែរ។ លោកបញ្ជាក់ថា សំណាកទឹកនោះអាចនឹងផ្ញើមកដល់រាជធានីភ្នំពេញនៅថ្ងៃចន្ទ ទី៦ ខែកក្កដានេះ។…
លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់អាជ្ញាធរខេត្តចំនួន៤ ដែលជាប់តំបន់ព្រៃឡង់ ឱ្យរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់ ខណៈសកម្មភាពកាប់បំផ្លាញព្រៃឈើ និងការកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិនៅតំបន់នេះ នៅតែបន្តកើតមានឡើង។ ការលើកឡើងបែបនេះរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ…
មន្រ្តីក្រសួងរ៉ែ និងថាមពល បានចាត់ទុកករណីហិង្សារបស់ប្រជានេសាទនៅខេត្តព្រៃវែង ទៅលើក្រុមហ៊ុនបូមខ្សាច់ នៅក្នុងមូលដ្ឋានព្រំប្រទល់ខេត្តព្រៃវែង និងខេត្តកណ្ដាល ថា ជាទង្វើខុសច្បាប់ ព្រោះក្រុមហ៊ុនចតុមុខ បានទទួលអាជ្ញាបណ្ណបូបខ្សាច់នៅទីតាំងនោះ ដោយស្របច្បាប់តាំងពីឆ្នាំ ២០២០មក។ ជុំវិញហេតុការណ៍ ដែលបានកើតមានឡើង កាលពីថ្ងៃទី២ ខែកក្កដា កន្លងមកនេះ មន្រ្តីក្រសួងរ៉ែ និងថាមពល បានរៀបចំសន្និសីទកាសែតមួយ…