មេដឹកនាំសភាកម្ពុជា រៀបរាប់លម្អិតអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប្រាប់ទៅថ្នាក់ដឹកនាំសភាប្រើភាសាបារាំង និងលើកឡើងពីភាពមិនស្មោះត្រង់របស់ថៃក្នុងការគេចវេះមិនបញ្ជូនក្រុមការងារ JBC មកធ្វើការ ដោយយកលេសថា កម្ពុជាសម្រេចទៅរកយន្តការ UNCLOS។ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធាននៃសភាប្រើភាសាបារាំង បានលើកឡើងយ៉ាងលម្អិតអំពីស្ថានភាពបច្ចុប្បន្ននៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការបង្កើតស្ថានភាពជាក់ស្ដែងនៅលើដី ដើម្បីប៉ុនប៉ងយកទឹកដីខ្មែរពីសំណាក់ភាគីថៃ គិតចាប់ពីថ្ងៃទី២៧ ខែធ្នូ…
Browsing: ព័ត៌មានជាតិ
ភ្នំពេញ: ហ្វីលីពីនបានអះអាងជាថ្មីថា នឹងបន្តបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) ដោយឈរលើគោលការណ៍អព្យាក្រឹត និងមិនលម្អៀង ដើម្បីគាំទ្រការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ខណៈឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លោកស្រី Flerida Ann Camille P. Mayo បានចូលជួបសម្ដែងការគួរសមជម្រាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតរបស់លោកស្រី។…
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចាត់ទុកការជួយគាំទ្រជាបន្តបន្ទាប់លើគ្រប់វិស័យរួមទាំងសកម្មភាពបោសសម្អាតមីន របស់សាធារណរដ្ឋប្រជាមានិតចិន វាមិនត្រឹមតែប្រែក្លាយដីដែលរងផលប៉ះពាល់ដោយសង្គ្រាម ឱ្យក្លាយជាដីមានសុវត្ថិភាពសម្រាប់ការរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការពង្រឹងសន្តិភាព ជំរុញការអភិវឌ្ឍ និងកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ។ លោក លី ធុជ បានលើកឡើងបែបនេះ នៅពេលលោកចូលរួមជាអធិបតី ជាមួយលោក Wang…
ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI HAJI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ អញ្ជើញទៅកាន់ខេត្តបន្ទាយមានជ័យ និងជួបសំណេះសំណាលសួរសុខទុក្ខក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT)…
ក្រុមឧក្រិដ្ឋជន ដែលបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) យ៉ាងសកម្ម នៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំបែកខ្លួន និងនាំគ្នាទៅសម្ងំលាក់ខ្លួន បន្តប្រព្រឹត្តបទល្មើសនេះ នៅក្រុងសិរីសោភ័ណ ហើយអាជ្ញាធរខេត្ត បានដាក់បទបញ្ជាតាមបោកសម្អាតក្រុមនេះឱ្យអស់។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ទៅដល់ក្រុង-ស្រុកទាំងអស់ ព្រមទាំង មេឃុំ-ចៅសង្កាត់…
ភ្នំពេញ៖ កម្ពុជាបានលើកឡើងពីផលប៉ះពាល់ផ្នែកមនុស្សធម៌នៃជម្លោះតាមព្រំដែនជាមួយថៃ ក្នុងជំនួបជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដោយអះអាងថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមួយចំនួន ខណៈប្រជាពលរដ្ឋជាង ២ម៉ឺននាក់ នៅតែមិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាន ទោះបីមានបទឈប់បាញ់អស់រយៈពេលជាងកន្លះឆ្នាំក៏ដោយ។ បញ្ហានេះត្រូវបានលើកឡើងក្នុងជំនួបកាលពីថ្ងៃទី៧ ខែកក្កដា រវាងលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងលោកស្រី Matilda…
ភ្នំពេញ៖ កម្ពុជាបានក្លាយជាប្រទេសដែលមានការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៦ ដោយចំនួនភ្ញៀវធ្លាក់ចុះដល់ទៅ ៤៧,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈប្រទេសជិតខាងភាគច្រើននៅតែរក្សាបានកំណើន ឬធ្លាក់ចុះតិចតួច ទោះបីជាពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយ និងការរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសក៏ដោយ។ របាយការណ៍ស្ថិតិរបស់ក្រសួងទេសចរណ៍បង្ហាញថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ១.៥៣៩.០២៦នាក់ ក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ ធ្លាក់ចុះពី ២.៩៥០.៨២៤នាក់ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ការធ្លាក់ចុះនេះ បណ្តាលមកពីការដួលរលំនៃភ្ញៀវឆ្លងកាត់ច្រកព្រំដែនគោក…
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានប្រកាសថា នឹងកែសម្រួលការប្រើប្រាស់អភិក្រម «នាំកង្កែបចេញពីអណ្ដូង» បន្ទាប់ពីឃ្លានេះបានបង្កឱ្យមានការចាប់អារម្មណ៍ និងការបកស្រាយខុសៗគ្នាពីសំណាក់សាធារណជន ដោយក្រសួងអះអាងថា ខ្លួនទទួលយកមតិស្ថាបនាទាំងអស់ ខណៈបន្តរក្សាគោលដៅជំរុញការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ក្រសួងទេសចរណ៍បានឱ្យដឹងថា អភិក្រមដែលត្រូវបានដាក់ចេញនាពេលកន្លងមក ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍វប្បធម៌ និងធម្មជាតិរបស់កម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ប៉ុន្តែក៏មានការបកស្រាយ និងយល់ន័យផ្សេងៗពីគោលបំណងដើមផងដែរ។ ក្រសួងបានបញ្ជាក់ថា៖ «ដោយឈរលើស្មារតីបើកចំហ…
អាជ្ញាធរខេត្តកែវ បានអំពាវនាវដល់បណ្ដាអង្គការសង្គមស៊ីវិល សមាគម និងសហជីពនានា ដែលកំពុងប្រតិបត្តិការណ៍ក្នុងភូមិសាស្ត្រខេត្តមួយនេះ ឱ្យបង្កើនកិច្ចសហការយ៉ាងសកម្ម ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកំពុងរីករាលដាល និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ តែលោកក៏បានព្រមាន ចំពោះស្ថាប័នណាមួយ មិនចូលរួមសហការ ដែលអាចនឹងទទួលរងការផាកពិន័យ និងទទួលទោសតាមផ្លូវច្បាប់ជាធរមាន។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងតាមរយៈលោក…
ព្រះសីហនុៈ ក្រសួងបរិស្ថានបានសម្រេចបិទទីលានចាក់សំរាមនៃរោងចក្រកែច្នៃសំណល់បន្លាស់យានយន្តចាស់ បរិក្ខារអេឡិចត្រូនិក និងអគ្គិសនីរបស់ក្រុមហ៊ុន Mi Ner Va Investment បន្ទាប់ពីបានរកឃើញការបង្កផលប៉ះពាល់ទឹកអូរធម្មជាតិ និងបណ្តាលឱ្យមានត្រីងាប់ នៅក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាពេលថ្មីៗនេះ។ ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពី មន្ទីរបរិស្ថានខេត្តព្រះសីហនុ មន្រ្តីរដ្ឋបាលឃុំកំពេញ និងរដ្ឋបាលស្រុកស្ទឹងហាវ…