Author: ភ្នំពេញប៉ុសិ៍្ត

RFI

កូរ៉េខាង​ជើង​នឹង​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ ទាំង​​ផ្នែក​បរិមាណ​និង​គុណភាព​ឱ្យ​បាន​ប្រសើរ​ឡើង។ ជាង​នេះទៅ​ទៀត ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ធ្វើទំនើប​កម្ម​វិស័យ​យោធា ព្យុងយ៉ាង​នឹង​ពង្រីក​សកម្មភាព​​ចារកិច្ច។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​​កូរ៉េខាង​ជើង KCNA។

Read More
RFI

អាមេរិក និងអ៊ីរ៉ង់​វាយប្រហារ​គ្នា ដោយ​មិនអនុគ្រោះ លើកលែង​ឲ្យគ្នា សូម្បីតែ​ថ្ងៃបុណ្យសព​របស់​ប្រមុខសាសនា​កំពូល អាលី ខាមេណី។ នៅថ្ងៃបញ្ចុះសព​របស់​អាយ៉ាតូឡា អាលី ខាមេណី នៅថ្ងៃ​ព្រហស្បតិ៍ទី ៩កក្កដា អាមេរិក​និង​អ៊ីរ៉ង់​បាន​វាយប្រហារ​សងសឹកគ្នា​សាជាថ្មី នៅបន្ទាប់ពី កប៉ាល់​ដឹកប្រេង​៣គ្រឿង​រងការវាយប្រហារ​នៅពេល​ឆ្លងកាត់​ច្រកសមុទ្រ​អកមូហ្ស​នៅ សប្តាហ៍នេះ។ បើតាម​ក្រសួងសុខាភិបាលអ៊ីរ៉ង់ ការវាយប្រហារ​២ថ្ងៃ​របស់អាមេរិក​បាន​សម្លាប់មនុស្ស​យ៉ាងហោច ១៧នាក់ និង​របួស​ជាង​៩០នាក់។ កូវ៉ែត បារ៉ែន និងការតា​ដែលមាន​មូលដ្ឋានទ័ព​របស់អាមេរិក ក៏បាន​ក្លាយជាផ្ទាំងស៊ីបវាយប្រហារ​សងសឹក​របស់​អ៊ីរ៉ង់វិញដែរ។

Read More
RFI

ប្រធានាធិបតីតួកគី បាន​ធ្វើ​អំណោយអនុស្សាវរីយ៍ ជា​កាំភ្លើង​ខ្លី​និង​គ្រាប់​ពិត ទៅដល់​បណ្តាមេដឹកនាំប្រទេស​​សមាជិក​​អូតង់ និង​​សហភាពអឺរ៉ុប​​​។ ​អំណោយកាំភ្លើងខ្លី Revolver (រេវុលវែរ) មួយ​ដើម​នេះ​ បាន​ធ្វើ​ឲ្យ​គេភ្ញាក់ផ្អើល​ និងជជីក​ចោទសួរអំពី​​គោល​បំណង​ពិតប្រាកដរបស់​ប្រមុខរដ្ឋតួកគី ថា​តើ​លោក​មាន​ចេតនាអ្វីនៅពីក្រោយ«​​​អំណោយក្តៅក្រហាយ» យ៉ាងដូច្នេះ​?

Read More
RFI

កិច្ចប្រជុំកំពូលអូតង់ បានបិទបញ្ចប់ នៅថ្ងៃពុធទី៨ កក្កដា ក្នុងប្រទេសតួកគី។ ខុសពីឆ្នាំមុនៗ ក្នុងជំនួបកំពូលអូតង់លើកនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនសូវបង្ហាញកំហឹងខឹងក្រោធ តែបានសម្តែងស្មារតីសាមគ្គីភាពជាមួយសម្ព័ន្ធមិត្ត។ ទោះយ៉ាងណាក្តី លោក ត្រាំ បន្តរិះគន់អេស្ប៉ាញ និងនៅតែគិតថា កោះហ្ក្រូអិនឡង់ដ៍ មានសារៈសំខាន់ចំពោះអាមេរិក ជាងចំពោះដាណឺម៉ាក។ ​

Read More
RFI

ប៉ុន្មានសប្តាហ៍​ចុងក្រោយនេះ កងទ័ពអ៊ុយក្រែន បានសំរុកវាយប្រហារយ៉ាងខ្លាំង ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងយោធារបស់រុស្ស៊ី​។ ដ្រូនអ៊ុយក្រែនបាន​បង្កការខូចខាតយ៉ាងដំណំ ទៅលើទីតាំង​ស្តុកនិងចម្រាញ់​ប្រេង របស់រុស្ស៊ី ច្រើនកន្លែង​។ មិនត្រឹមប៉ុណ្ណោះទេ ដើម្បីកាត់ផ្តាត់តំបន់គ្រីម៉េពីដៃរុស្ស៊ី​ អ៊ុយក្រែន​បានសំរុកវាយ​ប្រហារ​ទៅលើនាវាខ្មោចរបស់រុស្ស៊ីជាច្រើនគ្រឿង​ ដែលដឹកប្រេង​ទៅកាន់តំបន់គ្រីម៉េ នៅក្នុងសមុទ្រ​អាហ្សូវ។

Read More
RFI

សង្គ្រាម​អ៊ីរ៉ង់​ ​ឆាបឆេះជាថ្មី បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ​។ ​ការ​វាយប្រហារ​ជាច្រើន កើតមាន​ទៅលើអ៊ីរ៉ង់និង​ប្រទេស​ជិតខាង​ ​ក្រោយពី​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ប្រកាស​បញ្ចប់​កិច្ចចរចា​ជាមួយរដ្ឋអំណាច​តេហេរ៉ង់​។ នាវាដឹកទំនិញ ​យ៉ាងតិច ៣ គ្រឿង​ ត្រូវ​រង​ការ​វាយប្រហារ​ ​ហើយ​មនុស្សជាង ៦ ០០០នាក់ បន្តជាប់គាំងនៅច្រកសមុទ្រអកមូហ្ស។​

Read More
RFI

បទឈប់បាញ់ និង​កិច្ចព្រមព្រៀង​បឋម​រវាងអាមេរិក និងអ៊ីរ៉ង់ កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់​ត្រូវ​រលាយ​រលត់ បន្ទាប់ពីកងទ័ពទាំង២បាន​ចាប់ផ្តើមបាញ់​ប្លោងគ្រាប់ វាយប្រហារគ្នាសាជាថ្មី។​ ថ្ងៃទី​៨​កក្កដា នៅ​ទីក្រុងអង់ការ៉ា លោក​ដូណាល់ ត្រាំ បាន​បញ្ជាក់ថា សម្រាប់លោកគឺចប់ហើយ  លែងមានបទឈប់បាញ់ លែងមានការចរចាអ្វីទាំងអស់ជាមួយអ៊ីរ៉ង់ ព្រោះពួកអ៊ីរ៉ង់ គឺជាពួកល្បិច​បោកប្រាស់និង​​ឆ្កួតវិកលចរិក  ។

Read More
RFI

ចិន​កំពុង​ជួប​គ្រោះមហន្តរាយ​ធម្មជាតិ។ ជំនន់ទឹកភ្លៀងនៅភាគខាងត្បូងចិន បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​​ ១៧ នាក់។ ចំណែក នៅភាគខាងជើង គ្រោះបាក់ដី​ផ្តាច់ជីវិត ២១នាក់​។ នៅមាន​មនុស្ស​កំពុងតែ​បាត់ខ្លួន​ច្រើន​នាក់ទៀត។​ តុល្យការបឋម អាជ្ញាធរ​ចិន​ ជម្លៀសមនុស្ស ជាង ១៣០ ០០០នាក់ ដើម្បី​​រក​កន្លែង​សុវត្ថិភាព​។  

Read More
RFI

បរិយាកាសនយោបាយបារាំង​ កំពុងប្រែប្រួលយ៉ាងខ្លាំង ខណៈការបោះឆ្នោត​ប្រធានាធិបតីអាណតិ្ត​នឹងមកដល់ នៅខែមេសា​​​ឆ្នាំ​២០២៧។ លោកស្រី​ម៉ារីន ឡឺពែន អ្នកនយោបាយ​ស្តាំនិយមជ្រុល​ដ៏មាន​ប្រជាប្រិយភាព ដែលជាប់ចោទក្នុង​រឿងយកថវិកាអឺរ៉ុបទៅចំណាយ​បម្រើផលប្រយោជន៍របស់គណបក្ស​ខ្លួន ត្រូវបាន​តុលាការឧទ្ធរណ៍​ក្រុងប៉ារីស សម្រេច​ឲ្យ​ជាប់ទោសជាប់ពន្ធនាគារ​៣ឆ្នាំ ក្នុងនោះមួយឆ្នាំអាច​នៅក្រៅឃុំ តែត្រូវ​ពាក់​ខ្សែអេឡិកត្រូនិក​។ ដោយឡែក លោកស្រី ម៉ារីន ឡឺពែន អាចឈរឈ្មោះ​បោះឆ្នោត​បាន​។ ​

Read More
RFI

​ឥណ្ឌា និង ឥណ្ឌូណេស៊ី យល់ព្រម​ចុះកិច្ចព្រមព្រៀង​ទិញ-លក់​ប្រព័ន្ធមីស៊ីលបាញ់​រយៈចម្ងាយ​ឆ្ងាយ​ BrahMos។ ព័ត៌មាន​នេះត្រូវ​ប្រកាស​ឲ្យ​ដឹង ក្នុង​ឱកាស​​ដំណើរ​ទស្សនកិច្ច​របស់លោក​នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី ចំនួន​ ៣ថ្ងៃ​ ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។​ ប្រទេស​ទាំង​២ ក៏​បាន​ឯកភាព​​សហការ​ក្នុង​វិស័យ​ជាច្រើនទៀត តួយ៉ាង​ រ៉ែដីកម្រ បច្ចេកវិទ្យា និងការពារជាតិ​។​

Read More