Author: ភ្នំពេញប៉ុសិ៍្ត

RFI

មនុស្សយ៉ាងហោចណាស់ ២៧នាក់បានស្លាប់​ និងជាច្រើននាក់ផ្សេងទៀត​​រងរបួសក្នុងឧបទ្ទេវហេតុ​អគ្គិភ័យ ឆាបឆេះក្លឹបកម្សាន្តមួយកន្លែងនៅទីក្រុងបាងកក។​ នេះបើតាមរបាយការណ៍បឋម​របស់​អាជ្ញាធរថៃ។  អភិបាលក្រុងបាងកក លោក ឆាដឆាត​ សិទ្ធីផុន (Chadchart Sittipunt) ឱ្យដឹង​ថា អគ្គិភ័យបានឆេះយ៉ាងសន្ធោសន្ធៅ និងបានរាលដាលយ៉ាងខ្លាំងទៅលេប​ត្របាក់​ក្លឹបកម្សាន្ត​នោះត្រឹមតែប្រមាណ​ ​៣០នាទីប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ អាជ្ញាធរថៃ​បានបើកការស៊ើបអង្កេតលើករណីនេះ។

Read More
RFI

គ្មានកំណើន​ប្រជាជន ជា​ប្រធានបទ​ដ៏​គួរ​ឱ្យ​​ព្រួយ​បារម្ភខ្លាំង សម្រាប់​ថ្នាក់​ដឹកនាំ​​រដ្ឋាភិបាល​ប៊ូតង់។ ប្រឈមនឹង​វិបត្តិ​ដែល​កំពុង​កើត​មាន​ដោយ​ជាក់​ស្តែងនេះ​ នាយករដ្ឋមន្ត្រី​ប៊ូតង់ បាន​ទាញ​សញ្ញា​អាសន្ន និង​ប្រកាសផែនការ​ផ្តល់​សន្ទុះ​កំណើត ជំរុញ​ឱ្យបង្កើត “កូន​លើស​ពី​បី​នាក់”។

Read More
RFI

តើសង្គ្រាម​នៅ​មជ្ឈិមបូព៌ា កំពុងឆេះ​អណ្តាតភ្លើងឡើងវិញឬ? ព្រឹកថ្ងៃទី​១២កក្កដា​នេះ អ៊ីរ៉ង់​បានប្រកាស​បិទ​ខ្ទប់ច្រកសមុទ្រអកមូហ្សទាំងស្រុង បន្ទាប់ពីកងទ័ពអាមេរិក​បានបើកការវាយប្រហារទៅ​លើគោលដៅ ១៤០ចំណុច នៅភាគខាងត្បូងអ៊ីរ៉ង់​។ យ៉ាងហោចណាស់ មាននាវាដឹកទំនិញចំនួន​២គ្រឿង​ ត្រូវបាន​អ៊ីរ៉ង់​វាយប្រហារចំ​ ដើម្បីរារាំងមិន​ឲ្យ​ឆ្លងកាត់ច្រកអូកមូហ្ស។ ហ្សកដានី បារ៉ែន កាតា និងអេមីរ៉ាតអារ៉ាប់រួម សុទ្ធតែបានអះអាងថា បានរងនូវការវាយប្រហារ​ផ្លូវអាកាសសាជាថ្មី ពីសំណាក់អ៊ីរ៉ង់​។

Read More
RFI

អតីត​ប្រមុខ​ដឹកនាំ​កា​តា ពីឆ្នាំ​១៩៩៦-២០១៣ អេមៀ ស្ហេក ហាម៉ាដ បេន ខាលីហ្វា អាល់ថានី ដែល​បាន​ដឹកនាំ​រាជាណាចក្រ​តាកា ឱ្យ​ក្លាយ​ជា​ប្រទេស​មាន​បាន​និង​លេច​មុខ​លើ​ឆាក​អន្តរជាតិ បាន​ស្លាប់​ក្នុង​ជន្មាយុ​៧៤​ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​តាកា​នៅ​ថ្ងៃអាទិត្យ​ទី​១២​កក្កដា​២០២៦។

Read More
RFI

ថ្ងៃសោរ៍ទី​១១កក្កដា ទីភ្នាក់ងារអវកាសជប៉ុន បានប្រកាសដំណឹងល្អមួយ ស្តីពី​ការសាកល្បងបានជោគជ័យ នូវយានគម្រូ​​ថ្មីមួយ ដែល​អាចហោះឡើង ហើយហោះ​​ចុះមកវិញបាន​ ដើម្បី​ប្រើប្រាស់សាជាថ្មី​ទៀត​។ ដំណើរឆ្ពោះទៅរកបច្ចេកវិទ្យានេះ ដែលបច្ចុប្បន្នមានតែយានរបស់ Space X មួយគត់ដែលអាចធ្វើបាន គឺនឹង​អនុញ្ញាតឲ្យបេសកកម្ម​អវកាសជប៉ុន អាចសន្សំថវិកាបានច្រើន។

Read More
RFI

នៅ​ថ្ងៃ​សៅរ៍ទី​១១​កក្កដា​នេះ ប្រមុខ​ដឹកនាំ​កំពូល​អ៊ីរ៉ង់ ម៉ូតាបា ខាមេណី បាន​អះអាង​ថា មិន​អាច​ចៀស​មិន​​សង​សឹក​ ឱ្យ​ឪពុកជា​អតីត​អាយ៉ាតូឡា​​ដែល​បាន​ស្លាប់​​ដោយ​ការ​បាញ់​ប្លោងរបស់​អាមេរិក​និង​អ៊ីស្រាអែល ក្នុង​ថ្ងៃទីមួយ​នៃសង្គ្រាម​នៅ​អ៊ីរ៉ង់​ ​បាន​ទេ។ ​អគ្គមគ្គុទេសក៍​អ៊ីរ៉ង់ បញ្ជាក់​ជំហរ​សង​សឹក ដោយ​ច្បាស់​ៗ ចំ​ពេល​ដែល​លោកប្រធានាធិបតី​អាមេរិក​ ដូណាល់ត្រាំ ស្រែក​គំរាម​ថា​នឹង​កម្ទេច​អ៊ីរ៉ង់​ទាំង​ស្រុង ប្រសិន​បើ​អ៊ីរ៉ង់​ប៉ុនប៉ង​ធ្វើ​ឃាត​លោក។

Read More
RFI

បន្ទាប់ពីរងគ្រោះដោយ​ខ្យល់ព្យុះទីហ្វុងម៉ៃសាក់ ចិន​កំពុងត្រៀម​ដោយ​ភ័យបារម្ភជាមួយនឹងខ្យល់ព្យុះទីហ្វុងមួយទៀត ឈ្មោះ បាវី ដែលកំពុងតែរំកិលខ្លួនមកដល់។ អាជ្ញាធរចិនបានជម្លៀស​មនុស្ស​ប្រមាណជិត​២លាននាក់ នៅតំបន់ខេត្ត​​ភាគខាងកើត ខណៈព្យុះទីហ្វុង​នេះ កំពុងឆ្លងកាត់តៃវ៉ាន់ និងប្រជុំកោះភាគខាងត្បូងជប៉ុន​។

Read More
RFI

នៅថ្ងៃ​សៅរ៍​ទី​១១​កក្កដា​នេះ លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា​ ម៉ូឌី បាន​បញ្ចប់ដំណើរ​​ទស្សនកិច្ច​មួយ​ជុំក្នុង​​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ នៅប្រទេស​នូវែលហ្សេឡង់។ អញ្ជើញ​ទៅដល់​​នូវែលហ្សេឡង់​ជាលើក​ទីមួយ លោក​ម៉ូឌី​ បាន​ប្រកាស​ចាត់​ទុក​​នូវែលហ្សេឡង់ ​ជា​ដៃគូយុទ្ធសាស្ត្រ។ មុន​នេះ​មួយ​ថ្ងៃ ក្នុង​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា​បាន​ចុះ​ហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​សម្រួល​ការនាំ​ចេញ​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ពី​អូស្រ្តាលី​ទៅ​ឥណ្ឌា។

Read More
RFI

នៅ​ថ្ងៃ​សុក្រ​ទី​១០​កក្កដា​២០២៦​នេះ ហ្វីលីពីន​បាន​ប្រកាស​ចា្រន​ចោល​ សេចក្តីថ្លែងការណ៍​របស់​ក្រុម​អ្នក​ជំនាញ​ចិន​ ទាក់​ទង​នឹង​បូរណភាពប្រជុំ​​កូន​កោះ ​នៅ​ក្នុង​សមុទ្ទ​ចិនខាង​ត្បូង។ បើ​តាម​​ក្រុមបញ្ញាវន្ត​ចិន​ទាំងអស់​នោះ​​ ក្រុម​កោះ​បាតាណេ (Batanes) ដែល​ស្ថិត​នៅចុង​​ខាងជើងបំផុត​នៃប្រទេស​​​ហ្វីលីពីន ជា​ដែន​កោះ​របស់​ចិន។

Read More
RFI

ថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ កក្កដា វិមានក្រេមឡាំងបានថ្លែងបញ្ជាក់ថា ការដែលអ៊ុយក្រែនសម្រុកវាយប្រហារខ្លាំងមកលើរុស្ស៊ី គឺនឹងធ្វើឲ្យសង្គ្រាមកាន់តែ អូសបន្លាយ យូរទៅមុខទៀត ។ ការលើកឡើងដូច្នេះ ធ្វើឡើងបន្ទាប់ពី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចេញយោបល់ថា ការបង្កើនសន្ទុះវាយប្រហារពីសំណាក់អ៊ុយក្រែន នឹងអាចជំរុញឲ្យរុស្ស៊ី សុខចិត្តចរចា ដើម្បីបញ្ចប់សង្គ្រាម ។

Read More