ភ្នំពេញ – ដើម្បីចូលរួមអបអរសាទរទិវាជាតិរបស់ប្រទេសសិង្ហបុរី ធនាគារ ហ្វីលីព ដែលជាធនាគារពាណិជ្ជតែមួយគត់ ដោយមានម្ចាស់ភាគហ៊ុនជាជនជាតិសិង្ហបុរីនៅក្នុងប្រទេសកម្ពុជា បានប្រកាសបើកសម្ពោធជាផ្លូវការនូវយុទ្ធនាការ “Shiok Sabay 2026″។ យុទ្ធនាការរយៈពេល 7 សប្តាហ៍ពេញនេះ នឹងចាប់ផ្តើមពីថ្ងៃទី 13 កក្កដា ដល់ថ្ងៃទី 30 សីហា 2026 ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏លេចធ្លោមួយ ក្នុងការនាំយកទំនុកចិត្តផ្នែកហិរញ្ញវត្ថុកម្រិតស្តង់ដារសិង្ហបុរី មកឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនកម្ពុជា។ ឈ្មោះនៃយុទ្ធនាការនេះ គឺជាការសំយោគគ្នាយ៉ាងឥតខ្ចោះរវាងពាក្យសម្តែងក្តីរីករាយបែបសិង្ហបុរី «Shiok» ជាមួយពាក្យ «Sabay» (សប្បាយ) របស់ខ្មែរ។ ឈ្មោះនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីអត្តសញ្ញាណដ៏វិសេសវិសាលរបស់ធនាគារ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ PhillipCapital Group របស់សិង្ហបុរី ដែលបាននាំមកនូវឧត្តមភាព និងបទពិសោធន៍ 51 ឆ្នាំ ព្រមទាំងការប្ដេជ្ញាចិត្តយ៉ាងមុតមាំ 100% ក្នុងការបម្រើ និងនាំមកនូវភាពសប្បាយរីករាយជូនដល់ប្រជាជនកម្ពុជា។ ការផ្តល់ជូនពិសេសៗពី ធនាគារ ហ្វីលីព ក្នុងនាមជាស្ពានហិរញ្ញវត្ថុដ៏រឹងមាំរវាងប្រទេសទាំងពីរ ធនាគារ ហ្វីលីព បានសហការជាមួយបណ្តាញដៃគូអាជីវកម្មល្បីៗពីសិង្ហបុរី ដើម្បីនាំមកនូវកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់អតិថិជន។ ប្រូម៉ូសិនទាំងនោះមានដូចជា៖ ការផ្តល់ជូនបន្ថែមទៀត ក្រៅពីប្រូម៉ូសិនខាងលើនេះ យុទ្ធនាការ Shiok Sabay 2026 ក៏មានការផ្តល់ជូនពិសេសពីដៃគូអាជីវកម្មរបស់ ធនាគារ ហ្វីលីព ក្នុងវិស័យសុខាភិបាល និងបដិសណ្ឋារកិច្ច ដែលមានដូចជា Oakwood, Himawari, SingMed Clinic និង SGMC រួមទាំងការផ្តល់ជូនពិសេសលើឥណទានគេហដ្ឋាន រថយន្ត ឡាន និងបុគ្គលផងដែរ។ សម្រាប់ព័ត៌មានលម្អិតអំពីការផ្តល់ជូននេះ លោកអ្នកអាច៖ ព្រឹត្តិការណ៍ចម្បង៖កម្មវិធីចុះផ្សព្វផ្សាយចល័ត (Roadshows និងមហោស្រពកម្សាន្តរយៈពេលពីរថ្ងៃតាមបណ្តោយវិថីថ្មើរជើងចតុមុខ ធនាគារ ហ្វីលីព នឹងនាំយកបរិយាកាស និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសសិង្ហបុរីមកជូនសាធារណជនផ្ទាល់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ «Shiok Sabay 2026» ជាមួយកម្មវិធីចុះផ្សព្វផ្សាយចល័ត (Roadshows) រៀងរាល់ចុងសប្តាហ៍ទូទាំងរាជធានីភ្នំពេញ ព្រមទាំងព្រឹត្តិការណ៍ដ៏អស្ចារ្យរយៈពេល 2 ថ្ងៃ នៅតាមបណ្តោយវិថីថ្មើរជើងចតុមុខ (តំបន់មាត់ទន្លេ)។ កម្មវិធីនេះនឹងក្លាយជាវេទិកានៃការផ្លាស់ប្តូរវប្បធម៌ដ៏ធំមួយ ដែលរួមមានសកម្មភាពប្លែកៗតាមរចនាបថសិង្ហបុរី បទពិសោធន៍សហគមន៍…
Author: ភ្នំពេញប៉ុសិ៍្ត
ថ្ងៃអង្គារទី១៤កក្កដា នៅទីក្រុងរ៉ូម ភាគីអ៊ីស្រាអែល និងលីបង់ ត្រូវចាប់ផ្តើមចរចាគ្នា ដោយមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល ដើម្បីឈានទៅរកសន្តិភាពជារៀងដរាប។ យ៉ាងណាក៏ដោយ គេមានសង្ឃឹមតិចណាស់ ថាការចរចាគ្នាពេលនេះ នឹងអាចហុចលទ្ធផលវិជ្ជមាន ស្របពេលដែលសង្គ្រាមរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិក ហាក់កំពុងផ្ទុះឆេះឡើងវិញ ហើយក្រុមហេសបូឡាលីបង់ ដែលជាកូនចៅអ៊ីរ៉ង់ នៅតែជាឧបសគ្គធំចំពោះការកសាងសន្តិភាពអ៊ីស្រាអែល-លីបង់។
ពិធីដង្ហែក្បួនព្យុហយាត្រាអបអរថ្ងៃបុណ្យជាតិ១៤កក្កដាឆ្នាំ២០២៦នេះ មានលក្ខណៈធំសម្បើម ជាប្រវត្តិសាស្ត្រ និងមិនដែលធ្លាប់មានធ្វើដូចពីមុនមកទេ៖ ជាសរុបមានយោធា ជាង៧ពាន់នាក់ មកពីគ្រប់កងពល ជើងគោក ជើងអាកាសនិងជើងទឹក … គួរឱ្យកត់សម្គាល់ជាងគេគឺវត្តមាន កងទ័ពអ៊ុយក្រែននិងសម្ព័ន្ធមិត្ត លើមហាវិថីដ៏ល្អជាងគេនៅលើពិភពលោក។ បារាំងប្រារព្ធពិធីបុណ្យជាតិដ៏ធំ ដោយលើកអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប ជាប្រទេសកិត្តិយស។
ក្នុងឱកាសបុណ្យជាតិបារាំង លោកប្រធានាធិបតីម៉ាក្រុង បានថ្លែងសុន្ទរកថា នៅចំពោះមុខមន្ត្រីក្រសួងការពារជាតិ និងមេទ័ពបារាំងធំៗ កាលពីថ្ងៃទី១៣កក្កដាម្សិលមិញ។ លោកម៉ាក្រុងបានអះអាងថា ការសន្យាដំឡើងការចំណាយ ដើម្បីពង្រឹងកម្លាំងសមត្ថភាពរបស់កងទ័ពបារាំង គឺជាអាទិភាពដើម្បីឲ្យបារាំងនិងអឺរ៉ុប អាចមានស្វ័យភាពយុទ្ធសាស្ត្រ។ លោកម៉ាក្រុង បានលើកឡើងថា ស្របពេលដែលសង្គ្រាមនិងភាពចលាចលកំពុងតែគំរាមពិភពលោក បារាំងនិងប្រទេសសមាជិកអឺរ៉ុបផ្សេងទៀត ត្រូវតែរួមសាមគ្គីគ្នារៀបចំឲ្យមានស្តង់ដាសព្វាវុធរួម ផលិតដោយអឺរ៉ុបខ្លួនឯង ទុកការពារសន្តិសុខអឺរ៉ុបខ្លួនឯង។ គ្មានឡើយពាក្យជាតិនិយម គឺមានតែការស្នេហាជាតិនិងការរួមសាមគ្គីគ្នារវាងសមាជិកអឺរ៉ុប។
នៅថ្ងៃចន្ទទី១៣កក្កដានេះ តូក្យូបានប្រកាសទទួលស្គាល់អំពីភាពចាំបាច់ ដែលជប៉ុនត្រូវប្រឹងប្រយុទ្ធប្រឆាំងនឹងសកម្មភាពចារកិច្ចបរទេស។ សេចក្តីប្រកាសនេះធ្វើឡើងក្រោយពី កាសែតអាមេរិក បានចុះផ្សាយថារុស្ស៊ីបានទៅធ្វើចារកិច្ចនៅលើទឹកដីជប៉ុន ដើម្បីប្រមូលបានបច្ចេកវិទ្យាសំខាន់ៗ សម្រាប់ផលិតអាវុធ ដែលប្រើក្នុងសង្គ្រាមនៅអ៊ុយក្រែន។
នៅព្រឹកព្រលឹមទៀបភ្លឺថ្ងៃចន្ទ ទី១៣កក្កដា កងទ័ពអាមេរិកបានបន្តបើកការវាយប្រហារទៅលើគោលដៅយោធាច្រើនសិបកន្លែង នៅភាគខាងត្បូងអ៊ីរ៉ង់។ សងសឹកទៅនឹងការវាយប្រហារនេះ អ៊ីរ៉ង់បានបាញ់មីស៊ីលច្រើនគ្រាប់ទៀត ទៅលើហ្សកដានី បារ៉ែន និងកូវ៉ែត។ ការវាយប្រហាររបស់អ៊ីរ៉ង់ក្នុងទ្រង់ទ្រាយធំ បានបង្ហាញឲ្យឃើញថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅតែមានសមត្ថភាពប្រយុទ្ធ ស្របពេលដែលប្រព័ន្ធការពារផ្លូវអាកាសរបស់ប្រទេសតំបន់ឈូងសមុទ្រពែក្ស ហាក់ដូចជាគ្មានប្រសិទ្ធភាព។
ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រៅផ្លូវការរបស់អាស៊ានស្តីពីប្រទេសភូមានាថ្ងៃអាទិត្យ ទី១២ កក្កដា។ កិច្ចប្រជុំនេះបានផ្តល់ឱកាសឲ្យប្រទេសក្នុងប្លុកអាស៊ានបានជួបពិភាក្សាដោយផ្ទាល់ជាមួយភាគីភូមា គិតចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីឆ្នាំ ២០២១។ តែអ្វីជាការកត់សម្គាល់ កម្ពុជាគ្មានវត្តមាននៅក្នុងកិច្ចប្រជុំអាស៊ានក្រៅផ្លូវការក្នុងប្រទេសថៃនេះទេ។
លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានប្រកាស នៅ ថ្ងៃ អាទិត្យ ទី ១២ កក្កដា អំពីការផ្លាស់ប្តូរសមាសភាពរដ្ឋាភិបាល និង ស្ថាប័នសន្តិសុខជាតិ ។ ការរៀបចំឡើងវិញរចនាសម្ព័ន្ធផ្ទៃក្នុងដូច្នេះ ធ្វើឡើងក្នុងកាលៈទេសៈដែលរុស្ស៊ី បន្តវាយប្រហារយ៉ាងសន្ធឹក សឹងពុំលួសថ្ងៃ ដែលតម្រូវឲ្យអ៊ុយក្រែន ខ្នះខ្នែងរកមធ្យោបាយ ដើម្បីការពារខ្លួន ។
បន្ទាប់ពីរងបាតុភូតក្តៅខ្លាំងហួសហេតុអស់ជាច្រើនថ្ងៃ បារាំងកំពុងជួបគ្រោះភ្លើងឆេះព្រៃដ៏កំណាចបំផុតមួយទៀត នៅក្បែរក្រុងប៉ារីស។ ក្រុមពន្លត់អគ្គិភ័យជិត៥០០នាក់ កំពុងប្រើគ្រប់មធ្យោបាយ តាមផ្លូវអាកាសផង ផ្លូវគោកផង ប្រយុទ្ធប្រឆាំងនឹងភ្លើងព្រៃ តាំងពីរសៀលថ្ងៃអាទិត្យម្សិលមិញមក។ នៅព្រឹកថ្ងៃចន្ទទី១៣កក្កដានេះ យន្តហោះពន្លត់អគ្គិភ័យកាណាឌែរ ពីរគ្រឿងកំពុងបន្តធ្វើប្រតិបត្តិការ ប្រដាក់គ្នា ជួយក្រុមឡានទឹក។
រដូវភ្លៀងមូសុងឆ្នាំនេះ មានលក្ខណៈកាចសាហាវណាស់ នៅបង់ក្លាដែស។ ត្រឹមមួយសប្តាហ៍ ទឹកជំនន់និងគ្រោះថ្នាក់បាក់ដី បានផ្តាច់ជីវិតមនុស្ស៥០នាក់យ៉ាងតិច នៅតំបន់ភាគអាគ្នេយ៍ ក្បែរព្រំដែនភូមា។ កងទាហាន និងឆ្មាំព្រំដែនបង់ក្លាដែស ព្យាយាមដឹកជញ្ជូនតាមទូក នូវស្បៀងអាហារ ទឹកស្អាត និងសម្ភារៈចាំបាច់ផ្សេងទៀត យកទៅឲ្យប្រជាជននៅតាមភូមិស្រុក ដែលត្រូវទឹកជំនន់ជន់លិច។ ប៉ុន្តែ ទឹកស្អាតនិងស្បៀង កាន់តែខ្វះ ខណៈចំនួនប្រជាជនស្ថិតក្នុងទឹកជំនន់ កើនឡើងដល់ជិត៣សែនគ្រួសារ។