យោធាកម្ពុជាបានស្នើឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់នៅតាមព្រំដែន ក្នុងខណៈដែលក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការនៅថ្ងៃទី១៥ ខែកក្កដានេះ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កិច្ចប្រជុំសម្របសម្រួលប្រតិបត្តិការក្រៅផ្លូវការរវាងលេខាធិការដ្ឋានទាំងពីរ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីពិភាក្សារិះរកដំណោះស្រាយចំពោះបញ្ហានានាដោយសន្តិវិធី…
Browsing: ព័ត៌មានជាតិ
ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមអនឡាញ អាជ្ញាធរកម្ពុជាបានបណ្ដេញជនបរទេសជាង ៤ម៉ឺននាក់ត្រូវចេញពីកម្ពុជា ក្នុងនោះ ជាង១ម៉ឺន៦ពាន់ពាក់ព័ន្ធ online scam។ នេះបើតាមលោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបានថ្លែងប្រាប់ទូរទស្សន៍ក្រសួងមហាផ្ទៃថ្មីៗនេះ។ យោងតាម លោក សុខ វាសនា ការបោសសម្អាតការឆបោកតាមអនឡាញយ៉ាងសកម្ម ត្រូវបានធ្វើឡើងនៅក្នុងរយៈពេល ៦ខែឆ្នាំ២០២៦នេះ ហើយសកម្មភាពនេះកំពុងបន្ត។ លោកថា…
ខេត្ដសៀមរាប: សម្លៀកបំពាក់បែប «បុរាណខ្មែរ» ដែលកែច្នៃខុសពីទម្រង់ដើម និងមិនគោរពក្បួនខ្នាតវប្បធម៌ខ្មែរ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលទស្សនាតំបន់អង្គរទៀតឡើយ ខណៈអ្នកជំនាញរកឃើញថា ឈុតបុរាណដែលអាជីវករជួលឱ្យភ្ញៀវទេសចរនៅមុខប្រាសាទអង្គរវត្តប្រមាណ ៧០ភាគរយ ត្រូវបានស្លៀកពាក់ប្រាសចាកពីទម្រង់ដើម។ វិធានការរបស់អាជ្ញាធរជាតិអប្សរា ដែលចាប់អនុវត្តពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បង្ហាញពីការរឹតបន្តឹងលើការបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរនៅតំបន់បេតិកភណ្ឌអង្គរ បន្ទាប់ពីឈុតបុរាណកែច្នៃមួយចំនួនបានរងការរិះគន់ជាបន្តបន្ទាប់ថា ខុសពីក្បួនខ្នាតសម្លៀកបំពាក់ខ្មែរបុរាណ និងមានការប្រើប្រាស់កំណាត់ និងគ្រឿងអលង្ការនាំចូលពីប្រទេសថៃ។ការរឹតបន្តឹងនេះ ត្រូវបានប្រកាសក្រោយមន្ត្រីអាជ្ញាធរជាតិអប្សរា…
សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATACC) សហការជាមួយសហព័ន្ធទេសចរណ៍កម្ពុជា ក្រោមការគាំទ្រពីក្រសួងទេសចរណ៍, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា(ICC) នឹងរៀបចំកម្មវិធី Cambodia Travel Match (CTM) 2026 នៅក្នុងខែកក្កដានេះ។ នេះជាកម្មវិធីពិសេសសម្រាប់ទីផ្សារឥណ្ឌា (India Special Edition) ដោយរំពឹងថានឹងទទួលបានជោគជ័យបន្ថែមទៀត…
កំពង់ធំៈ បន្ទាប់ពីប្រជាពលរដ្ឋជាង ១០០នាក់នាំគ្នាតវ៉ាសុំសិទ្ធិកាន់កាប់ដី អាជ្ញាធរបានបញ្ជាក់ជូនថា ដីតំបន់នោះ គឺស្ថិតក្នុងតំបន់អភិរក្សព្រៃលិចទឹកបឹងទន្លេសាប និងជាតំបន់អភិរក្សសត្វខ្សឹប ហើយប្រជាពលរដ្ឋក៏ធ្លាប់ទទួលបានការកាត់ឆ្វៀលដីរួចមកហើយដែរ។ អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន បានឱ្យដឹងថា ថ្មីៗនេះ ប្រជាពលរដ្ឋបាននាំគ្នាតវ៉ានៅភូមិសាស្ត្រទួលតាមុំ ឃុំស្រឡៅ ស្រុកតាំងគោក ដែលបញ្ហានេះ មិនមែនរដ្ឋបាលខេត្តមិនបានគិតគូរនោះទេ។ ជាក់ស្តែង…
ភ្នំពេញៈ ក្រុមការងារជំណាញនៃក្រសួងបរិស្ថានបានបញ្ជាឱ្យ ក្រុមហ៊ុន ហ្វាង ស៊ីង ហ្គាម៉ិន ឯ.ក FANG XING GARMENT CO., LTD. មានទីតាំងស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញអនុវត្តតាមច្បាប់ជាធរមានឱ្យបានត្រឹមត្រូវ បន្ទាប់ពីបានរកឃើញមានការដុតកម្ទេចក្រណាត់ និងបញ្ចេញផ្សែងលើកម្រិតស្តង់ដាគុណភាពខ្យល់សាធារណៈ។ ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមការងារអធិការកិច្ច…
ភ្នំពេញ៖ រដ្ឋាភិបាលកំពុងសម្លឹងពង្រីកការដំឡើងអំពូលភ្លើងប្រើថាមពលព្រះអាទិត្យនៅតាមផ្លូវជាតិដែលមានចរាចរណ៍មមាញឹក និងតំបន់ដែលមានហានិភ័យគ្រោះថ្នាក់ខ្ពស់ ខណៈរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានលើកឡើងថា ការបំភ្លឺផ្លូវឱ្យបានគ្រប់គ្រាន់អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានចន្លោះពី ២០ ទៅ ៣០ភាគរយ។ គម្រោងនេះនឹងផ្តោតលើផ្លូវដែលមានចរាចរណ៍មមាញឹក ផ្លូវដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើន និងតំបន់សាធារណៈសំខាន់ៗ ក្នុងគោលបំណងធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កាន់តែមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ផ្លូវ និងប្រជាពលរដ្ឋ។ លោក ប៉េង…
រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រមាណ ៥លានដុល្លារអាមេរិក ជាអំណោយរបស់អគ្គិសនីកម្ពុជា ដើម្បីដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ប្រើថាមពលពីពន្លឺព្រះអាទិត្យ (Solar) ដោយគម្រោងនេះ គ្រោងនឹងដំឡើងតាមបណ្តាញផ្លូវថ្នល់សរុបប្រមាណ ១,០០០គីឡូម៉ែត្រ ក្នុងរាជធានី-ខេត្តចំនួន ១៣ ជាពិសេសបណ្តាខេត្តជុំវិញបឹងទន្លេសាប។ លោក ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានលើកឡើងពីគម្រោងនេះ នៅក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា…
ភ្នំពេញ: រដ្ឋាភិបាលកំពុងពង្រីកការប្រើយន្តការវាយតម្លៃ និងការប្រកួតប្រជែងជាវិជ្ជមានរវាងសាលារៀន និងមណ្ឌលសុខភាព ដើម្បីជំរុញការកែលម្អគុណភាពសេវាសាធារណៈ ខណៈអង្គភាពចំនួន ៣០ ត្រូវបានជ្រើសរើសជាអង្គភាពគំរូឆ្នាំ២០២៥ ក្រោយការអនុវត្តកម្មវិធីនេះឈានចូលជំហានទី២។ អនុវិទ្យាល័យចំនួន ១០ សាលាបឋមសិក្សាចំនួន ១០ និងមណ្ឌលសុខភាពចំនួន ១០ ត្រូវបានប្រកាសជាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងពិធីមួយនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាថ្ងៃទី១៤…
ខេត្ដកោះកុង៖ ក្រសួងព័ត៌មានបានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងតួនាទីជា «ខ្សែប្រយុទ្ធ» ក្នុងសមរភូមិព័ត៌មាននៅមូលដ្ឋាន ដោយត្រូវក្តាប់សភាពការណ៍ជាតិ និងអន្តរជាតិឱ្យបានច្បាស់លាស់ និងត្រៀមព័ត៌មានពិតឱ្យបានគ្រប់គ្រាន់ ដើម្បីឆ្លើយតបព័ត៌មានក្លែងក្លាយបានលឿន មុនការភាន់ច្រឡំរីករាលដាលក្នុងសាធារណមតិ។ ការជំរុញនេះធ្វើឡើងដោយលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងពិធីជួបសំណេះសំណាល និងតម្រង់ទិសការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ចំពោះមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុង កាលពីថ្ងៃទី១៣…