Browsing: ព័ត៌មានជាតិ

សភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie – APF) បានអនុម័តសេចក្តីសម្រេចចិត្តមួយ បញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងរឹងមាំចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ សេចក្តីសម្រេចចិត្តនេះ ត្រូវបានអនុម័តក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ របស់ APF ដែលរៀបចំឡើងនៅទីក្រុងយ៉ាអ៊ូនដេ ប្រទេសកាមេរូន…

ភ្នំពេញៈ នគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបានអន្តរាគមន៍ជួយសង្រ្គោះនារីម្នាក់ជាប់ទឹកទំនប់ពាមពូល​នៅពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងបណ្តាលឱ្យទឹកហក់ឡើងភ្លាមៗ ខណៈដែលស្រុកជាច្រើនក្នុងខេត្តមួយចំនួនក៏ទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងផងដែរ។ ដោយសារតែស្ថានភាពជំ​នន់នៃទឹកភ្លៀងធ្លាក់ជាបន្ដបន្ទាប់បា​នធ្វើឱ្យទឹកជន់លិចខ្លាំង​នៅទំនប់ពា​មពូ​ល ស្ថិតនៅក្នុងភូមិបេង ឃុំចំបក់ ស្រុកភ្នំស្រួច នៅថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ២០២៦ ដែលធ្វើឱ្យនារី​ម្នាក់ឈ្មោះ​ វឿន ស្រីនិច អាយុ​ ១៩ឆ្នាំជាប់នៅលើទំនប់។ កងកម្លាំងនគរបាលបា​នសហការជាមួយប្រជាការពារភូមិ​បានធ្វើការជួយអន្ដរាគមន៍សង្រ្គោះ​នារីនោះរូបដោយជោគជ័យ។ នេះបើយោងតាមស្នងការដ្ឋានខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃអាទិត្យ ទី១២ ខែកក្កដា។…

ខេត្តពោធិ៍សាត់: ទោះមានឱកាសបន្តការសិក្សា និងរៀនដល់ទៅបីពេលក្នុងមួយថ្ងៃនៅកន្លែងភៀសសឹក កុមារា ម៉ាច រស្មី នៅតែមានបំណងតែមួយ គឺចង់ត្រឡប់ទៅផ្ទះនៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឱ្យបានឆាប់បំផុត។ សម្រាប់សិស្សថ្នាក់ទី៣រូបនេះ ការវិលត្រឡប់ទៅផ្ទះមានន័យថា គេអាចត្រឡប់ទៅសាលារៀនដែលធ្លាប់ស្គាល់ ទៅមើលដីរបស់គ្រួសារ និងបន្តជីវិតដូចមុន ដោយរៀនផង និងជួយដាំដំណាំ និងចិញ្ចឹមមាន់ទាផង។ កុមារា…

ខេត្តបន្ទាយមានជ័យ: នៅក្នុងតូបកាហ្វេតូចមួយក្នុង «ភូមិរង់ចាំ» អ្នកស្រី ចែ ច្រឹប បន្តលាយកាហ្វេ បម្រើអតិថិជន និងព្យាយាមរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ បន្ទាប់ពីការប្រយុទ្ធតាមព្រំដែនបានបង្ខំឱ្យអ្នកស្រីចាកចេញពីផ្ទះ ដីធ្លី និងមុខរបរចាស់នៅភូមិទំពាំងសំរោង តំបន់បឹងត្រកួន។ អាជីវកម្មដែលចាប់ផ្តើមឡើងវិញដោយគ្រាន់តែមានគោលបំណងរកប្រាក់ចំណូលប្រចាំថ្ងៃ បានក្លាយជាកន្លែងដែលមានអ្នកស្គាល់កាន់តែច្រើន ក្រោយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចូលពិសាកាហ្វេនៅហាងរបស់អ្នកស្រី…

ភ្នំពេញ៖ ក្រសួងព័ត៌មានបានព្រមានសាធារណជនកុំឱ្យចាត់ទុកព័ត៌មានដែលផ្សព្វផ្សាយលើ Facebook និង TikTok ថាជាព័ត៌មានវិជ្ជាជីវៈដោយស្វ័យប្រវត្តិ ខណៈពលរដ្ឋកម្ពុជាជាង ១៥លាននាក់កំពុងប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមយ៉ាងសកម្ម ហើយការប្រើប្រាស់វេទិកាទាំងនេះមានអត្រាខ្ពស់ក្នុងចំណោមយុវជន។ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា៖ “Facebook និង TikTok មិនមែនជាប្រភេទប្រព័ន្ធផ្សព្វផ្សាយផ្លូវការនៅកម្ពុជាឡើយ ដោយសារវេទិកាទាំងនេះអនុញ្ញាតឱ្យមនុស្សទូទៅអាចបង្កើតគណនី…

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់កំណត់ទូតតវ៉ាជាផ្លូវការជាថ្មីទៅកាន់ភាគីថៃ ដោយចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធថៃបានបន្តអនុវត្តសកម្មភាពសាងសង់ទំនប់ដី និងដាក់លួសបន្លានៅក្នុងទឹកដីកម្ពុជា ជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងផ្ទុយនឹងវិធានការបន្ធូរបន្ថយភាពតានតឹង ដែលភាគីទាំងពីរបានឯកភាពគ្នាក្រោយបទឈប់បាញ់កាលពីចុងឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា បានឱ្យដឹងថា: “រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែន”។ ក្រសួងបានឱ្យដឹងថា: “ចន្លោះថ្ងៃទី៥…

ខេត្តបន្ទាយមានជ័យ: រៀងរាល់ព្រឹក សំឡេងកណ្តឹងសាលា ម៉ូតូធ្វើដំណើរ និងអាជីវកម្មតូចៗដែលបើកទ្វារទទួលភ្ញៀវ បានជំនួសភាពស្ងប់ស្ងាត់នៃជំរំជនភៀសសឹក ដែលធ្លាប់ជាទីជម្រកបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋរាប់ពាន់នាក់នៅតាមព្រំដែនកម្ពុជា-ថៃ។ កុមារជិះកង់ទៅសាលា អ្នកភូមិចូលទិញកាហ្វេមុនចេញទៅធ្វើការ ខណៈហាងលក់គ្រឿងសំណង់ គ្រឿងទេស និងសេវាកម្មផ្សេងៗកំពុងដំណើរការយ៉ាងមមាញឹក។ នៅលើដងផ្លូវលេខ៨ នៃភូមិរង់ចាំ អ្នកស្រី អ៊ុំ សុផានិត កំពុងបន្តអាជីពអ៊ុតសក់ឡើងវិញ បន្ទាប់ពីហាងចាស់របស់អ្នកស្រីត្រូវបាត់បង់ក្នុងសង្គ្រាមឈ្លានពាន។ បើមើលពីខាងក្រៅ…

ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពលបានអនុម័តឱ្យប្រើប្រាស់មូលនិធិទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន លើគម្រោងចំនួន៤៨ មានថវិកាជាង ៥ ៦៩៥ ៥៦៧ ដុល្លារសហរដ្ឋអាម៉េរិកតាមបណ្តាឃុំចំនួន ៤៦ ក្នុងខេត្តចំនួន​១០ សម្រាប់ឆ្នាំ២០២៦ ដែលថវិកានេះបានមកពីក្រុមហ៊ុន ឬអាជីវករធ្វើអាជីវកម្មរ៉ែ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួង ស្តីពីការអនុវត្តគម្រោងមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ឆ្នាំ២០២៦ នាថ្ងៃសុក្រ ទី១០ ខែកក្កដានេះ។…

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ជំរុញការអនុវត្តគម្រោង «លើកកម្ពស់ជីវ​ភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​សេដ្ឋ​កិច្ច ដើម្បី​កាត់បន្ថយ​ភាព​ងាយ​រង​គ្រោះ និងពង្រឹងភាពធន់ ហៅ​កាត់​ថា EMPOWER» ដើម្បីជួយលើកកម្ពស់ជីវភាពដល់​គ្រួសារក្រីក្រចំនួន ២៦០០០ គ្រួសារ ​ស្ថិត​នៅ​ក្នុងខេត្តគោលដៅចំនួន១៦ ក្នុង​ការ​បង្កើនលទ្ធភាពរកប្រាក់ចំណូល និងពង្រឹងសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែរឹងមាំ។ ការ​ជំរុញនេះ ត្រូវបាន​ធ្វើ​ឡើង…

ភ្នំពេញៈ បន្ទាប់ពីចូលរួមកម្មវិធី បើកដំណើរការពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមឆ្នាំ២០២៦ របស់ក្រសួងបរិស្ថាន នាព្រឹកថ្ងៃសុក្រនេះ លោកសុខ ទូច បានចែករំលែកនូវបទពិសោធសំខាន់ៗចំនួនបីចំណុច ដើម្បីទទួលបានជោគជ័យលើការដាំដើមឈើ។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលគ្រប់គ្រង ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ក្នុងខេត្តព្រះវិហារ លោក សុខ ទូច បានលើកឡើងថា…