ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានច្រានចោលការអះអាងដែលថា ប្រជាធិបតេយ្យនៅកម្ពុជា «បានស្លាប់» ដោយបញ្ជាក់ថា ការអភិវឌ្ឍនយោបាយរបស់ប្រទេសមួយ មិនអាចវាស់វែងដោយផ្អែកតែលើជោគវាសនានយោបាយរបស់គណបក្ស ឬបុគ្គលណាមួយនោះទេ ប៉ុន្តែត្រូវពិនិត្យលើសន្តិភាព វឌ្ឍនភាពសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍស្ថាប័នផងដែរ។ ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅទីក្រុងតូក្យូ កាលពីថ្ងៃទី១៤ ខែកក្កដា ស្ថានទូតបានជំទាស់នឹងការសន្និដ្ឋានស្នូលក្នុងអត្ថបទទស្សនៈរបស់អតីតអ្នកនយោបាយបក្សប្រឆាំង លោកស្រី មូរ សុខហួរ ដែលចុះផ្សាយដោយសារព័ត៌មាន Nikkei…
Browsing: ព័ត៌មានជាតិ
វិសោធនកម្មច្បាប់ ស្តីពី «ផ្លូវថ្នល់» បានកំណត់ច្បាប់លាស់ពីការដាក់ពិន័យទៅលើអ្នក ដែលបានយកចំណីផ្លូវធ្វើអាជីវកម្ម ដោយគ្មានការអនុញ្ញាត ហើយអ្នកដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់ផ្លូវ ដោយទង្វើផ្សេងៗ ប៉ះពាល់ដល់ប្រយោជន៍រួម ក៏នឹងត្រូវទទួលរងការពិន័យជាប្រាក់ទៅតាមច្បាប់កំណត់ដូចគ្នា ចាប់ពី៥ម៉ឺនរៀល រហូតដល់៥លានរៀល តែបើនៅតែប្រព្រឹត្តល្មើសទៀត នឹងត្រូវពិន័យទ្វេដង។ ច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពី «ផ្លូវថ្នល់» នេះ ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី…
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល គ្រោងនឹងចូលរួមក្នុងសម័យប្រជុំបើកនៃសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ (World AI Conference 2026: WAIC) នៅទីក្រុងសៀងហៃ ប្រទេសចិន នៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ…
កោះកុង៖ ក្រសួងព័ត៌មានបានអះអាងថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» កំពុងបង្កើតការផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជា ដោយធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសយុវវ័យ មានទម្លាប់ផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការជាមុន មុននឹងចែករំលែកបន្ត ដែលក្រសួងចាត់ទុកថាបានបង្ហាញប្រសិទ្ធភាពយ៉ាងច្បាស់ក្នុងអំឡុងពេលមានភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ។ ថ្លែងក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា អ្នកនាំពាក្យក្រសួងព័ត៌មាន…
មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅខេត្តតាកែវ ដោយរថយន្តសណ្តោងខ្នាតធំ បានបុករះពេញទំហឹងទៅលើអ្នកជិះម៉ូតូជាច្រើនគ្រឿង បណ្ដាលឱ្យមានអ្នកស្លាប់ និងអ្នករបួសជាច្រើន ហើយសមត្ថកិច្ច បាននឹងកំពុងស្រាវជ្រាវស្វែងរកមុខសញ្ញា តាមចាប់ខ្លួនតៃកុងឡាន ដែលបានរត់គេចខ្លួនបាត់។ ហេតុការណ៍ដ៏សោកសង្វេគនេះ បានកើតឡើងនៅភូមិតាយឹង ឃុំជំនះពេន ស្រុកសំរោង ខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ ២ ចន្លោះគីឡូម៉ែតលេខ ៥៤ និង…
កំពង់ស្ពឺៈ មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍ បានចុះជួយអន្តរាគមន៍ និងជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារចំនួន ៥៥១ នាក់ទៅកាន់ទីតាំងមានសុវត្ថិភាព នៅភូមិតាំងបំពង់ នៅថ្ងៃចន្ទ ទី១៣ ខែកក្កដានេះ។ ក្រុមអ្នកទេសចរទាំងនោះត្រូវបានជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍កន្លងមកនេះ។ បន្ថែមពីនោះ ក្រុមការងារក៏បានជួយសម្រួលរៀបចំផ្តល់ជូនសម្ភារៈស្បៀងអាហារ និងកន្លែងស្នាក់នៅសមរម្យជាបណ្ណោះអាសន្ន ជូនពួកគាត់ផងដែរ។…
ភ្នំពេញ: ប្រពៃណីតម្បាញសូត្រមួយដែលស្ទើរតែត្រូវបានលុបបំបាត់ក្នុងអំពើប្រល័យពូជសាសន៍នៃរបបខ្មែរក្រហម កំពុងត្រូវបានអភិរក្សឡើងវិញ តាមរយៈការចងចាំរបស់ស្ត្រីជនជាតិចាម ខណៈកម្ពុជាកំពុងសម្លឹងមើលបេតិកភណ្ឌសហគមន៍ ដើម្បីបង្កើនភាពទាក់ទាញរបស់ខ្លួនជាគោលដៅទេសចរណ៍មិត្តភាពមូស្លីម។ គំនិតផ្តួចផ្តើម «សូត្រចាម» របស់បណ្ណាល័យសម្តេចម៉ែ គឺជាផលិតផលវប្បធម៌មួយក្នុងចំណោមផលិតផលដែលត្រូវបានដាក់តាំងបង្ហាញក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មិត្តភាពមូស្លីម ឆ្នាំ២០២៦ ដោយបង្ហាញពីរបៀបដែលប្រពៃណីតម្បាញកំពុងប្រឈមនឹងការបាត់បង់ អាចផ្សារភ្ជាប់ការចងចាំប្រវត្តិសាស្ត្រជាមួយជីវភាពរស់នៅរបស់ស្ត្រី និងទីផ្សារទេសចរណ៍ដែលកំពុងរីកចម្រើន។ តាមរយៈគម្រោង «សូត្រចាម៖ ពណ៌នៃការចងចាំ» (Cham Silk:…
ឆ្នាំ ២០៥០ ចំនួនប្រជាជនកម្ពុជា ត្រូវបានព្យាករថានឹងមានប្រមាណ ២៤លាននាក់ ហើយចំនួនមនុស្សចាស់អាយុចាប់ពី ៦៥ឆ្នាំឡើងទៅនឹងមានចំនួនជិតពីរដងនៃចំនួនបច្ចុប្បន្ន ខណៈមនុស្សវ័យក្មេងមានចំនួនតិចជាងមុន។ និន្នាការនេះតម្រូវឲ្យមានការវិនិយោគចាប់ពីពេលនេះទៅ ដើម្បីបញ្ចៀសបញ្ហានាពេលអនាគត។ នេះបើតាមលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់ឱកាស«ប្រជាជនពិភពលោកលើកទី៣៧» ១១ កក្កដា ឆ្នាំ២០២៦។ បើតាមលោក ហ៊ុន ម៉ាណែត…
លោក ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចាត់ទុកកម្មសិក្សាការី និងពលករជំនាញកម្ពុជាទាំងអស់នៅប្រទេសជប៉ុន «ជាស្ពានមិត្តភាពរវាងកម្ពុជា និងជប៉ុន» ហើយលោកបានលើកទឹកចិត្ត និងជំរុញឱ្យពួកគេ ខិតខំសិក្សារៀនសូត្រ និងអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដើម្បីយកបទពិសោធន៍ និងចំណេះដឹងទៅចូលរួមអភិវឌ្ឍមាតុប្រទេសនាពេលអនាគត។ លោក ជុំ សុន្ទរី បានលើកឡើងបែបនេះ នៅពេលលោក…
ភ្នំពេញ: លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យស្ថាប័នវប្បធម៌ និងអាជ្ញាធរមូលដ្ឋាន ការពារទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានសម័យខ្មែរក្រហមចំនួន៣ របស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបញ្ចៀសរាល់ការសាងសង់ដែលអាចប៉ះពាល់ដល់តម្លៃបេតិកភណ្ឌ ខណៈកម្ពុជាប្រារព្ធខួប១ឆ្នាំនៃការចុះបញ្ជីទីតាំងទាំងនេះ។ ក្នុងសារលិខិតអបអរសាទរខួបនៅថ្ងៃទី១១ ខែកក្កដា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង…