សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATACC) សហការជាមួយសហព័ន្ធទេសចរណ៍កម្ពុជា ក្រោមការគាំទ្រពីក្រសួងទេសចរណ៍, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា(ICC) នឹងរៀបចំកម្មវិធី Cambodia Travel Match (CTM) 2026 នៅក្នុងខែកក្កដានេះ។ នេះជាកម្មវិធីពិសេសសម្រាប់ទីផ្សារឥណ្ឌា (India Special Edition) ដោយរំពឹងថានឹងទទួលបានជោគជ័យបន្ថែមទៀត…
Browsing: post khmer
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល គ្រោងនឹងចូលរួមក្នុងសម័យប្រជុំបើកនៃសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ (World AI Conference 2026: WAIC) នៅទីក្រុងសៀងហៃ ប្រទេសចិន នៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ…
ក្នុងយុគសម័យនៃបរិវត្តកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយសង្គម (social media) មិនមែនគ្រាន់តែជា ឧបករណ៍សម្រាប់កម្សាន្ត ឬការទំនាក់ទំនងទូទៅនោះទេ ប៉ុន្តែវាបានក្លាយជាស្ពានចម្លងដ៏សំខាន់និងជាមុខមាត់ផ្លូវការរបស់ស្ថាប័នរដ្ឋក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋនិងអន្តរជាតិផងដែរ។ ថ្មីៗនេះ ការជែកដេញដោលយ៉ាងផុសផុលពីសំណាក់មហាជននៅលើបណ្តាញសង្គម ជុំវិញការបង្ហោះព័ត៌មានរឿងកូននិងជីវិតឯកជនរបស់មន្ត្រីជាន់ខ្ពស់នៅលើទំព័រហ្វេសប៊ុក ( Facebook Page) ផ្លូវការរបស់ស្ថាប័នថ្នាក់ជាតិ បានរំលេចចេញនូវតម្រូវការចាំបាច់មួយ៖ ការពិនិត្យឡើងវិញនិងការ ខណ្ឌសីមាឱ្យបានដាច់ស្រឡះរវាង «កិច្ចការស្ថាប័ន» និង…
ទោះបានខកខានប្រកួតតំណែងឱ្យជាតិ ក្នុងព្រឹត្តិការណ៍ជាលក្ខណៈ Games ជាពិសេស Sea Games និង Asian Games បន្ទាប់ពីបានឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ ពីការប្រកួត Sea Games 2023 ដែលកម្ពុជា…
មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅខេត្តតាកែវ ដោយរថយន្តសណ្តោងខ្នាតធំ បានបុករះពេញទំហឹងទៅលើអ្នកជិះម៉ូតូជាច្រើនគ្រឿង បណ្ដាលឱ្យមានអ្នកស្លាប់ និងអ្នករបួសជាច្រើន ហើយសមត្ថកិច្ច បាននឹងកំពុងស្រាវជ្រាវស្វែងរកមុខសញ្ញា តាមចាប់ខ្លួនតៃកុងឡាន ដែលបានរត់គេចខ្លួនបាត់។ ហេតុការណ៍ដ៏សោកសង្វេគនេះ បានកើតឡើងនៅភូមិតាយឹង ឃុំជំនះពេន ស្រុកសំរោង ខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ ២ ចន្លោះគីឡូម៉ែតលេខ ៥៤ និង…
កំពង់ស្ពឺៈ មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍ បានចុះជួយអន្តរាគមន៍ និងជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារចំនួន ៥៥១ នាក់ទៅកាន់ទីតាំងមានសុវត្ថិភាព នៅភូមិតាំងបំពង់ នៅថ្ងៃចន្ទ ទី១៣ ខែកក្កដានេះ។ ក្រុមអ្នកទេសចរទាំងនោះត្រូវបានជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីចុងសប្តាហ៍កន្លងមកនេះ។ បន្ថែមពីនោះ ក្រុមការងារក៏បានជួយសម្រួលរៀបចំផ្តល់ជូនសម្ភារៈស្បៀងអាហារ និងកន្លែងស្នាក់នៅសមរម្យជាបណ្ណោះអាសន្ន ជូនពួកគាត់ផងដែរ។…
សភាប្រើភាសាបារាំង (Assemblée parlementaire de la Francophonie – APF) បានអនុម័តសេចក្តីសម្រេចចិត្តមួយ បញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងរឹងមាំចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ សេចក្តីសម្រេចចិត្តនេះ ត្រូវបានអនុម័តក្នុងសម័យប្រជុំប្រចាំឆ្នាំលើកទី៥១ របស់ APF ដែលរៀបចំឡើងនៅទីក្រុងយ៉ាអ៊ូនដេ ប្រទេសកាមេរូន…
ខេត្តបន្ទាយមានជ័យ: នៅក្នុងតូបកាហ្វេតូចមួយក្នុង «ភូមិរង់ចាំ» អ្នកស្រី ចែ ច្រឹប បន្តលាយកាហ្វេ បម្រើអតិថិជន និងព្យាយាមរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ បន្ទាប់ពីការប្រយុទ្ធតាមព្រំដែនបានបង្ខំឱ្យអ្នកស្រីចាកចេញពីផ្ទះ ដីធ្លី និងមុខរបរចាស់នៅភូមិទំពាំងសំរោង តំបន់បឹងត្រកួន។ អាជីវកម្មដែលចាប់ផ្តើមឡើងវិញដោយគ្រាន់តែមានគោលបំណងរកប្រាក់ចំណូលប្រចាំថ្ងៃ បានក្លាយជាកន្លែងដែលមានអ្នកស្គាល់កាន់តែច្រើន ក្រោយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចូលពិសាកាហ្វេនៅហាងរបស់អ្នកស្រី…
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់កំណត់ទូតតវ៉ាជាផ្លូវការជាថ្មីទៅកាន់ភាគីថៃ ដោយចោទប្រកាន់ថា កងកម្លាំងប្រដាប់អាវុធថៃបានបន្តអនុវត្តសកម្មភាពសាងសង់ទំនប់ដី និងដាក់លួសបន្លានៅក្នុងទឹកដីកម្ពុជា ជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងផ្ទុយនឹងវិធានការបន្ធូរបន្ថយភាពតានតឹង ដែលភាគីទាំងពីរបានឯកភាពគ្នាក្រោយបទឈប់បាញ់កាលពីចុងឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា បានឱ្យដឹងថា: “រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្ដោយព្រំដែន”។ ក្រសួងបានឱ្យដឹងថា: “ចន្លោះថ្ងៃទី៥…
ខេត្តបន្ទាយមានជ័យ: រៀងរាល់ព្រឹក សំឡេងកណ្តឹងសាលា ម៉ូតូធ្វើដំណើរ និងអាជីវកម្មតូចៗដែលបើកទ្វារទទួលភ្ញៀវ បានជំនួសភាពស្ងប់ស្ងាត់នៃជំរំជនភៀសសឹក ដែលធ្លាប់ជាទីជម្រកបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋរាប់ពាន់នាក់នៅតាមព្រំដែនកម្ពុជា-ថៃ។ កុមារជិះកង់ទៅសាលា អ្នកភូមិចូលទិញកាហ្វេមុនចេញទៅធ្វើការ ខណៈហាងលក់គ្រឿងសំណង់ គ្រឿងទេស និងសេវាកម្មផ្សេងៗកំពុងដំណើរការយ៉ាងមមាញឹក។ នៅលើដងផ្លូវលេខ៨ នៃភូមិរង់ចាំ អ្នកស្រី អ៊ុំ សុផានិត កំពុងបន្តអាជីពអ៊ុតសក់ឡើងវិញ បន្ទាប់ពីហាងចាស់របស់អ្នកស្រីត្រូវបាត់បង់ក្នុងសង្គ្រាមឈ្លានពាន។ បើមើលពីខាងក្រៅ…