ក្រសួងពាណិជ្ជកម្ម កំពុងធ្វើការស៊ើបអង្កេតផ្ទៃក្នុងដើម្បីកំណត់មុខសញ្ញាអ្នកដែលត្រូវបានរាយការណ៍ថា បានទារសំណូកពីក្រុមហ៊ុនជប៉ុនមួយក្នុងទឹកប្រាក់ ១០០០ដុល្លារដើម្បីចុះបញ្ជីកែប្រែក្រុមហ៊ុនកាលពីឆ្នាំ២០២១។ នៅក្នុងសេចក្ដីប្រកាសព័ត៌មានដែលផ្សព្វផ្សាយនៅថ្ងៃទី៩ កក្កដា ក្រសួងពាណិជ្ជកម្មបានថ្លែងថា ក្រសួងបានបើកការស៊ើបអង្កេតផ្ទៃក្នុងកំណត់មុខសញ្ញាបុគ្គលប្រព្រឹត្តអំពើល្មើស ដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់ជាធរមាន និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយតាមការចាំបាច់។ ការប្រកាសពីការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីការចុះផ្សាយរបស់សារព័ត៌មានជប៉ុនកាលពីថ្ងៃទី៧ ខែកក្កដា រួមមានទាំង The Japanese Times ដែលថា ប៉ូលិសជប៉ុនបានបញ្ជូនឯកសារ និងមន្ត្រីប្រតិបត្តិ២រូប និងអតីតទីប្រឹក្សាមួយរូបរបស់ក្រុមហ៊ុន…
Browsing: post khmer
មួយទសវត្សរ៍បានកន្លងផុតទៅ គិតចាប់តាំងពីថ្ងៃដ៏សែនក្រៀមក្រំ និងជាប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បានដង្ហែសព បណ្ឌិត កែម ឡី តាមដងវិថីនានាក្នុងរាជធានីភ្នំពេញ។ ទិដ្ឋភាពនៃការចូលរួមរបស់មហាជននាថ្ងៃនោះ មិនមែនត្រឹមតែជាការសម្តែងនូវសេចក្តីទុក្ខក្រៀមក្រំប៉ុណ្ណោះទេ ប៉ុន្តែវាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏រំជួលចិត្តមួយ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរមានសេចក្តីស្រេកឃ្លានយ៉ាងខ្លាំងចំពោះការពិត និងសេចក្តីក្លាហាន ព្រមទាំងប្រាថ្នាចង់បានសង្គមមួយដែលមានអភិបាលកិច្ចល្អ និងគណនេយ្យភាពពិតប្រាកដ។ ក្នុងឱកាសខួប ១០ឆ្នាំ នៃការលាចាកលោករបស់លោកបណ្ឌិត យើងចាំបាច់ត្រូវឆ្លុះបញ្ចាំងសំណួរដ៏មានសារៈសំខាន់មួយសម្រាប់អនាគតនៃប្រទេសជាតិ៖…
ខេត្ដពោធិ៍សាត់៖ រៀងរាល់ព្រឹក សំឡេងសើចក្អាកក្អាយរបស់កុមារលាន់ឮពេញជួរជម្រកតង់ពណ៌ខៀវនៅមណ្ឌលភៀសសឹក ដែលបានប្រែក្លាយជាសហគមន៍បណ្ដោះអាសន្នមួយ។ កុមារខ្លះប្រញាប់ទៅរៀននៅថ្នាក់បណ្ដោះអាសន្ន ខណៈអ្នកខ្លះលេងកម្សាន្ដទៅតាមសភាវគតិជាក្មេង រីឯឪពុកម្ដាយវិញរវល់ចម្អិនអាហារ ឬដងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ សម្រាប់កុមារ ជីវិតនៅមណ្ឌលភៀសសឹកបានក្លាយជាទម្លាប់ទៅហើយ។ ប៉ុន្តែសម្រាប់ឪពុកម្ដាយ ក្ដីសង្ឃឹមតែមួយគត់រៀងរាល់ថ្ងៃ គឺការវិលត្រឡប់ទៅផ្ទះវិញ។ ជិតមួយឆ្នាំបន្ទាប់ពីសង្គ្រាមឈ្លានពាន បានបង្ខំឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់ភៀសខ្លួនចេញពីភាគខាងលិចនៃប្រទេស ក្រុមគ្រួសារជាច្រើននៅខេត្តពោធិ៍សាត់ នៅតែមិនអាចវិលត្រឡប់ទៅភូមិកំណើតបាន ទោះបីមានបទឈប់បាញ់ដែលចូលជាធរមាននៅចុងខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។…
មេដឹកនាំសភាកម្ពុជា រៀបរាប់លម្អិតអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប្រាប់ទៅថ្នាក់ដឹកនាំសភាប្រើភាសាបារាំង និងលើកឡើងពីភាពមិនស្មោះត្រង់របស់ថៃក្នុងការគេចវេះមិនបញ្ជូនក្រុមការងារ JBC មកធ្វើការ ដោយយកលេសថា កម្ពុជាសម្រេចទៅរកយន្តការ UNCLOS។ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធាននៃសភាប្រើភាសាបារាំង បានលើកឡើងយ៉ាងលម្អិតអំពីស្ថានភាពបច្ចុប្បន្ននៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការបង្កើតស្ថានភាពជាក់ស្ដែងនៅលើដី ដើម្បីប៉ុនប៉ងយកទឹកដីខ្មែរពីសំណាក់ភាគីថៃ គិតចាប់ពីថ្ងៃទី២៧ ខែធ្នូ…
ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI HAJI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ អញ្ជើញទៅកាន់ខេត្តបន្ទាយមានជ័យ និងជួបសំណេះសំណាលសួរសុខទុក្ខក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT)…
ក្រុមអ្នកជំនាញវិស័យឡូជីស្ទីកនៅកម្ពុជា យល់ឃើញថា ប្រសិនបើរដ្ឋាភិបាលអាចប្រែក្លាយអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលទុកចោលនាពេលនេះឱ្យក្លាយទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មប្រចាំតំបន់ គឺវានឹងផ្តល់ផលវិជ្ជមានច្រើនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ ៧ ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៧ ខែកក្កដា នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលមានផែនការមេជាច្រើនលើគម្រោងវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីក។ វិស័យនេះគឺជាផ្នែកដ៏សំខាន់ក្នុងការជំរុញសម្ទុះកំណើនសេដ្ឋកិច្ចជាតិ។ លោកបន្តថា នៅពេលនេះរដ្ឋាភិបាលកំពុងសិក្សាពីលទ្ធភាពនៃការរៀបចំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញឱ្យទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មប្រចាំតំបន់…
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញការសោកស្ដាយចំពោះប្រាសាទព្រះវិហារដែលរងការបំផ្លិចបំផ្លាញពីយោធាថៃ ក្នុងជម្លោះកាលពីឆ្នាំ២០២៥ ទោះបីជាកម្ពុជាបានព្យាយាមរកដំណោះស្រាយដោយសន្តិវិធីក៏ដោយ។ នៅក្នុងលិខិតដើម្បីអបអរសាទរខួបទី១៨ នៃការចុះបញ្ជីប្រាសាទព្រះវិហារក្នុងបញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ លោក ហ៊ុន ម៉ាណែតបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញដោះស្រាយបញ្ហាជាមួយភាគីថៃ ដោយសន្តិវិធី តាមរយៈក្របខ័ណ្ឌច្បាប់ អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់…
តារាបាល់ទាត់ Ronaldo ដែលជានិមិត្តរូបបាល់ទាត់ បញ្ចប់អាជីពក្នុងព្រឹត្តិការណ៍ World Cup ដោយទឹកភ្នែក នៅពេលដែលក្រុមព័រទុយហ្គាល់បានរងបរាជ័យ ១-០ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយក្រោមស្នាដៃក្រុមអេស្ប៉ាញ នៅទីក្រុង Dallas កាលពីយប់មិញ។ គ្រាប់បាល់ជ័យជម្នះនៅម៉ោងបន្ថែមរបស់កីឡាករ Mikel Merino បានជួយឱ្យអេស្ប៉ាញឡើងទៅវគ្គបន្ត ដោយបានបន្សល់ទុកនូវតារាបាល់ទាត់វ័យ…
ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) បានចុះពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង ដោយក្រសួងការពារជាតិកម្ពុជាអះអាងថា ក្រុមអ្នកសង្កេតការណ៍បានឃើញការខូចខាតបង្គោលព្រំដែនបណ្ដោះអាសន្ន ដែលបណ្ដាលមកពីការសាងសង់របងព្រំដែនជាឯកតោភាគីរបស់យោធាថៃ និងបានពិនិត្យទីតាំងដែលប្រជាពលរដ្ឋថៃចូលធ្វើស្រែចម្ការហួសចូលក្នុងដីកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាបន្តអំពាវនាវឱ្យរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់រហ័ស។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដឹកនាំដោយប្រធានបេសកកម្មមកពីប្រទេសហ្វីលីពីន…
មន្ត្រីជាន់ខ្ពស់កម្ពុជា បានថ្លែងប្រាប់ទៅមន្ត្រីតទូតនិងអង្គការអន្តរជាតិជាង ៤០ ថា មិនមានអ្វីពិបាកទេក្នុងការកាត់បន្ថយភាពតានតឹងនិងបង្កើនការទុកចិត្តគ្នារវាងកម្ពុជា និងថៃ នោះគឺគ្រាន់តែភាគីថៃ បញ្ជូនក្រុមការងារ JBC មកធ្វើការជាមួយកម្ពុជា គឺជាជំហានដ៏សំខាន់ដើម្បីកាត់បន្ថយភាពតានតឹង។ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៣ ខែកក្កដា កន្លងទៅ បានធ្វើបទបង្ហាញជូនដល់ប្រធាន…