Author: ngochecktay

កម្ពុជា ឡាវ និងវៀតណាម បាន​ព្រមព្រៀង​​គ្នា​ដាក់ចេញ​នូវ​កញ្ចប់ទស្សនកិច្ច​ និង​ផែនការ​សកម្ម​ភាព​រួម ​​ក្នុង​គោលបំណង​បង្កើន​នូវ​​ភាព​ទាក់​ទាញ និង​ជំរុញដំណើរទេសចរណ៍​នៅ​ក្នុងដែនដី​​អតីត​សហភាព​ឥណ្ឌូចិនឱ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀតទៅ​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង ៣ ក៏​ដូចជា​​​ភ្ញៀវ​ទេសចរអន្តរជាតិ​ផ្សេងៗ​ទៀត​។ ​កិច្ច​ពិភាក្សា​នេះ​ត្រូវ​បាន​​ធ្វើ​ឡើងក្នុង​អំឡុងពេល​ដែល​​តំណាង​ថ្នាក់​ដឹក​នាំ​នៃ​វិស័យ​ទេសចរណ៍​ប្រទេស​ទាំង ៣ បាន​ទៅ​​ចូល​រួម​កិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍​អាស៊ាន លើកទី៦៤ និងកិច្ចប្រជុំពាក់ព័ន្ធ ​នៅប្រទេសសិង្ហបុរី កាល​ពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៦។ គណៈ​ប្រតិភូ​កម្ពុជា​​ដឹកនាំ​ដោយ ​លោក ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានស្ថាប័នជាតិទេសចរណ៍កម្ពុជា, គណៈប្រតិភូឡាវ ដឹកនាំដោយ​លោកស្រី Phonemaly Inthaphome អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោកស្រី Thi Hoa Nguyen អនុប្រធានអាជ្ញាធរទេសចរណ៍ជាតិវៀតណាម(VNAT)។ ខ្លឹមសារ​នៃ​ជំនួប​នេះ គឺ​ដើម្បីពិភាក្សាពីវឌ្ឍនភាព និងការដាក់ចេញផែនការអាទិភាពដើម្បីជំរុញ​យុទ្ធនាការ«ប្រទេសបី គោលដៅមួយ»។ ដើម្បីជំរុញ​យុទ្ធនាការនេះឱ្យកាន់តែមានប្រសិទ្ធភាព និងផ្លែផ្កាបន្ថែមទៀត ឧត្តមមន្រ្តីនៃប្រទេសទាំង ៣ បានឯកភាពដាក់ចេញនូវកញ្ចប់ទស្សនកិច្ចរួមគ្នា(Joint Package Tour) ដោយរួមមាន ៣ ថ្ងៃនៅប្រទេសវៀតណាម ៣ ថ្ងៃនៅប្រទេសកម្ពុជា និង៣ ថ្ងៃនៅប្រទេសឡាវ ដោយធ្វើការដាក់បញ្ចូលនូវគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសនីមួយៗទៅក្នុងកញ្ចប់ទស្សនកិច្ចរួមនេះ។ ការ​រៀបចំ​រួមគ្នា​នេះ គឺ​ដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសប្រទេសទាំងបី (Intra-Regional Travelers) និងភ្ញៀវទេសចរអន្តរជាតិពីប្រទេសទី៣ (Plus-One Countries)។ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានឯកភាពដាក់ចេញនូវផែនការសកម្មភាពរួម ដោយឈរលើភាពប្រាកដនិយម និងជាក់ស្តែងនិយម រួមមាន ការរៀបចំការផ្សព្វផ្សាយរួមគ្នាតាមរយៈការរៀបចំវីដេអូផ្សព្វផ្សាយរួមកម្ពុជា-ឡាវ-វៀតណាម, ការរៀបចំព្រឹត្តិការណ៍រួមគ្នា (ទេសចរណ៍ វប្បធម៌ កីឡា…), ការភ្ជាប់ទំនាក់ទំនងវិស័យឯកជន (Business Matching and Business Meet), និងការរៀបចំ FAM Trip ឱ្យបានទៀងទាត់ និងជាប្រចាំ ព្រម​ទាំង​ការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនសម្រាប់ភ្ញៀវទេសចរប្រទេសទាំង ៣ និងពីប្រទេសទី ៣។ តាម​រយៈ​ជំបនួប​នេះ មន្រ្តីជំនាញទាំង ៣ ប្រទេស​បាន​សន្យា​នឹងបន្តជួបគ្នាជាថ្មី​ទៀតដើម្បីលើកឡើងនូវសកម្មភាពដែលអាចអនុវត្តបានឆាប់រហ័ស មានប្រសិទ្ធភាពខ្ពស់ និងលេចចេញជាលទ្ធផលភ្លាមៗ (Low-hanging fruits) ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពរួម​។ ទិន្នន័យ​ក្រសួង​ទេសចរណ៍​ ឱ្យ​ដឹង​ថា ក្នុង​រយៈ​ពេល ៥ខែនៃ​ឆ្នាំ​២០២៦…

Read More

ធ្លាប់តែជាគូសត្រូវ​ នៅលើ​វាលស្មៅ ដោយមានការ​ប៉ះទង្គិចគ្នាជារឿយៗ ក្នុងឯកសណ្ឋាន​ខុស​គ្នា​នោះ ប៉ុន្តែ​ពេលនេះ​​ខ្សែ​បម្រើ​ប្រយុទ្ធ​កូឡុំប៊ីសញ្ជាតិខ្មែរ Andres Nieto និង​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Cristian Roque បានសម្រេច​មកចាប់ដៃប្រយុទ្ធ​ជាមួយគ្នា ដើម្បី​ក្លិប​វិសាខា សម្រាប់ត្រៀមការ​ប្រកួត​ប្រជែង​នៅរដូវ​កាល​ថ្មី ឆ្នាំ ២០២៦-២០២៧។ ក្លិប​​វិសាខា បានប្រកាសស្វាគមន៍សមាជិកថ្មី Andres Nieto និង Cristian Roque កាលពី​ថ្ងៃចន្ទ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មានការ​ភ្ជាក់​ផ្អើល​ខ្លាំង ព្រោះ​បន្ទាប់ពីការ​ប្រកាសចាកចេញពី​ក្រុម​ភ្នំពេញក្រោន ជា​លើក​ទី​២ ក្រោយបញ្ចប់រដូវកាល ឆ្នាំ ២០២៥-២០២៦ Nieto មិនបានទម្លាយព័ត៌មាន​ណាមួយ សម្រាប់​ការ​បន្តលេងនៅ​លីគកំពូល​កម្ពុជា បន្តទៀតនោះទេ។ អ្នកគាំទ្រ​ភាគ​ច្រើន បាន​គិត​ថា Nieto អាចនឹងទៅប្រកបអាជីព នៅលីគប្រទេសផ្សេង ដ្បិតអី កាលពី​ឆ្នាំ ២០២៥ Nieto ធ្លាប់បាន​ចេញ​ទៅលេង​នៅ​លីគកំពូល​ឥណ្ឌូនេស៊ីម្តង​ហើយ មុនពេល​វិល​ត្រឡប់មកជួយ​ភ្នំពេញ​ក្រោន នៅពាក់កណ្តាលរដូវកាល ឆ្នាំ ២០២៥-២០២៦ ដោយ​រូបគេ​បានជួយ​ឱ្យ​ក្រុមសិង្ហក្រហម ទទួលបានជើងឯក​រង​នៃលីគកំពូល​កម្ពុជា។ ចំណែក​ខ្សែ​ប្រយុទ្ធស្លាប Cristian Roque ដែល​បានចូល​រួមជាមួយ​ក្រុម​ព្រះខ័នរាជស្វាយរៀង តាំង​ពីឆ្នាំ ២០២៤ ហើយបានចាក​ចេញ ក្រោយ​បញ្ចប់រដូវ​កាល ឆ្នាំ ២០២៥-២០២៦នោះ ​ធ្លាប់​បាន​ប្រកាស​ថា រូបគេ នឹងបន្តលេង​នៅលីគកំពូលកម្ពុជា ដើម្បី​​អាច​បានសញ្ជាតិ​ខ្មែរ និងបានលេង​ឱ្យ​ក្រុមជម្រើសជាតិ​កម្ពុជា ដូច Andres Nieto និង​កីឡាករ​បរទេសទទួលបានសញ្ជាតិ​ខ្មែរ​មួយចំនួនទៀត។ តែទោះបីជា​យ៉ាងណា ​ Cristian Roque មិនបានបង្ហើបឈ្មោះ​ក្លិប ដែល​រូបគេ​ត្រូវចូល​រួម​នោះ​ទេ គឺ​ទើបតែ​កាល​ពីថ្ងៃ​ទី ១៣ ខែកក្កដានេះ រូបគេបាន​បង្ហាញ​ខ្លួន​​រួមគ្នាជាមួយ Andres Nieto ជាមួយនឹងឯកសណ្ឋានថ្មី​របស់ក្លិប​វិសាខា ហើយ​នៅចុង​​ខ្សែ​វីដេអូខ្លី​នោះ Cristian បានចាប់ដៃជាមួយ Nieto រួច​និយាយ​ថា៖ ​«យើង​ធ្លាប់តែជាគូ​ប្រកួត នៅលើ​ទីលាន ​ប៉ុន្តែ​ពេលនេះ យើងនឹងប្រយុទ្ធជាមួយគ្នា»។ ចំណែក Andres Nieto បានបង្ហាញចំណាប់អារម្មណ៍ តាម​រយៈការបង្ហោះសារ​របស់​ខ្លួន កាលពី​ថ្ងៃចន្ទ​ថា៖​ «រំភើបណាស់ ដែលបានចាប់ផ្តើមជាមួយ​ការ​ប្រកួត​ប្រជែងថ្មី។ សូមអរគុណដល់ក្លិប (វិសាខា)…

Read More

ខេត្ដកោះកុង៖ ក្រសួងព័ត៌មានបានជំរុញឱ្យមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងតួនាទីជា «ខ្សែប្រយុទ្ធ» ក្នុងសមរភូមិព័ត៌មាននៅមូលដ្ឋាន ដោយត្រូវក្តាប់សភាពការណ៍ជាតិ និងអន្តរជាតិឱ្យបានច្បាស់លាស់ និងត្រៀមព័ត៌មានពិតឱ្យបានគ្រប់គ្រាន់ ដើម្បីឆ្លើយតបព័ត៌មានក្លែងក្លាយបានលឿន មុនការភាន់ច្រឡំរីករាលដាលក្នុងសាធារណមតិ។ ការជំរុញនេះធ្វើឡើងដោយលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងពិធីជួបសំណេះសំណាល និងតម្រង់ទិសការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ចំពោះ​មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុង កាលពីថ្ងៃទី១៣ ខែកក្កដា។ លោកបានណែនាំមន្ត្រីព័ត៌មានរាជធានី-ខេត្ត ឱ្យតាមដាន និងក្តាប់ព័ត៌មាន ព្រមទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិឱ្យបានច្បាស់លាស់ ដើម្បីអាចរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវទៅកាន់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព។ បើតាមលោក ការផ្តល់ព័ត៌មានពិត ច្បាស់លាស់ និងទាន់ពេលវេលា នឹងជួយបង្ការកុំឱ្យប្រជាពលរដ្ឋទទួលព័ត៌មានមិនពិត ឬមានការបកស្រាយខុសតាមរយៈប្រភពព័ត៌មានផ្សេងៗ។ ក្នុងបរិបទបច្ចេកវិទ្យាដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស លោក អស្នារិទ្ធ បានកត់សម្គាល់ថា លំហូរព័ត៌មានក្លែងក្លាយក៏កើតមានកាន់តែច្រើន ដែលទាមទារឱ្យមន្ត្រីព័ត៌មានបង្កើនការប្រុងប្រយ័ត្ន និងមានវិធានការគ្រប់គ្រង និងឆ្លើយតបព័ត៌មានឱ្យបានម៉ឺងម៉ាត់។ លោកបានលើកឡើងថា៖ «វិធីសាស្ត្រប្រឆាំងដ៏មានប្រសិទ្ធភាព គឺការយកព័ត៌មានពិតទៅបំផ្លាញព័ត៌មានក្លែងក្លាយឱ្យអស់»។ លោកបានសង្កត់ធ្ងន់ថា នៅពេលមន្ត្រីទទួលបន្ទុកការងារសាធារណមតិមានធាតុចូល និងព័ត៌មានគ្រប់គ្រាន់ ពួកគេអាចឆ្លើយតបបានភ្លាមៗ និងផ្អែកលើមូលដ្ឋានព័ត៌មានត្រឹមត្រូវ។ ការឆ្លើយតបឱ្យបានលឿន និងច្បាស់លាស់ អាចជួយកាត់បន្ថយការភាន់ច្រឡំរបស់សាធារណជន និងទប់ស្កាត់ការបំភ្លៃការពិតអំពីស្ថានភាពកម្ពុជា ពីមតិអវិជ្ជមាននៅក្រៅប្រទេស ឬក្រុមមជ្ឈដ្ឋានដែលលោកចាត់ទុកថាមានចេតនាមិនល្អ ជាពិសេសចំពោះបញ្ហាដែលកើតមាននៅមូលដ្ឋាន។ ការណែនាំនេះធ្វើឡើងស្របពេលក្រសួងព័ត៌មានកំពុងពង្រីកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ទៅកាន់រាជធានី-ខេត្តនានា ដោយផ្តោតលើការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្កើនសុវត្ថិភាពព័ត៌មាន។ ក្រសួងបានអះអាងនាពេលថ្មីៗនេះថា អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសយុវជន កំពុងបង្កើនការប្រុងប្រយ័ត្ន និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការ មុនចែករំលែកបន្ត ដែលត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរឥរិយាបថសំខាន់ក្នុងការទប់ស្កាត់ការរីករាលដាលព័ត៌មានមិនពិត។ លោក អស្នារិទ្ធ បានចាត់ទុកមន្ទីរព័ត៌មានថា ជា «ស្ពានតភ្ជាប់ដ៏សំខាន់» រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ តាមរយៈការងារព័ត៌មាន និងសាធារណមតិ ដែលជាយន្តការមិនអាចខ្វះបានទាំងនៅថ្នាក់រដ្ឋបាលរាជធានី-ខេត្ត និងថ្នាក់ជាតិ។ លោកបញ្ជាក់ថា យន្តការការងារព័ត៌មាន និងសាធារណមតិនៃមន្ទីររាជធានី-ខេត្ត កំពុងដើរតួនាទីជា «ខ្សែប្រយុទ្ធ» ក្នុងសមរភូមិព័ត៌មានសម្រាប់មូលដ្ឋានរៀងៗខ្លួន។ ទោះយ៉ាងណា លោកបានសង្កត់ធ្ងន់ថា ដើម្បីធានាប្រសិទ្ធភាពការងារ ក្រុមការងារត្រូវមានការគាំទ្រ និងសហការគ្នាជាធ្លុងមួយ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបង្កើនកិច្ចសហការជាមួយមន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ លោកបានជំរុញឱ្យបង្កើតបណ្តាញការងារព័ត៌មាន និងសាធារណមតិដ៏រឹងមាំនៅមូលដ្ឋាន ដើម្បីធានាថា នៅពេលកើតមានព័ត៌មានមិនពិត…

Read More

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានច្រានចោលការអះអាងដែលថា ប្រជាធិបតេយ្យនៅកម្ពុជា «បានស្លាប់» ដោយបញ្ជាក់ថា ការអភិវឌ្ឍនយោបាយរបស់ប្រទេសមួយ មិនអាចវាស់វែងដោយផ្អែកតែលើជោគវាសនានយោបាយរបស់គណបក្ស ឬបុគ្គលណាមួយនោះទេ ប៉ុន្តែត្រូវពិនិត្យលើសន្តិភាព វឌ្ឍនភាពសង្គម-សេដ្ឋកិច្ច និងការអភិវឌ្ឍស្ថាប័នផងដែរ។ ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅទីក្រុងតូក្យូ កាលពីថ្ងៃទី១៤ ខែកក្កដា ស្ថានទូតបានជំទាស់នឹងការសន្និដ្ឋានស្នូលក្នុងអត្ថបទទស្សនៈរបស់អតីតអ្នកនយោបាយបក្សប្រឆាំង លោក​ស្រី មូរ សុខហួរ ដែលចុះផ្សាយដោយសារព័ត៌មាន Nikkei Asia កាលពីថ្ងៃទី១៣ ខែកក្កដា ក្រោមចំណងជើងថា «ប្រជាធិបតេយ្យកម្ពុជាបានស្លាប់បន្តិចម្ដងៗ ក្រោយឃាតកម្មលើលោក កែម ឡី»។ ខណៈបញ្ជាក់ពីការគោរពសេរីភាពនៃការបញ្ចេញមតិ និងតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការលើកកម្ពស់ការជជែកពិភាក្សាដោយមានព័ត៌មានគ្រប់ជ្រុងជ្រោយ ស្ថានទូតបានលើកឡើងថា អ្នកអានក៏សមនឹងទទួលបានការវិភាគប្រកបដោយតុល្យភាព និងសត្យានុម័ត ជាពិសេសចំពោះការអភិវឌ្ឍនយោបាយ និងសង្គម-សេដ្ឋកិច្ចរបស់រដ្ឋអធិបតេយ្យ។ ស្ថានទូតបានចាត់ទុកអត្ថបទនេះថា ឆ្លុះបញ្ចាំងពីទស្សនៈនយោបាយរបស់អ្នកនិពន្ធ ដែលបានធ្វើយុទ្ធនាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាពីក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ ជាជាងការវាយតម្លៃប្រកបដោយសត្យានុម័តលើស្ថានភាពជាក់ស្ដែងរបស់កម្ពុជានាពេលបច្ចុប្បន្ន។ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា៖ «ស្ថានទូតមិនយល់ស្របនឹងការសន្និដ្ឋានស្នូលនៃអត្ថបទនេះទេ» ដោយលើកឡើងថា អត្ថបទបានបង្ហាញតែការបកស្រាយមួយជ្រុងអំពីការអភិវឌ្ឍនយោបាយកម្ពុជា ខណៈមើលរំលងការផ្លាស់ប្ដូរសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍស្ថាប័ន និងការចូលរួមប្រកបដោយស្ថាបនាជាមួយសហគមន៍អន្តរជាតិ។ ចំណុចស្នូលនៃការឆ្លើយតបរបស់ស្ថានទូត គឺការជំទាស់នឹងរបៀបវាស់វែងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ស្ថានទូតបានបញ្ជាក់ថា៖ «លទ្ធិប្រជាធិបតេយ្យមិនអាចវាស់វែងដោយសមហេតុផល ដោយផ្អែកតែលើជោគវាសនានយោបាយរបស់គណបក្សនយោបាយមួយ ឬបុគ្គលម្នាក់នោះទេ»។ ស្ថានទូតបានអះអាងថា សមត្ថភាពរបស់ប្រទេសមួយក្នុងការរក្សាសន្តិភាព លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ពង្រីកឱកាសសេដ្ឋកិច្ច ពង្រឹងស្ថាប័នសាធារណៈ និងធានាការអភិវឌ្ឍជាតិរយៈពេលវែង ក៏គួរត្រូវបានយកមកពិចារណាផងដែរ។ បើតាមសេចក្ដីថ្លែងការណ៍ កម្ពុជាបន្តដំណើរការក្រោមរដ្ឋធម្មនុញ្ញ ដោយមានស្ថាប័នរដ្ឋដំណើរការ និងការបោះឆ្នោតជាប្រចាំ ខណៈកំណែទម្រង់កំពុងបន្តក្នុងវិស័យអភិបាលកិច្ច រដ្ឋបាលសាធារណៈ រដ្ឋាភិបាលឌីជីថល សមត្ថភាពតុលាការ និងការផ្ដល់សេវាសាធារណៈ។ ការឆ្លើយតបនេះធ្វើឡើងមួយទសវត្សរ៍ក្រោយអ្នកវិភាគនយោបាយ លោក កែម ឡី ត្រូវបានបាញ់សម្លាប់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដែលហេតុការណ៍នេះនៅតែត្រូវបានលើកឡើងក្នុងការជជែកពិភាក្សាអំពីដំណើរនយោបាយរបស់កម្ពុជា។ លោកស្រី មូរ សុខហួរ ធ្លាប់ជាតំណាងរាស្ត្រ និងជាអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ មុនការបោះឆ្នោតជាតិឆ្នាំ២០១៨។ ការរំលាយនេះបានទទួលការរិះគន់ជាបន្តបន្ទាប់ពីអង្គការសិទ្ធិមនុស្ស និងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យអន្តរជាតិ។ ទោះយ៉ាងណា ស្ថានទូតបានបញ្ជាក់ថា ទំនាក់ទំនងនយោបាយមិនគួរធ្វើឱ្យបុគ្គលណាម្នាក់រួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ ឬកំណត់ជាមុនអំពីលក្ខណៈនៃនីតិវិធីតុលាការនោះទេ។ ស្ថានទូតបានលើកឡើងថា ការមិនយល់ស្របនឹងសេចក្ដីសម្រេចរបស់តុលាការ គឺជារឿងស្របច្បាប់ ប៉ុន្តែមិនគួរត្រូវបានបកស្រាយដោយស្វ័យប្រវត្តិថា ជាភស្តុតាងដែលបង្ហាញថា សណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញ ឬស្ថាប័នរដ្ឋរបស់កម្ពុជាលែងដំណើរការនោះទេ។ សេចក្ដីថ្លែងការណ៍ក៏បានការពារកំណត់ត្រាអភិវឌ្ឍន៍របស់កម្ពុជា ដោយបញ្ជាក់ថា…

Read More

អាកាសយានដ្ឋានពោធិ៍ចិនតុង គឺជានិមិត្តរូបនៃអត្តសញ្ញាណប្រទេសកម្ពុជា ដែលមានវត្តមានផ្សាភ្ជាប់រវាងសម័យមុននិងសម័យកាលទំនើប បរិស្ថាននិងប្រជាជន ភូមិឋាននិងពិភពលោក។ ក្នុងនាមជាព្រះ​រាជ​ស្នាព្រះហស្ត​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ អាកាសយានដ្ឋានពោធិ៍ចិនតុងគឺជាផ្នែកមួយនៃផែនការកែប្រែមុខមាត់ប្រទេសជាតិនាសម័យកាលសង្គមរាស្ត្រនិយម ស្ថិតក្រោម​ព្រះរាជបេសកកម្មដឹកនាំដ៏ឈ្លាសវ័យនៃសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ។ អាកាសយានដ្ឋានពោធិ៍ចិនតុងគឺជា​ទីតាំងដ៏ពិសេសមួយ ចំពោះព្រះរាជដំណើរជីវិតនៃសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ និង​ចំពោះកេរដំណែលប្រទេសជាតិ​ថែមទៀតផង។ នយោបាយ វប្បធម៌ សេដ្ឋកិច្ច និងប្រវត្តិសាស្ត្រ សុទ្ធសឹងតែបានក្រងត្របាញ់ភ្ជាប់ជាមួយគ្នានៅក្នុង​បរិវេណនៃទីតាំងបេតិកភណ្ឌជាតិមួយនេះ ដែលឈរកៀកទៅនឹងរាជធានីរបស់ប្រទេសកម្ពុជា ទីតម្កល់ព្រះរាជបល្ល័ងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃ​រាជវង្សានុវង្ស ព្រះបរមរាជវាំង ព្រះរាជវត្តមាននៃព្រះករុណា ព្រះមហាក្សត្រ និង​ព្រះរាជសុបិនដ៏ថ្លៃថ្លានៃសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ ដើម្បីប្រទេសកម្ពុជា។ ​ព្រះរាជសុបិនដ៏ថ្លៃថ្លានៃសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរចំពោះប្រទេសកម្ពុជា គឺព្រះអង្គចង់ឱ្យប្រទេសនេះមានសន្តិភាព និងវិបុលភាព ដោយបម្រើមុខងារជាចំណុចប្រមូលផ្តុំនៃ​ការដោះដូរពាណិជ្ជកម្មអន្តរជាតិ សម្រេចបាន​ជាសមិទ្ធផល​វប្បធម៌ និង​លើកស្ទួយឧត្តមភាពនៃផ្នែកសិក្សាធិការ។ សង្គ្រាម អស្ថិរភាព ភាពក្រីក្រ និង​ជម្លោះផ្ទៃក្នុង ក៏ដូចជាអំពើប្រល័យពូជសាសន៍ ស្ទើរតែបំផ្លិចបំផ្លាញព្រះរាជសុបិននេះ អស់ទាំងស្រុងទៅ ហើយ។ ទោះបីជាយ៉ាងណាក្តី បច្ចុប្បន្ន ខណៈពេលដែលកម្ពុជាបោះជំហានឆ្ពោះទៅកាន់​អនាគតមួយដ៏ត្រចះត្រចង់ប្រកប​ទៅដោយក្តីសង្ឃឹម ព្រះរាជសុបិនរបស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ បានចាំងរស្មីយ៉ាងត្រចះត្រចង់ ផុសឡើង​នៅក្នុងក្រអៅបេះដូងរបស់យុវជនយុវនារីកម្ពុជា នៅក្នុងរាល់សកម្មភាព សេចក្តីសង្ឃឹម និងក្តីស្រមៃ។ អាកាសយានដ្ឋានពោធិចិនតុង គឺតែងតែស្ថិតនៅដក់ជាប់នៅក្នុងព្រះរាជហឫទ័យនៃសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ ដោយសារតែអាកាសយានដ្ឋានពោធិ៍ចិនតុងគឺមិនមែនត្រឹមតែជាអាកាសយានដ្ឋានសាមញ្ញមួយតែប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺជាព្រះរាជជំហានជានិមិត្តរូបមួយ នៅក្នុងព្រះរាជបេសកកម្មរបស់សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ ក្នុងការប្រែផ្លាស់មុខមាត់ប្រទេសជាតិ។ អាកាសយានដ្ឋានពោធិ៍ចិនតុង ត្រូវបានអភិវឌ្ឍចេញពីទីវាលហោះហើរដ៏តូចមួយជាដំបូងនៅឆ្នាំ១៩៤១ ឱ្យទៅជាអាកាសយានដ្ឋានដែលតភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក និងបម្រើមុខងារជាទីប្រជុំនៃមធ្យោបាយធ្វើដំណើរដ៏សំខាន់ប្រចាំរាជធានី។ អាកាសយានដ្ឋានពោធិ៍ចិនតុងបានផ្លាស់ប្តូរមុខមាត់ ដោយដើរតួនាទីជាជំហាននិមិត្តរូបមួយឆ្ពោះទៅកាន់ការធ្វើទំនើបកម្មរបស់ប្រទេសកម្ពុជា បន្ទាប់ពីទទួលបានឯករាជ្យភាពពេញលេញ។ សម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ ព្រះអង្គឈ្វេងយល់យ៉ាងច្បាស់អំពីសារសំខាន់នៃការដែលអាកាសយានដ្ឋាននេះ នឹងក្លាយទៅជាទីតាំងដែលទទួលស្វាគមន៍អ្នកដំណើររាប់លាននាក់មកកាន់ប្រទេសកម្ពុជា។ ដូច្នេះហើយ ព្រះអង្គបានរាជានុញ្ញាតចាត់តាំងឱ្យស្ថាបត្យករឯកប្រចាំប្រទេស ចូលរួមដោយផ្ទាល់នៅក្នុងការរចនាសាងសង់អាកាសយានដ្ឋាននេះឡើង។ សព្វថ្ងៃ ថ្វីត្បិតតែអាកាសយានដ្ឋានពោធិ៍ចិនតុងត្រូវបានគេហៅថាជា «ព្រលានយន្តហោះចាស់» យ៉ាងណាក្តី អាកាសយានដ្ឋានពោធិ៍ចិនតុងនេះ រក្សាបាននូវអត្ថន័យដ៏វិសេសវិសាល ដែលមិនមែនត្រឹមតែជា​សំណង់ដែលបន្សល់ពីសម័យមុនរបស់ប្រទេសកម្ពុជាឡើយ។ បច្ចុប្បន្ន អាកាសយានដ្ឋានពោធិ៍ចិនតុង គឺជាចំណុចប្រសព្វរវាងអតីតកាល និងអនាគតកាលរបស់កម្ពុជា ហើយអាកាសយានដ្ឋានពោធិ៍ចិនតុងនេះ ពោរពេញទៅដោយសក្តានុពលក្នុងការ​បផ្លាស់ប្តូរតួនាទីទៅជាទីតាំងថ្មីមួយសម្រាប់ការរំលេច និងការបំផុសអត្តសញ្ញាណជាតិរបស់ប្រទេសកម្ពុជាសារជាថ្មី និងជាព្រះរាជសុបិនដ៏ថ្លៃថ្លានៃព្រះរាជស្ថាបត្យករកំពូលរបស់កម្ពុជា គឺសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិ ខ្មែរ។ ឯកឧត្តម ឆាំង យុ គឺជា​ឯកអគ្គរាជទូតអមព្រះរាជខុទ្ទកាល័យព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ…

Read More

វិសោធនកម្មច្បាប់ ​ស្តីពី «ផ្លូវថ្នល់» បាន​កំណត់ច្បាប់លាស់ពីការ​ដាក់ពិន័យ​ទៅលើ​អ្នក ដែលបាន​យក​ចំណី​ផ្លូវ​ធ្វើអាជីវកម្ម ដោយគ្មានការ​អនុញ្ញាត ហើយ​អ្នកដែល​ធ្វើ​ឱ្យ​ខូចសណ្តាប់ធ្នាប់ផ្លូវ ដោយ​ទង្វើ​ផ្សេងៗ ប៉ះពាល់​ដល់​ប្រយោជន៍​រួម ក៏នឹង​ត្រូវ​ទទួល​រង​ការ​ពិន័យ​ជាប្រាក់​ទៅតាម​​ច្បាប់កំណត់​​ដូចគ្នា ចាប់ពី​៥ម៉ឺន​រៀល រហូតដល់​៥លាន​រៀល តែបើនៅតែប្រព្រឹត្តល្មើស​ទៀត នឹង​ត្រូវពិន័យ​ទ្វេ​ដង។ ច្បាប់ ស្តីពី​វិសោធនកម្មច្បាប់​ស្តីពី «ផ្លូវថ្នល់» ​នេះ ត្រូវបាន​​រដ្ឋសភា​​អនុម័ត កាលពី​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៦ នាសម័យប្រជុំ​រដ្ឋសភាជាវិសាមញ្ញ នីតិកាលទី​៧ ហើយ​​​ព្រឹទ្ធសភា បានពិនិត្យ​ចប់សព្វ​គ្រប់​លើ​ទម្រង់​ និង​គតិច្បាប់​នេះទាំងស្រុង កាលពី​​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៦ នាសម័យ​ប្រជុំ​ព្រឹទ្ធសភា លើក​ទី​៥ នីតិកាលទី៥ ដោយបានកំណត់ច្បាស់លាស់ពីបែបបទ​នៃការប្រើប្រាស់​ផ្លូវ​ថ្នល់ និង​វិធានការឆ្លើយតប​ចំពោះអ្នកប្រព្រឹត្តខុស​ ទៅតាមមាត្រានីមួយៗ ដែល​មានទម្ងន់​នៃការផាកពិន័យ និង​ដាក់ពិន័យខុសៗគ្នា។ ចំពោះ​មាត្រា៦៦ (ថ្មី) នៃវិសោធនកម្មច្បាប់​ស្តីពីផ្លូវថ្នល់នេះ បានបញ្ជាក់​ថា៖​ «ជនណាដែលធ្វើនូវការ្យ​​ លើដី​ចំណី​ផ្លូវ​សម្រាប់​ធ្វើផ្លូវ​ចេញ​ចូល​គេហដ្ឋាន អគារ រោង​ចក្រ សហគ្រាស ឬកន្លែងផ្សេងៗ ដែល​ជាប់​ផ្លូវ​ថ្នល់ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច​គ្រប់​គ្រង​ផ្លូវ​ថ្នល់បាន​ត្រឹម​ត្រូវ ត្រូវ​ពិន័យ​អន្តរការណ៍ជាប្រាក់​ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល»។ ធ្វើការ្យ នៅត្រង់​ឃ្លានេះ សំដៅទៅលើ​សកម្មភាព​សាងសង់​ ជួសជុល កែ​ប្រែ ឬចោះបំផ្លាញធ្វើ​ឱ្យ​ខូច​​ផ្លូវថ្នល់ ឬ​ចំណីផ្លូវ ហើយចំពោះ​អ្នក​​​ទទួល​រង​ការ​​ពិន័យ​​អន្តរការណ៍​ម្តង​រួច​ហើយ តែ​នៅ​បន្ត​ប្រព្រឹត្ត​ល្មើស​ទៀត ក្នុង​រយៈ​ពេល ១២ខែ ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ទ្វេដង គឺ​ឡើង​ដល់ ១០ម៉ឺន​រៀល។ ចំណែក​មាត្រា៦៧ (ថ្មី) បានកំណត់​ថា ជនណា​ដែល​ធ្វើ​ឱ្យ​ផ្លូវ​ថ្នល់​រអិល ស្អិត ចាក់​គំនរ​សំណង់​ពង្រាយ​លើ​ផ្លូវ​ថ្នល់ ដាក់​សម្ភារៈ​វត្ថុ​រាយប៉ាយ លើផ្លូវថ្នល់ ដាក់តាំងសម្ភារៈ ឬផ្លាកសញ្ញាផ្សេងៗ​ធ្វើឱ្យ​បាំង​ភ្នែក​អ្នក​បើកបរ ឬ​មួយ​បង្កឧបសគ្គ​ដល់​អ្នក​ថ្មើរ​ជើង ក្នុង​ការ​ធ្វើ​ដំណើរ ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន ៥ម៉ឺនរៀល។ ក្នុង​ករណី​នៅ​តែ​បន្ត​ប្រព្រឹត្ត​ល្មើសទៀត ក្នុង​រយៈ​ពេល ១២ខែ ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ទ្វេដង។ ដោយឡែក មាត្រា៦៨ (ថ្មី) បានបញ្ជាក់​ថា៖​ «ជនណា​​​ដែល​​ផ្លាស់​​ប្តូរ រុះរើ សរសេរ ឬ​​ធ្វើ​​ឱ្យ​​ខូច​ប្រយោជន៍​​ដល់​​ផ្លាក​​សញ្ញា​ចរាចរណ៍ ភ្លើង​សញ្ញា​ចរាចរណ៍ របង​ការពារ​សុវត្ថិភាព បង្គោលគីឡូម៉ែត្រ…

Read More

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល គ្រោងនឹងចូលរួមក្នុងសម័យប្រជុំបើកនៃសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត ឆ្នាំ២០២៦ (World AI Conference 2026: WAIC) នៅទីក្រុងសៀងហៃ ប្រទេសចិន នៅថ្ងៃទី១៧ ខែកក្កដា ខាងមុខនេះ តាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ប៉ុន្តែ សំណួរសួរថា តើចិននឹងដើរតួនាទីក្នុងការជំរុញឱ្យមានការចរចាព្រំដែនរវាងប្រទេសទាំងពីរដែរឬទេ? ឬមួយ​ក៏​មេដឹកនាំប្រទេស​ជិតខាង​ទាំង​ពីរ​គ្រាន់តែ​ជួប​គ្នា ចាប់ដៃ​សម្ដែង​ការគួរសម? មេដឹកនាំទាំងពីរមិនបានអង្គុយនៅតុចរចាជាមួយគ្នាឡើយ ចាប់តាំងពីខែធ្នូមក។ នៅក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែកក្កដានេះ លោក ហ៊ុន ម៉ាណែត នឹងត្រូវអមដំណើរដោយរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា ព្រមទាំងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ចំណែកលោក អានុទីន ត្រូវបានរាយការណ៍ថា នឹងត្រូវអមដំណើរដោយរដ្ឋមន្ត្រីការបរទេសរបស់លោកដែរ គឺលោក ស៊ីហាសាក់ ភួងកេតកែវ។ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ សុទ្ធតែមានកម្មវិធីគ្រោងនឹងជួបជាមួយលោក ស៊ី ជីនពីង ក៏ដូចជានាយករដ្ឋមន្ត្រីចិន លោក លី ឈាង ដូចគ្នា។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចការងារនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងចិន ក្នុងការពង្រឹងមិត្តភាពដ៏យូរអង្វែង និងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»។ សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «ដំណើរទស្សនកិច្ចនេះ ក៏ជាកម្លាំងចលករថ្មីក្នុងការជំរុញការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កែលម្អក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។ ចំណែកក្រសួងការបរទេសថៃ ក៏បានចេញសេចក្តីប្រកាសព័ត៌មានដែរថា៖ «ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងថៃ និងចិន ដើម្បីផលប្រយោជន៍រួមនៃប្រជាជនទាំងពីរ»។ កាលពីដើមខែមិថុនា លោក ហ៊ុន ម៉ាណែត និងលោក អានុទីន បានចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ (AFF 2026) នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នាពេលនោះ នាយករដ្ឋមន្ត្រីទាំងពីរបានត្រឹមតែចាប់ដៃគ្នាសម្រាប់ការថតរូបប៉ុណ្ណោះ…

Read More

វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា ​នឹង​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿន​បន្ថែម​ទៀត​នៅ​ពេល​ប្រទេស​កម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃ«អនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន» ត្រូវ​បានសមាជិក​រដ្ឋសភា អនុម័តជា​ឯកច្ឆន្ទ ​​ក្នុង​សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។ ពាក្យ​ស័ព្ទបច្ចេកទេស«ប្រាតិភោគ» គឺជាពាក្យ អព្យាក្រឹត្យ ដែលអាចប្រើប្រាស់បែបពហុវិស័យ ដូចជា វិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពន្ធដារ គយ និងច្បាប់ជាដើម ដោយផ្អែកតាមកម្មវត្ថុនៃវិស័យនីមួយៗ ប៉ុន្តែដោយឡែក ប្រាតិភោគ ជាអន្តរជាតិ នៅក្នុងន័យនេះសំដៅដល់ការធានាលំហូរហិរញ្ញប្បទានជាអន្តរជាតិ សម្រាប់ប្រតិបត្តិការក្នុងការលក់ ការទិញ ឬការជួលឧបករណ៍អាកាសយាន ជាដើម។ល។ ​ថ្លែង​ក្នុង​អង្គ​ប្រជុំ​រដ្ឋសភា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យ​ដឹង​​ថា ការ​ផ្តល់សច្ចាប័ននៃអនុសញ្ញានិងពិធីសារអាកាសយាន នឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗ​ចំនួន ២។ ​ទី១. អត្ថប្រយោជន៍ផ្នែកច្បាប់៖ ដោយ​អនុសញ្ញានិងពិធីសារអាកាសយាន នឹងជួយឱ្យកាន់តែប្រសើរឡើងថែមទៀតដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងធានាបំណុល, ការលក់មានលក្ខខណ្ឌក្រោមកិច្ចព្រមព្រៀងរក្សាសិទ្ធិកម្មសិទ្ធ និងកិច្ចព្រមព្រៀងជួល​ចំពោះឧបករណ៍អាកាសយាន ក្រោមរបៀបរបបអន្តរជាតិថ្មីមួយនិងតែមួយ​ក្នុងការគ្រប់​គ្រងឧបករណ៍​ចល័តដែលមានតម្លៃខ្ពស់ ដូចជា តួអាកាសយាន ម៉ាស៊ីនអាកាសយាន និងឧទ្ធម្ភាគចក្រ ជាដើម ដែលហៅថាប្រាតិភោគជាអន្តរជាតិ ហើយត្រូវបានទទួលស្គាល់ពីគ្រប់បណ្តា​រដ្ឋភាគីផ្សេងៗទៀត តាមរយៈការបង្កើតប្រព័ន្ធចុះបញ្ជីអន្តរជាតិជាប្រព័ន្ធអេឡិចត្រូនិច។ ការចូលជារដ្ឋភាគីអនុសញ្ញា និងពិធីសារអាកាសយាន នឹងផ្ញើសារវិជ្ជមានទៅកាន់ទីផ្សារហិរញ្ញវត្ថុ និងអាកាសចរណ៍អន្តរជាតិថា កម្ពុជាបានបន្តធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធ ច្បាប់ពាណិជ្ជកម្មអន្តរជាតិ។ ចំណែក​ទី​២ គឺ​អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច៖ ដោយ​អនុសញ្ញានិងពិធីសារអាកាសយាន នឹងផ្តល់ជំនឿទុកចិត្តដល់បណ្តាអ្នកវិនិយោគ និងអ្នកឱ្យខ្ចីប្រាក់ ក្នុងការផ្តល់ហិរញ្ញប្បទានកាន់តែច្រើនឡើងថែមទៀត ដើម្បីទិញ ឬ​ជួលឧបករណ៍ចល័តដែលមានតម្លៃខ្ពស់ ដោយសារតែមានប្រាតិភោគជាអន្តរជាតិលើ​គោលការណ៍អនុវត្តនៃសិទ្ធិកាន់កាប់ឡើងវិញ, ការលុបការចុះបញ្ជី និងការនាំចេញអាកាសយាន ព្រមទាំងការទូទាត់សំណង។លោក ហាវណ្ណាល់ បាន​លើក​ឡើង​ទៀត​ថា ​ចំពោះ​ផលជះពីការចូលជារដ្ឋភាគីនៃអនុសញ្ញានិងពិធីសារអាកាសយាន គឺ​កម្ពុជាទទួលបានមកវិញ​មាន​ដូចជា ១. ចូលរួមជួយកាត់បន្ថយថ្លៃដើមពីការជួលអាកាសយានពីក្រៅប្រទេសដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា, ២. ចូលរួមជួយដល់ការពង្រីកបន្ថែមអាកាសយានថ្មីៗ ដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា, ៣. ជួយបង្កើនភាពទាក់ទាញដល់ក្រុមហ៊ុនជួលអាកាសយាននិងអ្នកផ្តល់ហិរញ្ញប្បទានអន្តរជាតិ មកកាន់កម្ពុជា, និង ៤. ជួយគាំទ្រដល់ការរីកចម្រើនប្រកបដោយភាពធន់ នៃប្រព័ន្ធដឹកជញ្ជូនតាមផ្លូវ អាកាសទាំងមូល ទេសចរណ៍ ពាណិជ្ជកម្ម និងការដោះដូរវប្បធម៌អន្តរជាតិ។លោក​អះអាង​ថា៖​«​បន្ថែមលើសពីនេះ អនុសញ្ញានិងពិធីសារអាកាសយាន ក៏​នឹងជួយដល់​ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដូចជាក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ក្នុង​ការចរចាទិញអាកាសយានថ្មីៗពីក្រុមហ៊ុនផលិតយន្តហោះ…

Read More

ឆ្នាំ ២០៥០ ចំនួន​ប្រជាជន​កម្ពុជា ត្រូវបានព្យាករថានឹង​មាន​​ប្រមាណ ២៤​លាន​នាក់ ហើយ​ចំនួន​មនុស្ស​ចាស់​អាយុ​ចាប់​ពី​ ៦៥​ឆ្នាំឡើង​ទៅ​នឹង​មាន​ចំនួន​ជិត​ពីរ​ដង​នៃ​ចំនួន​បច្ចុប្បន្ន ខណៈ​មនុស្ស​វ័យ​ក្មេងមានចំនួន​តិច​ជាង​មុន។ និន្នាការ​នេះ​តម្រូវ​ឲ្យ​មាន​ការ​វិនិយោគ​ចាប់​ពី​ពេល​នេះ​ទៅ ដើម្បី​បញ្ចៀស​បញ្ហា​នាពេល​អនាគត។ នេះ​បើ​តាម​លិខិត​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់​ឱកាស​«ប្រជាជនពិភពលោកលើកទី៣៧» ១១ កក្កដា ឆ្នាំ២០២៦។ បើ​តាម​លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ននេះ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលភាគលាភប្រជាសាស្ត្រ គឺ​ជា​ពេល​ដែល​ប្រជាជនវ័យក្មេង និងប្រជាជនក្នុងវ័យធ្វើការនៅតែមានចំណែកខ្ពស់ ដែល​ឱកាសដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច បង្កើនផលិតភាព និងពង្រឹងមូលដ្ឋានអភិវឌ្ឍន៍រយៈពេលវែង។ ប៉ុន្តែ លោក​ថ្លែង​ថា ភាគលាភប្រជាសាស្ត្រនេះ មិនកើតឡើងដោយស្វ័យប្រវត្តិឡើយ ប្រសិន​បើ​មិន​មាន​ការ​វិនិយោគ​ឲ្យ​បានត្រឹមត្រូវលើមនុស្ស ជាពិសេសលើការអប់រំ ជំនាញ សុខភាព ឱកាសការងារ សមភាពយេនឌ័រ និងបរិយាកាសសង្គម។ លោក​ថា មានតែ​ការ​វិនិយោគ​លើ​ពួក​គេ​ទេ​ដែលអាចអនុញ្ញាតឱ្យប្រជាជនវ័យក្មេង បង្ហាញសក្តានុពលរបស់ខ្លួនបានពេញលេញ ក្នុងការចូលរួមកសាងនិងអភិវឌ្ឍប្រទេសនៅថ្ងៃនេះ និងភាពរីកចម្រើន ប្រកបដោយភាពធន់នៅថ្ងៃស្អែក។ ការ​ធ្វើ​ការ​អង្កេតចន្លោះជំរឿនប្រជាជននៅ​ក្នុង​ឆ្នាំ​កម្ពុជាឆ្នាំ២០២៤ បង្ហាញ​ថា​ កម្ពុជា​មាន​ប្រជាជន​ចំនួន១៧,៣លាននាក់ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំ មានចំនួន២៦,៨%, វ័យ១៥-៣៤ឆ្នាំ មានចំនួន៣៤,៦%, វ័យ៣៥-៦៤ មានចំនួន៣២,១%, និងវ័យ៦៥ឆ្នាំឡើង មានចំនួន៦,៥%។ លោក​ ហ៊ុន ម៉ានែត ថ្លែង​ថា តាម​ព្យាករណ៍​ ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់នៅឆ្នាំ២០៥០ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំនឹងថយ ចុះដល់២១,៨% និងវ័យ១៥-៣៤ឆ្នាំនឹងថយចុះដល់២៨,២% ខណៈដែលប្រជាជនវ័យ៣៥-៦៤នឹងកើន ដល់៣៧,២% និងវ័យ៦៥ឆ្នាំឡើងនឹងកើនដល់១២,៧%។ លោក​ថា ចំនួន​នេះ​បង្ហាញ​ពី​ទិន្នន័យនេះបង្ហាញយ៉ាងច្បាស់ថា បញ្ហាប្រជាជនគឺជាបញ្ហាគន្លឹះដែលពាក់ព័ន្ធផ្ទាល់នឹងគុណភាព ធនធានមនុស្ស កម្លាំងពលកម្ម ទីផ្សារការងារ ការផ្តល់សេវាសាធារណៈ សុខុមាលភាពគ្រួសារ និងសន្តិសុខ សង្គមនាពេលអនាគត។ លោក​ថ្លែង​ថា៖ «ការប្រែប្រួលរចនាសម្ព័ន្ធអាយុនេះ បញ្ជាក់យ៉ាងច្បាស់ថា ពេលវេលាដើម្បីវិនិយោគលើប្រជាជនវ័យក្មេងគឺឥឡូវនេះ។ ប្រសិនបើយើងខកខានមិនបានផ្តល់ឱកាសនិងការគាំទ្រដល់ប្រជាជនវ័យក្មេងនាពេលបច្ចុប្បន្ន យើងនឹងប្រឈមនឹងបញ្ហានានានៅពេលខាងមុខ ដូចជាការមិនទទួលបាននូវភាគលាភប្រជាសាស្ត្រទីពីរ កង្វះកម្លាំងពលកម្មជំនាញ និងការកើនឡើងនៃបន្ទុក សេដ្ឋកិច្ចនិងសង្គមដោយសារកំណើនប្រជាជនវ័យចាស់»។ ការកើនឡើងនៃប្រជាជនវ័យចាស់ជាបញ្ហាមិនអាចចៀសផុតទៅថ្ងៃមុខ ដែល​តម្រូវ​ឲ្យ​មាន​ភាព​បុរេសកម្មក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គមទុកជាមុនសម្រាប់ប្រជាជនវ័យចាស់ ដើម្បីប្រែក្លាយភាពជាបន្ទុកនៃប្រជាជន វ័យចាស់ទៅជាភាគលាភប្រជាសាស្ត្រទីពីរ និងកាលានុវត្តភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចពណ៌ប្រាក់។ នេះ​បើ​តាម​លិខិត​របស់​លោក ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត៖ «នៅពេលដែលប្រជាជនវ័យក្មេងបច្ចុប្បន្នទទួលបានឱកាសការងារនិងប្រាក់ចំណូលសមរម្យ…

Read More

លោក ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំប្រទេស​ជប៉ុន បាន​ចាត់​​ទុក​​កម្មសិក្សាការី និងពលករជំនាញ​កម្ពុជា​ទាំង​អស់​នៅ​ប្រទេស​ជប៉ុន​ «ជាស្ពានមិត្តភាពរវាងកម្ពុជា និងជប៉ុន» ហើយលោក​បានលើកទឹកចិត្ត និងជំរុញ​ឱ្យពួកគេ ខិតខំសិក្សារៀនសូត្រ និង​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ ដើម្បី​យក​បទ​ពិសោធន៍ និងចំណេះដឹង​ទៅ​ចូលរួមអភិវឌ្ឍមាតុប្រទេសនាពេលអនាគត។ លោក ជុំ សុន្ទរី បានលើក​​ឡើង​បែបនេះ នៅពេលលោក ​ជួប​សំណេះ​សំណាលជាមួយ​​កម្ម​សិក្សាការី និងពលករ​ជំនាញ​កម្ពុជា​ជាង​​១០០នាក់​ នៅ​ខេត្តស៊ីហ្ស៊ីអូកា ប្រទេសជប៉ុន កាល​ពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៦ ហើយកម្ម​វិធីនេះ ក៏​មានការចូលរួមពីសមាជិក​តំណាង​រាស្រ្ត និង​ថ្នាក់ដឹកនាំមូលដ្ឋាន​របស់ជប៉ុន ​ព្រមទាំង​​ប្រធានក្រុមហ៊ុននៅប្រទេស​ជប៉ុន​មួយចំនួន​ផងដែរ។ នៅក្នុង​ពិធី​នោះ លោក ជុំ សុន្ទរី បាន​គូស​បញ្ជាក់​អំពី​ការ​រីកចម្រើន​ជា​បន្តបន្ទាប់​នៃ​ទំនាក់ទំនង​កម្ពុជា-ជប៉ុន ចាប់តាំងពី​ប្រទេសទាំង​២ បានដំឡើង​កម្រិត​ទំនាក់ទំន​ងទៅ​ជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅ ឆ្នាំ២០២៣។ លោក​ថា ជប៉ុន​នៅតែជា​​ដៃ​គូ​​ដ៏​សំខាន់​​មួយ​​របស់​កម្ពុជា ជាពិសេស ក្នុង​វិស័យ​អភិវឌ្ឍ​ធនធាន​មនុស្ស ការ​ផ្ទេរ​ជំនាញ ការ​បង្កើត​ការងារ និង​ការ​អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានេះ លោក​ឯកអគ្គរាជទូត បានកោត​សរសើរ​ចំពោះ​កម្មសិក្សាការី និង​ពលករ​ជំនាញកម្ពុជាទាំងអស់ ដែល​ «បានដើរតួនាទី​ជា​ស្ពាន​មិត្តភាព​រវាង​កម្ពុជា និងជប៉ុន» ហើយលោក​​បានលើក​ទឹក​ចិត្តពួកគេ ឱ្យខិតខំសិក្សារៀនសូត្រ និង អភិវឌ្ឍជំនាញ​វិជ្ជាជីវៈ​ក្នុង​អំឡុង​ពេល​ស្នាក់​នៅប្រទេស​ជប៉ុន ដើម្បី​យក​បទ​ពិសោធន៍ និង​ចំណេះ​ដឹង​ទៅ ចូលរួម​អភិវឌ្ឍ​មាតុប្រទេស​នា​ពេលអនាគត។ យ៉ាងណាក៏​ដោយ លោក ជុំ សុន្ទរី ​បានអំពាវនាវឱ្យ​កម្មសិក្សាការី និង​ពលករ​ជំនាញកម្ពុជា​ទាំងអស់គោរព​ច្បាប់ និង​បទប្បញ្ញត្តិ​របស់​ប្រទេស​ជប៉ុន ប្រកាន់​ខ្ជាប់​នូវ​អាកប្ប​កិរិយា​ល្អ ចៀសវាងរាល់​សកម្មភាព​ខុស​ច្បាប់ និង​យក​ចិត្ត​ទុក​ដាក់​ការពារខ្លួន​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ហានិភ័យ​សុខភាព​ផ្សេងៗ។លោក​បានបញ្ជាក់ថា៖​ «ស្ថានឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេសជប៉ុន នឹង​បន្ត​ផ្តល់​សេវា កុងស៊ុល កិច្ច​គាំពារ​ផ្នែក​ការងារ និង​ជំនួយ​ចាំបាច់​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំងប្រទេស​ជប៉ុន»។ លោក​ក៏បានលើកទឹក​ចិត្ត​ឱ្យ​សហគមន៍ខ្មែរ​នៅ​ជប៉ុន​បន្ត​រក្សា​សាមគ្គីភាព ជួយគាំទ្រគ្នា ទៅវិញទៅមក និងចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​សហគមន៍ និង​វប្បធម៌​នានា ដើម្បីរួម​ចំណែក​ពង្រឹង ចំណង​មិត្តភាព និង​ការ​យល់​ដឹង​ទៅ​វិញ​ទៅ​មក​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង២។ ទន្ទឹមនឹងនេះ លោក ជុំ សុន្ទរី បានអរគុណ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជនជប៉ុន អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនដៃគូ និង​ភាគីពាក់​ព័ន្ធ​ទាំងអស់ ដែល​បាន​បន្ត​ផ្តល់​ការ​គាំទ្រ និង​រួមចំណែក​លើក​កម្ពស់​សុខុមាល​ភាព​របស់​ប្រជាពល​រដ្ឋ​កម្ពុជា​នៅ​ប្រទេសជប៉ុន ហើយ​លោក​បានបញ្ជាក់​​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ស្ថានឯកអគ្គរាជទូត…

Read More