Author: ngochecktay

ឥទ្ធិពល និង​ភាព​ជោគ​ជ័យនៃការ​ប្រកួតបាល់​ទះ​ពាន​រង្វាន់ «តេជោលីគ» រដូវ​កាល ឆ្នាំ ២០២៥-២០២៦ បានក្លាយជាស្ពាន​ដ៏សំខាន់​មួយ ក្នុងការ​សម្រិតសម្រាំង​បាននូវ​​កីឡាករ​ ដែលមាន​គុណ​ភាព​ដ៏ពិតប្រាកដ សម្រាប់​ចូលរួម​ការ​ប្រកួតបាល់​ទះ​ជើង​ឯក​អាស៊ាន (Sea V-League) ហើយ​នេះជា​ក្តីសង្ឃឹម​ថ្មី សម្រាប់​ក្រុម​តំណាង​ឱ្យ​កម្ពុជា​មួយនេះ ក្នុងការ​ប្រជែង​​យក​​​លទ្ធផល​ល្អ ជាមួយពិន្ទុ​ច្រើន ដើម្បីអាចមានឱកាសបាន​ឡើង​ទៅលេង​ពាន​កម្រិតអាស៊ី AVC Men’s Volleyball Continental Championship។ បើទោះបីជា​ការ​ប្រកួត Sea V-League ឆ្នាំ ២០២៥ ក្រុមជម្រើសជាតិ​កម្ពុជា បាន​ឈរនៅលេខ៥ចុង​ក្រោយ ដោយ​បានចាញ់​ទាំង​​៨​លើក ក្នុងការ​ប្រកួត​ទាំង​២ជុំ ប៉ុន្តែ​​តាម​រយៈការ​ប្រកួត​ប្រជែង​ជាមួយ​កីឡាករបរទេស​មកពីចម្រុះជាតិ​សាសន៍ ក្នុង​ព្រឹត្តិការណ៍ «តេជោលីគ» ដែល​ទើបបានបញ្ចប់ កាលពី​ថ្ងៃទី ៣ ខែកក្កដា បាន​ក្លាយជា​ក្តីសង្ឃឹមថ្មី សម្រាប់​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា ក្នុងការ​សម្រិតសម្រាំង​បាន​កីឡាករ​ល្អៗ ដើម្បី​ចូល​រួមនឹង​ក្រុមជម្រើសជាតិ ត្រៀម​ការ​ប្រកួត Sea V-League នៅ​ឆ្នាំ​នេះ។ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទះកម្ពុជា បាន​ឱ្យ​ដឹង​ថា ​ ចំណុចតែមួយគត់ ដែល​ធ្វើ​ឱ្យ «តេជោលីគ» រដូវកាលទី​៣នេះ មានការ​ផ្ទុះ និងកក្រើក​ខ្លាំង គឺ​ដោយសារ​យើងបាននាំ​យក​កីឡាករ​បរទេសមានកម្រិតខ្ពស់​មកចូលរួមប្រកួតប្រជែងជាមួយកីឡាករក្នុងស្រុក។ លោកបញ្ជាក់​ថា៖ ​«នៅពេល​យើងមានកីឡាករបរទេស​កម្រិតខ្ពស់ៗ មកពី​ប្រភព​ច្រើន​កន្លែង ​អ្វីដែលចំណាយ​គឺអត្តពលិកកម្ពុជា​​យើង ហើយនេះជាចេតនា​របស់​សហព័ន្ធ ដោយ​យើងចង់បានគុណផល​ក្រុមជម្រើសជាតិ​ឱ្យខ្ពស់។ បើយើង​លេង​តែកីឡាករក្នុងស្រុក​ កម្រិត​គុណផល​របស់​ជម្រើសជាតិ​​យើង មិនអាច​កើន​ឡើង​ទេ។ ជាក់ស្តែង​បច្ចុប្បន្ន យើង​ឃើញ​ថា កីឡាករ​​យើងមួយចំនួន គាត់​មាន​លទ្ធភាព​គ្រប់​គ្រាន់ ក្នុងការ​លេង​ជាមួយ​កីឡាករ ដែលមានរបាំងធំ»។ តាម​រយៈការ​ប្រកួត «តេជោលីគ» រដូវកាលទី​៣ ឆ្នាំ ២០២៥-២០២៦នេះ ក្រុម​បញ្ជាការ​ដ្ឋាន​អង្គរក្ស បានបន្ត​ឈ្នះ​ជើងឯក​ជា​លើក​ទី​៣ និងបាន​យកពាននេះ​ផ្តាច់​តែម្តង បន្ទាប់ពីពួកគេ បាន​យក​ឈ្នះ​ក្រុម​វិសាខា ៣-០ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ក្នុងវិមានពហុកីឡដ្ឋានជាតិអូឡាំពិក កាលពី​ថ្ងៃទី ៣ ខែកក្កដា រីឯ​ក្រុមស្នងការនគរ​បាល​ខេត្ត​ស្វាយរៀង បាន​យក​ឈ្នះ​ក្រុមស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ ៣-២ ដើម្បី​ទទួល​បានចំណាត់ថ្នាក់​លេខ​៣។ ជាមួយ​នេះ កីឡាករ​របស់​ក្រុមទាំង​៤​ខាងលើ ត្រូវបានគេមើល​ឃើញ​ថា អាច​មានភាគ​រយ​ច្រើន…

Read More

ព្រះសីហនុៈ ក្រសួងបរិស្ថានបានសម្រេចបិទទីលានចាក់សំរាមនៃរោងចក្រកែច្នៃសំណល់បន្លាស់យានយន្តចាស់ បរិក្ខារអេឡិចត្រូនិក និងអគ្គិសនីរបស់ក្រុមហ៊ុន Mi Ner Va Investment បន្ទាប់ពីបានរកឃើញការបង្កផលប៉ះពាល់ទឹកអូរធម្មជាតិ និងបណ្តាលឱ្យមានត្រីងាប់ នៅក្នុងឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាពេលថ្មីៗនេះ។ ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន ដោយមានការចូលរួមពី មន្ទីរបរិស្ថានខេត្តព្រះសីហនុ មន្រ្តីរដ្ឋបាលឃុំកំពេញ និងរដ្ឋបាលស្រុកស្ទឹងហាវ បានចុះត្រួតពិនិត្យ ករណីបង្កឲ្យមានត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋងាប់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងការចុះពិនិត្យជាក់ស្តែងនោះ ក្រុមការងារបានរកឃើញថា ការចាក់សំណល់រឹងឧស្សាហកម្ម ដែលប្រតិបត្តិដោយក្រុមហ៊ុន Mi Ner Va Investment Co., Ltd. លើទីតាំងទុកដាក់សំរាមមួយកន្លែងនៅក្នុងមូលដ្ឋានស្រុកស្ទឹងហាវបានបង្កការប៉ះពាល់ដល់អូរធម្មជាតិ និងជាមូលហេតុបណ្តាលឱ្យមានបញ្ហាត្រីងាប់នោះ។ ការបង្កផលប៉ះពាល់នេះ គឺដោយសារតែ ការរៀបចំទីតាំងទុកសំរាមនោះពុំសមស្របតាមលក្ខណៈបច្ចេកទេសបរិស្ថាន ដែលបណ្តាលឱ្យមានសំណល់រាវលេចចេញ។ មន្រ្តីជំនាញក្រសួងបរិស្ថាន បានសហការជាមួយរដ្ឋបាលស្រុកស្ទឹងហាវ ចាត់វិធានការបញ្ឈប់ការចាក់សំណល់ គ្រប់ប្រភេទនៅទីតាំងនោះ ចាប់ពីថ្ងៃទី៥ ខែកក្កដានេះតទៅ ដោយត្រូវបង្វែរទៅចាក់នៅទីតាំងផ្សេងវិញ ដែលមានការអនុញ្ញាតត្រឹមត្រូវ។ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន ជាបន្តទៀត ក្រុមការងារ បានបន្តអនុវត្តវិធានការច្បាប់ ដោយតម្រូវឱ្យពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុន Mi Ner Va Investment ចំពោះការប្រមូលសំណល់រឹងស្សាហកម្ម យកទៅចាក់នៅទីតាំងនោះ ដែលបង្កឲ្យមានបញ្ហាបំពុលបរិស្ថាន និងត្រីងាប់ ព្រមទាំងតម្រូវឲ្យផ្តល់សំណងការខូចខាតដោយផ្ទាល់ និងដោយប្រយោល រួមនឹងការស្តារបរិស្ថានឡើងវិញផងដែរ។ ក្រុមការងារក៏បានយកសំណាកទឹកនៅទីតាំងនោះទៅធ្វើការពិនិត្យបន្ថែម នៅមន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ដើម្បីតាមដាន ប៉ារ៉ាមែត្រនៃសាធាតុបំពុលទឹកបន្ថែមទៀតផងដែរ។ MI NER VA INVESTMENT គឺជាក្រុមហ៊ុន វិនិយោគលើគម្រោងបង្កើតរោងចក្រកែច្នៃសំណល់ពីគ្រឿងបន្លាស់យានយន្តចាស់ បរិក្ខារអេឡិចត្រូនិក និងអគ្គិសនី ព្រមទាំងសំណល់ឧស្សាហកម្ម ដែលមានទីតាំងស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្រុមហ៊ុនត្រូវបានអនុញ្ញាតឱ្យបង្កើតរោងចក្រកែច្នៃកាកសំណល់នេះក្នុងគម្រោងទុនវិនិយោគប្រមាណជា ៣០០លានដុល្លារសហរដ្ឋអាមេរិក៕

Read More

ក្រុមហ៊ុន Banjaran Asset Management (Cambodia) PLC បាន​ចុះ​កិច្ច​​ព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹង​​ក្រុមហ៊ុន ACLEDA Securities Plc, ក្រុមហ៊ុន Forte General Insurance Plc និងក្រុមហ៊ុន Forte Life Assurance Plc ក្នុង​គោល​បំណង​​​រួមគ្នា​ជំរុញការអភិវឌ្ឍ និងការរីកចម្រើននៃទីផ្សារហិរញ្ញវត្ថុកម្ពុជា។ ពិធី​​ចុះហត្ថលេខា​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២៦ នៅ​ទីស្នាក់​ការ​របស់ក្រុមហ៊ុន ACLEDA Securities Plc ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំក្រុមហ៊ុន​ទាំង ៤ ​អ្នក​ពាក់​ព័ន្ធ​​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ និង​ជា​ពិសេស​វត្តមាន​របស់លោក John Sim សមាជិក​ក្រុមប្រឹក្សាភិបាលរបស់ Banjaran AMC ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់ស្ថាប័ន​ទាំង ៤ បាន​ឱ្យ​ដឹង​ថា ចំណុចស្នូលនៃកិច្ចសហការនេះ គឺ​មូលនិធិ BAMC Asia Equity Fund​(BAEF) ដែលជាផលិតផលវិនិយោគដ៏សំខាន់មួយ និងបានបង្កើតប្រវត្តិសាស្ត្រចំនួនបីសម្រាប់កម្ពុជា ដែល​រួមមាន ១. មូលនិធិវិនិយោគរួម​(Collective Investment Scheme – CIS) ដំបូងគេ​ដែលត្រូវបានផ្តល់ជូនជាសាធារណៈនៅកម្ពុជា, ២. មូលនិធិដែលបានបង្កើត និងចុះបញ្ជីនៅកម្ពុជា​ដំបូងបង្អស់ដែលវិនិយោគទៅទីផ្សារអន្តរជាតិ (តំបន់អាស៊ី-ប៉ាស៊ីហ្វិក [មិនរាប់បញ្ចូលប្រទេសជប៉ុន]) និង ៣. មូលនិធិកម្ពុជាដំបូងបង្អស់ដែលបានចុះបញ្ជីនៅលើប្រព័ន្ធព័ត៌មានហិរញ្ញវត្ថុ Bloomberg។ លោក Eric Loo នាយកប្រតិបត្តិ និងជាអគ្គនាយកប្រតិបត្តិ(CEO) ក្រុមហ៊ុន Banjaran Asset Management (Cambodia) PLC បាននិយាយ​ថា៖«មូលនិធិនេះគឺជាអ្នកត្រួសត្រាយផ្លូវ។ ភាពជាដំបូងទាំង ៣ នេះ​បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ស្តង់ដាវិស័យវិនិយោគនៅកម្ពុជា»។ មូលនិធិវិនិយោគបើកចំហនេះ ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៣ ដោយផ្តោតលើការបង្កើនតម្លៃដើមទុនក្នុងរយៈពេលមធ្យម និងវែង តាមរយៈការវិនិយោគក្នុងផលប័ត្រចម្រុះនៃក្រុមហ៊ុនដែលមានគុណភាពខ្ពស់ និងចុះបញ្ជីនៅលើផ្សារមូលបត្រនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយមិនរាប់បញ្ចូលប្រទេសជប៉ុន។ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូថ្មីនេះ វិនិយោគិនដែលវិនិយោគក្នុង BAMC Asia Equity Fund នឹងទទួលបានការធានារ៉ាប់រងពីក្រុមហ៊ុន Forte Life Assurance និង…

Read More

ក្រុម​អ្នក​ជំនាញ​​វិស័យឡូជីស្ទីកនៅ​កម្ពុជា​ ​​​យល់ឃើញ​​ថា ប្រសិនបើ​រដ្ឋាភិបាល​​អាច​ប្រែក្លាយ​អតីត​ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ​​​ដែល​​ទុក​ចោល​នា​ពេល​នេះឱ្យ​ក្លាយ​ទៅ​​ជា​មជ្ឈមណ្ឌលភស្ដុភារកម្មប្រចាំ​តំបន់ គឺ​វា​នឹង​​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។​ នៅ​ក្នុង​ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ​កំណាត់ផ្លូវជាតិលេខ ៧ ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​៧ ខែកក្កដា នេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​លើក​ឡើង​​​ថា រាជរដ្ឋាភិបាល​​មានផែនការមេជាច្រើន​លើ​គម្រោង​​វិនិយោគ​វិស័យ​​ហេដ្ឋារចនាសម្ព័ន្ធ និង​​ឡូជីស្ទីក។ វិស័យ​​នេះ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការ​​ជំរុញ​សម្ទុះ​កំណើន​សេដ្ឋកិច្ច​ជាតិ​។ លោក​បន្ត​ថា នៅ​​ពេល​នេះ​​រដ្ឋាភិបាល​​កំពុង​​សិក្សាពី​​​លទ្ធភាពនៃ​ការរៀបចំ​​​អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ​ឱ្យ​​​ទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មប្រចាំ​តំបន់​ ដែល​ជា​ផ្នែកដ៏​​សំខាន់​ក្នុង​ការ​តភ្ជាប់​ចរាចរណ៍​ទំនិញ​ទៅ​​កំពង់ផែអន្តរជាតិ​ខេត្ត​ព្រះសីហនុ។ លោក​បាន​ថ្លែង​ថា៖​«​ព្រលានយន្តហោះនៅភ្នំពេញ យើង​កំពុងតែ​​ទាក់​ទង​រៀបចំធ្វើ​យ៉ាង​ណាដើម្បី​បង្កើតជាមជ្ឈមណ្ឌល​ភស្ដុភារកម្មតំបន់​​ ប្រសិនបើ​អាច​ធ្វើ​ទៅបាន។ ចំណែក​កំពង់ផែសមុទ្រ​ខេត្តព្រះសីហនុ យើងកំពុងកសាងប្លង់មេ(Master Plan) ដើម្បីឱ្យ​ទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មតំបន់​។ អ៊ីចឹងទៅថ្ងៃក្រោយ​ តំបន់​នេះគឺ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ទ្រង់​ទ្រាយ​ធំមាន​បំពាក់គ្រឿងកម្រិត​ខ្ពស់ ដើម្បីធានា​​ភាព​ប្រកួត​ប្រជែង​»។ លោក ម៉ាណែត ​បញ្ជាក់​ទៀត​ថា ការអភិវឌ្ឍ និង​រៀបចំប្លង់មេ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ គឺ​ពិតជា​មានសារៈ​សំខាន់ណាស់ក្នុង​ការ​​ចូល​រួម​ចំណែក​គាំទ្រ​​​កំណើន​សេដ្ឋកិច្ច​ជាតិ និង​ជីវភាព​រស់​នៅ​របស់​​ប្រជាជន ព្រោះ​ផ្លូវ​បង្កើត​ក្តីសង្ឃឹម ​បង្កើត​សកម្ម​ភាព​សេដ្ឋកិច្ច និង​បង្កើត​នូវ​សរសៃឈាម​ទៅចិញ្ចឹម​នៅគ្រប់កន្លែង​ទាំង​អស់​។​ អគ្គនាយកក្រុមហ៊ុន Linehaul Express (Cambodia) Co., Ltd និង​ជា​អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា​ លោក ស៊ិន ចន្ធី បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ក្នុង​ថ្ងៃ​ទី​៧ ខែកក្កដា ថា គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃដើម​ដឹក​ជញ្ជូន​ និង​ឡូជីស្ទីក គឺ​ពិត​ជា​សំខាន់​ក្នុង​ការគាំទ្រ​ដល់​ការ​ជំរុញ​កំណើន​​សេដ្ឋកិច្ច​ជាតិ។ ផែនការ​ប្រែក្លាយ​ព្រលាន​យន្តហោះចាស់​ដែល​នៅ​ទំនេរ​ឱ្យ​ទៅ​ជាមជ្ឈមណ្ឌភស្ដុភារកម្មតំបន់ គឺ​ជាការ​ល្អ ព្រោះ​ទីតាំង​នេះ​​ជា​ចំណុច​ប្រសព្វនៃ​ផ្លូវ​ជាតិ​សំខាន់ៗ​ពី​បណ្តា​ខេត្ត​នានា ទៅ​កាន់​កំពង់ផែសមុទ្រ​ទឹក​ជ្រៅ​ខេត្ត​ព្រះសីហនុ។ លោក​បាន​​អះអាង​ថា៖​«​នេះ​ជា​ផែនការ​មេ​ដ៏​ល្អសម្រាប់​វិស័យ​ដឹកជញ្ជូន និង​ឡីជីស្ទីក។ ​ខ្ញុំ​មាន​ជំនឿថា ការងារ​នេះ​(ការសិក្សា​រៀបចំ​​​​ព្រលាន​យន្តហោះ​អន្ដរជាតិភ្នំពេញឱ្យ​​​ទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មប្រចាំ​តំបន់​) ​នឹង​ផ្តល់​​ផល​ចំណេញ និង​ភាព​ងាយ​ស្រួល​ច្រើន​ដល់អ្នក​វិនិយោគ ក៏​ដូច​ជា​​អ្នក​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូនតាម​រយៈ​ការ​ធ្វើ​ឱ្យ​តម្លៃ​ដឹក​ជញ្ជូន​ទាប​ជាងមុន និង​ឆាប់​រហ័ស​ផងដែរ»។ លោក​បន្ត​ថា៖​«​ក្នុង​នាម​ជាអ្នក​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន គឺ​ខ្ញុំ​ពិត​ជា​រីករាយ​​ដែល​ម្រមុខរាជរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទៅ​លើ​វិស័យ​ដឹកជញ្ជូន​ និង​ភស្តុភាកម្ម​»។ បន្ថែម​ពី​លើ​នេះ ​ប្រធាន​សមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា លោក ជា ចាន់ដារ៉ា និយាយថា ការ​កសាង​មជ្ឈមណ្ឌលភស្ដុភារកម្មដ៏​ធំនៅ​ក្នុង​រាជធានី​ភ្នំពេញ​ គឺ​ពិត​ជា​នឹង​នាំមក​នូវផល​ចំណេញ​ច្រើន​សម្រាប់​សេដ្ឋកិច្ច​ជាតិ ព្រោះ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីនោះ គឺមាន​រួច​ជាស្រេច និង​ល្អ​ប្រសើរ​ផងដែរ​។ ការ​អភិវឌ្ឍ​​មជ្ឈមណ្ឌលភស្ដុភារកម្មកម្រិត​តំបន់ ក៏​នឹង​ក្លាយ​ជា​ចំណែក​ក្នុង​ការ​ទាក់​ទាញ​វិនិយោគិន​អន្តរជាតិឱ្យ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន​ផងដែរ។​​ លោក​និយាយ​​​​ថា៖​«​ផែនការ​របស់​រាជរដ្ឋាភិបាល​ពិត​ជា​ល្អ​ ព្រោះ​ទីនោះ​នៅ​ចំកណ្តាល​រាជធានីភ្នំពេញ​ដែល​អាច​មាន​សេវាកម្ម​ចម្រុះ​​គាំទ្រ​​ជាច្រើន​»។​ បើ​តាមលោកនាយករដ្ឋមន្ត្រី ក្រៅ​ពី​ផែនការ​អភិវឌ្ឍន៍​ខាង​លើ រាជរដ្ឋាភិបាល​កម្ពុជា​ក៏មាន​​​ផែនការមេជា​ច្រើន​ទៀត ជា​ពិសេសេ​ផែនការ​មេ​​ ស្តីពី«ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣» ដោយ​រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូល​ដ្ឋានឡូជីស្ទីកសំខាន់ៗ​ចំនួន ១១ ទីតាំង​រួមមាន​៖ ១.​មជ្ឈមណ្ឌលឡូជីស្ទីកភ្នំពេញ,…

Read More

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចូលរួមអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ដែលប្រាសាទ​នេះ​ជាសម្បត្តិវប្បធម៌ជាតិផងនិងជាបេតិកភណ្ឌពិភពលោកផង។ នៅ​ក្នុង​ព្រះ​រាជសារ​ ចុះ​ថ្ងៃទី៦ កក្កដា​នេះ ព្រះអង្គ​មាន​ព្រះរាជបន្ទូល​ថា ការចុះបញ្ជី​ដោយ​យូណេស្កូ​នេះ ជួយថែរក្សានិងអភិរក្សប្រាសាទព្រះវិហារ ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រាសាទ​ព្រះវិហារ ដែល​ត្រូវ​បាន​កសាង​ដោយ​ស្ដេច​ខ្មែរ​ពី​សតវត្សរ៍ ទី៩​ដល់ទី១២ ធ្លាប់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​យោធាថៃ ហើយ​ត្រូវបាន​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ប្រកាស​ឲ្យ​កម្ពុជា​ឈ្នះក្ដី​ដោយចៅក្រម​ក្នុង​សំឡេង​ ៩ ទល់​នឹង​៣ កាលពីឆ្នាំ​ ១៩៦២។ ប៉ុន្តែ នៅ​ពេល​ប្រាសាទនេះ​ត្រូវ​បាន​ចុះ​បញ្ជីបេតិកភណ្ឌពិភពលោក​របស់​យូណេស្កូ កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០០៨ មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ថៃ​និង​កម្ពុជា ដោយសារ​តែ​ការ​ទាញ​យក​ផល​ចំណេញ​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ។ នៅ​ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ ប្រាសាទ​នេះ​ត្រូវ​រង​ការ​បាញ់​កម្ទេច​យ៉ាង​ដំណំ ដោយ​អាជ្ញាធរ​បាន​រក​ឃើញ​ការ​ខូច​ខាត​រហូត​ដល់ ៥៦២​កន្លែង ដែល​បំផ្លាញ​កិច្ច​ខិតខំ​​ប្រឹងប្រែង​អភិរក្ស​អស់​​រយៈពេល ១៨​ឆ្នាំ​ចាប់​តាំង​ពី​ប្រាសាទ​នេះ​ត្រូវ​បាន​ចុះ​បញ្ជី។ ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បាន​មាន​ព្រះរាជ​បន្ទូល​​ថា ក្រោយពីទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពីសំណាក់បរទេស និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះ​អង្គ​កោត​សរសើរ និង​អរគុណដល់​រាជរដ្ឋាភិបាល​ «ក្នុងការការពារ និងថែរក្សាប្រាសាទព្រះវិហារ ព្រមទាំង​យុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងមនសិការស្នេហាជាតិ​នឹងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីធានានូវសម្បត្តិបេតិកភណ្ឌដូនតាមួយនេះ​ ស្ថិតក្រោមអធិបតេយ្យភាព​របស់កម្ពុជាជានិរន្តរ៍​ក្រោយពីជម្លោះតាមព្រំដែន»។ ព្រះអង្គ​ក៏​ថ្លែងនូវអំណរគុណនិងគាំទ្រកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល គណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ ICC/PREAH VIHEAR និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធានជាតំណាងនៃសាធារណរដ្ឋ ឥណ្ឌា និងសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិទាំងអស់៕

Read More

ភ្នំពេញ៖ សហគ្រិនស្ត្រីនៅកម្ពុជា បានស្វាគមន៍ការបង្កើតមូលនិធិហិរញ្ញប្បទានបៃតងទំហំ ២០លានដុល្លារអាមេរិក សម្រាប់គាំទ្រការវិនិយោគលើបច្ចេកវិទ្យាប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ប៉ុន្តែបានអំពាវនាវឱ្យរាជរដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុបន្ធូរបន្ថយលក្ខខណ្ឌផ្តល់ឥណទាន ដោយលើកឡើងថា ឧបសគ្គជាក់ស្តែងជាច្រើននៅតែរារាំងសហគ្រាសដែលដឹកនាំដោយស្ត្រីពីការទទួលបានហិរញ្ញប្បទាន។ ក្នុងពិធីដាក់ឱ្យដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (Energy Efficiency Revolving Fund – EERF) កាលពីថ្ងៃទី២ ខែកក្កដា តំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា (Cambodia Women Entrepreneurs Association – CWEA) បានសាទរចំពោះការកំណត់កូតាគាំទ្រសហគ្រាសដែលគ្រប់គ្រង ឬដឹកនាំដោយស្ត្រី ខណៈក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធកែលម្អនីតិវិធីផ្តល់ឥណទានឱ្យកាន់តែងាយស្រួល និងឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងនៃការធ្វើអាជីវកម្មរបស់ស្ត្រី។ មូលនិធិនេះ ដែលទទួលបានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅឱ្យយ៉ាងហោចណាស់ ៣០ភាគរយ នៃសហគ្រាសទទួលបានការគាំទ្រ ជាសហគ្រាសដែលគ្រប់គ្រង ឬដឹកនាំដោយស្ត្រី។ សម្រាប់លោកស្រី យូ បូរី អនុប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ការកំណត់កូតានេះ គឺជាជំហានវិជ្ជមានមួយក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុតរបស់ស្ត្រីក្នុងវិស័យអាជីវកម្ម។ លោកស្រីថ្លែង​ថា៖ «ការទទួលបានហិរញ្ញប្បទាន នៅតែជាឧបសគ្គដ៏ធំបំផុតមួយសម្រាប់សហគ្រិនស្ត្រី​​។ យើងពិតជាស្វាគមន៍គំនិតផ្តួចផ្តើមនេះរបស់ ADB និងធនាគារ SME ជាពិសេសការកំណត់កូតាសម្រាប់សហគ្រិនស្ត្រី»។ សមាគមសហគ្រិនស្ត្រីកម្ពុជា មានសមាជិកសកម្មជាង ១ពាន់​នាក់ ហើយតែងតែចាត់ទុកការទទួលបានហិរញ្ញប្បទានជាបញ្ហាប្រឈមដ៏សំខាន់ ដែលរារាំងសហគ្រាសរបស់ស្ត្រីពីការពង្រីកអាជីវកម្ម និងការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ។ មូលនិធិថ្មីនេះ មានគោលបំណងជួយសហគ្រាសធុនតូច និងមធ្យម វិនិយោគលើម៉ាស៊ីន បរិក្ខារ និងប្រព័ន្ធប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងថ្លៃដើមផលិតកម្ម។ ទោះជាយ៉ាងណា លោកស្រី យូ បូរី បានលើកឡើងថា សហគ្រាសជាច្រើនដែលដឹកនាំដោយស្ត្រី នៅតែពិបាកបំពេញលក្ខខណ្ឌទទួលបានឥណទាន។ លោកស្រីបានពន្យល់ថា អាជីវកម្មគ្រួសារជាច្រើននៅកម្ពុជា ត្រូវបានចុះបញ្ជីក្នុងឈ្មោះស្វាមី ប៉ុន្តែប្រពន្ធជាអ្នកគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ រួមទាំងការគ្រប់គ្រងហិរញ្ញវត្ថុ បុគ្គលិក និងការលក់។ លោកស្រីបាន​និយាយ​ថា ស្ថានភាពបែបនេះអាចធ្វើឱ្យសហគ្រាសទាំងនោះ មិនត្រូវបានចាត់ទុកថាជាសហគ្រាសដែលគ្រប់គ្រង ឬដឹកនាំដោយស្ត្រី ទោះបីជាស្ត្រីជាអ្នកដឹកនាំអាជីវកម្មពិតប្រាកដក៏ដោយ។ លោកស្រីបានអំពាវនាវឱ្យអ្នកគ្រប់គ្រងគម្រោង ពិចារណាលើការដឹកនាំជាក់ស្តែងក្នុងអាជីវកម្ម ជាជាងផ្អែកតែលើឯកសារចុះបញ្ជីអាជីវកម្ម។ លោកស្រីក៏បានលើកឡើងពីការលំបាករបស់ស្ត្រីនៅលីវ និងស្ត្រីមេម៉ាយ ដែលជារឿយៗនៅតែត្រូវបានតម្រូវឱ្យមានអ្នកធានា នៅពេលស្នើសុំឥណទាន។ លោកស្រីបានបញ្ជាក់ថា៖ «លក្ខខណ្ឌទាំងនេះ បានបង្កើតឧបសគ្គដែលមិនចាំបាច់ សម្រាប់ស្ត្រីដែលចង់ពង្រីកអាជីវកម្មដោយខ្លួនឯង»។ ក្រៅពីបញ្ហាផ្នែកឯកសារ លោកស្រី យូ បូរី…

Read More

ភ្នំពេញ៖ កម្ពុជាបានប្រកាសនឹង​ផ្ដល់សច្ចាប័នលើពិធីសារសំខាន់មួយរបស់អង្គការសហប្រជាជាតិ ដែលនឹងធានាជាកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិមិនឱ្យមានការបង្កើតទោសប្រហារជីវិតនាពេលអនាគត ដោយពង្រឹងការលុបបំបាត់ទោសប្រហារជីវិតដែលមានជាងបីទសវត្សរ៍មកហើយ និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការលើកកម្ពស់សិទ្ធិមនុស្សនៅលើឆាកអន្តរជាតិ។ ការប្រកាសនេះត្រូវបានធ្វើឡើងដោយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងអំឡុងសន្និសីទលើកទី៩ ស្ដីពីការប្រឆាំងទោសប្រហារជីវិត ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា។ ក្នុងនាមជាប្រធានគណៈប្រតិភូក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំនីតិវិធីផ្ដល់សច្ចាប័នលើ ពិធីសារបន្ថែមទី២ នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ដែលជាលិខិតូបករណ៍អន្តរជាតិមានគោលបំណងលុបបំបាត់ទោសប្រហារជីវិតនៅទូទាំងពិភពលោក។ សន្និសីទនេះមានអ្នកចូលរួមប្រមាណ៧០០នាក់ រួមទាំងតំណាងជាន់ខ្ពស់មកពីប្រទេស និងអង្គការអន្តរជាតិចំនួន១៩ ខណៈលោក Emmanuel Macron ប្រធានាធិបតីបារាំង ក៏បានថ្លែងសុន្ទរកថាក្នុងវេទិកានេះផងដែរ។ យោងតាមក្រសួងយុត្តិធម៌ ការផ្ដល់សច្ចាប័នលើពិធីសារនេះ ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងការអនុវត្តជាក់ស្ដែងរបស់កម្ពុជាក្នុងការលុបបំបាត់ទោសប្រហារជីវិតចាប់តាំងពីឆ្នាំ១៩៨៩។ លោក កើត រិទ្ធ ត្រូវបាន​ដកស្រង់សម្ដីក្នុងសេចក្ដីប្រកាស​ព័ត៌មាន​ថា៖ «ការផ្ដល់សច្ចាប័នលើពិធីសារបន្ថែមទី២ គឺជាជំហានថ្មីមួយ ដែលស្របជាមួយនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងការអនុវត្តនៅកម្ពុជាជាង៣ទសវត្សរ៍កន្លងមក»។ លោកបានបន្តថា៖ «ការផ្ដល់សច្ចាប័ននេះ ក៏ជាការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជានៅលើឆាកអន្តរជាតិ ចំពោះការលុបបំបាត់ទោសប្រហារជីវិត និងការលើកកម្ពស់សិទ្ធិមនុស្ស យុត្តិធម៌ និងសេចក្ដីថ្លៃថ្នូររបស់មនុស្សគ្រប់រូប»។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសតែពីរប៉ុណ្ណោះនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានលុបចោលទោសប្រហារជីវិតទាំងស្រុង។ ទោសប្រហារជីវិតត្រូវបានលុបចោលជាលើកដំបូងនៅឆ្នាំ១៩៨៩ ក្រោមរដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា មុនពេលត្រូវបានចែងជាអចិន្ត្រៃយ៍ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣។ ក្រសួងយុត្តិធម៌បានបញ្ជាក់ថា ការហាមឃាត់ទោសប្រហារជីវិតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្លុះបញ្ចាំងពីការឱ្យតម្លៃរបស់កម្ពុជាចំពោះសិទ្ធិរស់រានមានជីវិត និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ស្របតាមច្បាប់អន្តរជាតិ និងបរិបទប្រវត្តិសាស្ត្ររបស់ប្រទេស។ ក្រសួងបានបន្ថែមថា បទពិសោធន៍ដ៏ឈឺចាប់របស់កម្ពុជា ក្រោមរបបប្រល័យពូជសាសន៍ ដែលបានបណ្ដាលឱ្យមនុស្សរាប់លាននាក់បាត់បង់ជីវិត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ជំហររបស់ប្រទេសប្រឆាំងនឹងទោសប្រហារជីវិត។ ក្រសួងបានកត់សម្គាល់ថា ការលុបបំបាត់ទោសប្រហារជីវិត បានក្លាយជាគោលការណ៍រដ្ឋធម្មនុញ្ញ មិនមែនគ្រាន់តែជាគោលនយោបាយរបស់រដ្ឋាភិបាលនោះទេ។ បន្ទាប់ពីកម្ពុជាបញ្ចប់ការផ្ដល់សច្ចាប័នលើពិធីសារនេះ កម្ពុជានឹងមានកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ ដែលមិនអាចបង្កើតទោសប្រហារជីវិតឡើងវិញនាពេលអនាគតបានឡើយ។ វិធានការនេះនឹងបន្ថែមការធានាផ្នែកច្បាប់លើសពីរដ្ឋធម្មនុញ្ញ ដោយភ្ជាប់កម្ពុជាទៅនឹងកាតព្វកិច្ចអន្តរជាតិ ក្នុងការរក្សាជំហរលុបបំបាត់ទោសប្រហារជីវិតជារៀងរហូត។ ក្រសួងយុត្តិធម៌បានឱ្យដឹងថា ការសម្រេចចិត្តនេះបង្ហាញពីការបន្តចូលរួមរបស់កម្ពុជាជាមួយយន្តការសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងពង្រឹងការប្តេជ្ញាចិត្តក្នុងការការពារសិទ្ធិរស់រានមានជីវិត។ ប្រទេសហ្វីលីពីន ដែលជាប្រទេសមួយទៀតនៅតំបន់អាស៊ីអាគ្នេយ៍ បានលុបចោលទោសប្រហារជីវិតនៅឆ្នាំ២០០៦ តាមរយៈការអនុម័តច្បាប់ Republic Act No. 9346 ដែលធ្វើឱ្យប្រទេសនេះ និងកម្ពុជា ក្លាយជាប្រទេសតែពីរប៉ុណ្ណោះនៅអាស៊ីអាគ្នេយ៍ ដែលបានលុបចោលទោសប្រហារជីវិតទាំងស្រុង។ ការប្រកាសរបស់កម្ពុជានេះ ធ្វើឡើងស្របពេលដែលប្រទេសជាច្រើនជុំវិញពិភពលោក នៅតែបន្តពិភាក្សាអំពីអនាគតនៃទោសប្រហារជីវិត ខណៈសន្និសីទនៅទីក្រុងប៉ារីស…

Read More

ខ្សែប្រយុទ្ធឆ្នើមអាមេរិក Folarin Balogun ដែល​ទទួល​បាន​កាត​ក្រហមហើយ​តាម​ច្បាប់មិន​អាច​ចូល​ប្រកួត​បាន​ទៀត​នោះ នឹង​មាន​វត្តមាន​នៅ​ប្រកួត​ក្រោយ​សម្រាប់​ក្រុម​ជម្រើ​ជាតិ​សហរដ្ឋ​អាមេរិក ក្រោយ​ពេល​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើអន្តរាគមន៍ ដោយ​ហៅ​ទូរស័ព្ទ​ទៅ​លោក Gianni Infantino ប្រធាន FIFA។ គេរំពឹង​ថា Balogun នឹងអាចចូលលេងក្នុងការប្រកួតទល់នឹងបែលហ្ស៊ិក ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ World Cup នៅថ្ងៃចន្ទនេះម៉ោង​នៅ​សហរដ្ឋអាមេរិក ត្រូវ​នឹង​ថ្ងៃ​អង្គារ​ម៉ោងនៅកម្ពុជា។ Balogun ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេឱ្យអាមេរិកចំនួន ៣ គ្រាប់ ត្រូវបានបណ្តេញចេញពីទីលាន ក្នុងជ័យជម្នះ ២-០ លើក្រុមបូស្ន៊ី និងហឺហ្សេហ្គោវីណា កាលពីថ្ងៃពុធ ដោយ​សារ​គេបានជាន់លើ កជើងកីឡាករ Tarik Muharemović របស់បូស្ន៊ីដោយខុសបច្ចេកទេស។ អាជ្ញាកណ្តាលជនជាតិប្រេស៊ីល លោក Raphael Claus ដំបូងឡើយមិនបានពិន័យកាតនោះទេ ប៉ុន្តែបានបង្ហាញកាតក្រហមបន្ទាប់ពីពិនិត្យ VAR ដែលនាំឱ្យមានការព្យួរការប្រកួតដោយស្វ័យប្រវត្តិ។ លោក ត្រាំ បានទូរស័ព្ទទៅប្រធាន FIFA លោក Gianni Infantino បន្ទាប់ពីចប់ការប្រកួត ដើម្បីស្នើសុំឱ្យមានការពិនិត្យឡើងវិញ។ ក្រោយមក លោក ត្រាំ បានបង្ហោះសារអរគុណដល់ FIFA ចំពោះការ «កែប្រែភាពអយុត្តិធម៌ដ៏ធំធេងមួយ»។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។ FIFA បានប្រកាសថា ខ្លួនកំពុងព្យួរការពិន័យនេះសម្រាប់រយៈពេលសាកល្បងមួយឆ្នាំ ក្រោមមាត្រា ២៧ នៃក្រមវិន័យរបស់ខ្លួន។ ប្រសិនបើ Balogun ប្រព្រឹត្តកំហុសស្រដៀងគ្នានេះក្នុងអំឡុងពេលនោះ ការព្យួរនឹងត្រូវយកមកអនុវត្ត។ នេះជា​ករណី​ទី២ហើយ បន្ទាប់​ពីកីឡាករ Garrincha របស់ប្រេស៊ីលបាន​ទទួល​កាតក្រហមក្នុងព្រឹត្តិការណ៍ World Cup កាល​ពី​ឆ្នាំ​១៩៦២ ហើយ​រូប​គេ​នៅ​តែ​អាច​ចូលលេង​ World Cup បាន​។ ខាងភាគីបែលហ្ស៊ិក ដែល​នឹង​លេង​ទល់​ជាមួយ​អាមេរិក​នៅ​ថ្ងៃ​ស្អែក​នេះ បានប្រតិកម្មដោយកំហឹងយ៉ាងខ្លាំង​ដោយ​និយាយ​ថា ខ្លួនមានការ «ភ្ញាក់ផ្អើលយ៉ាងខ្លាំង» ហើយកំពុងស្វែងរកជម្រើសនានាដើម្បីការពារភាពយុត្តិធម៌ក្នុងការលេង (Fair Play)។ គ្រូបង្វឹក លោក Rudi Garcia បានចំអកចំពោះពេលវេលានៃការសម្រេចចិត្តនេះថា៖…

Read More