ខេត្ដពោធិ៍សាត់៖ រៀងរាល់ព្រឹក សំឡេងសើចក្អាកក្អាយរបស់កុមារលាន់ឮពេញជួរជម្រកតង់ពណ៌ខៀវនៅមណ្ឌលភៀសសឹក ដែលបានប្រែក្លាយជាសហគមន៍បណ្ដោះអាសន្នមួយ។ កុមារខ្លះប្រញាប់ទៅរៀននៅថ្នាក់បណ្ដោះអាសន្ន ខណៈអ្នកខ្លះលេងកម្សាន្ដទៅតាមសភាវគតិជាក្មេង រីឯឪពុកម្ដាយវិញរវល់ចម្អិនអាហារ ឬដងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ សម្រាប់កុមារ ជីវិតនៅមណ្ឌលភៀសសឹកបានក្លាយជាទម្លាប់ទៅហើយ។ ប៉ុន្តែសម្រាប់ឪពុកម្ដាយ ក្ដីសង្ឃឹមតែមួយគត់រៀងរាល់ថ្ងៃ គឺការវិលត្រឡប់ទៅផ្ទះវិញ។ ជិតមួយឆ្នាំបន្ទាប់ពីសង្គ្រាមឈ្លានពាន បានបង្ខំឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់ភៀសខ្លួនចេញពីភាគខាងលិចនៃប្រទេស ក្រុមគ្រួសារជាច្រើននៅខេត្តពោធិ៍សាត់ នៅតែមិនអាចវិលត្រឡប់ទៅភូមិកំណើតបាន ទោះបីមានបទឈប់បាញ់ដែលចូលជាធរមាននៅចុងខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។ ពួកគេអះអាងថា កុងតឺន័រ និងរបងលួសបន្លារបស់យោធាថៃ ដែលត្រូវបានដាក់នៅជិតភូមិរបស់ពួកគេ នៅតែជាឧបសគ្គរារាំងមិនឱ្យវិលត្រឡប់ទៅផ្ទះ ដីស្រែចម្ការ និងមុខរបរចិញ្ចឹមជីវិតវិញបាន។ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរបានកត់ត្រាប្រជាពលរដ្ឋភៀសសឹកចំនួន ៦៩គ្រួសារ ស្មើនឹង២០៣នាក់ កំពុងស្នាក់នៅមណ្ឌលជម្លៀសពីរកន្លែងក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងនោះមានស្ត្រី ១០៤នាក់ និងកុមារអាយុក្រោម១៥ឆ្នាំ ៥៣នាក់។ មណ្ឌលវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ទទួលស្នាក់នៅ ៦១គ្រួសារ សរុប១៧០នាក់ ខណៈមណ្ឌលវត្តប្រម៉ោយ មាន ៨គ្រួសារ សរុប៣៣នាក់។ ជម្រកដែលធ្លាប់គ្រោងទុកសម្រាប់ស្នាក់នៅបណ្ដោះអាសន្ន បានប្រែក្លាយជាកន្លែងរស់នៅយូរអង្វែង។ នៅក្នុងតង់មួយដែលត្រូវបានរៀបចំជាថ្នាក់រៀន កុមារបន្តការសិក្សារបស់ពួកគេ ខណៈនៅខាងក្រៅ ឪពុកម្ដាយបារម្ភមិនមែនអំពីការសិក្សារបស់កូនទេ ប៉ុន្តែបារម្ភថា តើថ្ងៃណាទើបពួកគេអាចវិលត្រឡប់ទៅផ្ទះវិញបាន។ ផ្ទះនៅពីក្រោយរបងលួសបន្លា អ្នកស្រី សំ សារី គឺជាម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលនៅតែរង់ចាំ។ ផ្ទះរបស់អ្នកស្រីស្ថិតនៅជិតបំផុតនឹងរបងលួសបន្លាដែលយោធាថៃបានដាក់ក្នុងតំបន់ថ្មដា។ អ្នកស្រីបានរៀបរាប់ថា គ្រួសាររបស់អ្នកស្រីបានភៀសខ្លួនអំឡុងពេលមានការឈ្លានពាន ហើយក្រោយមកបានវិលទៅមើលផ្ទះមួយរយៈខ្លី ប៉ុន្តែឃើញផ្ទះរងការខូចខាត និងទ្រព្យសម្បត្តិបាត់បង់ជាច្រើន។ អ្នកស្រីប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ដោយសាររបងលួសនៅជិតផ្ទះពេក ឥឡូវយើងលែងមានអារម្មណ៍ថាមានសុវត្ថិភាពទៀតហើយ។ យើងមិនដឹងថា អាចមានអ្វីកើតឡើងនៅពេលណាទេ»។ អ្នកស្រី សារី បន្តថា អ្វីដែលអ្នកស្រីចង់បាន គឺឱ្យរដ្ឋាភិបាលកម្ពុជា និងថៃ ឆាប់រកដំណោះស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះ និងប្រកបរបររកស៊ីដូចដើម។ អ្នកស្រីបាននិយាយថា៖ «ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា និងថៃ សូមជួយដោះស្រាយឱ្យបានឆាប់ ដើម្បីឱ្យប្រជាពលរដ្ឋបានត្រឡប់ទៅផ្ទះ និងប្រកបមុខរបរវិញ»។ អ្នកស្រីក៏បានអំពាវនាវដល់អាស៊ាន និងសហគមន៍អន្តរជាតិ ឱ្យជួយជំរុញដំណោះស្រាយសន្តិភាពផងដែរ។ ស្ដ្រីរូបនេះបានបន្ដថា៖ «យើងសូមឱ្យអាស៊ាន និងសហគមន៍អន្តរជាតិ ជួយដោះស្រាយរវាងកម្ពុជា និងថៃឱ្យបានឆាប់។ នេះជាទឹកដីរបស់កម្ពុជា ហើយពួកយើងគ្រាន់តែចង់រស់នៅដោយសុខសាន្តប៉ុណ្ណោះ»។…
Author: ngochecktay
ភ្នំពេញៈ នៅក្នុងឱកាស «រុក្ខទិវា» នាថ្ងៃទី៩ ខែកក្កដានេះ ក្រសួងបរិស្ថានបានត្រៀមខ្លួនជាស្រេចក្នុងការចែកកូនឈើចម្រុះរហូតដល់ ៥លានដើមក្នុងរយៈពេលបីថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃសុក្រស្អែកនេះ ខណៈដែលអង្គការអភិរក្សជាដៃគូបានលើកឡើងពីសារៈសំខាន់នៃដើម និងព្រៃឈើសម្រាប់មនុស្ស សត្វ និងប្រព័ន្ធជីវៈចម្រុះ។ ក្រសួងបរិស្ថានបានប្រកាសថា កូនឈើចម្រុះជាច្រើនប្រភេទ ដែលដឹកជញ្ជូនមកពីបណ្តាខេត្ត និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ បានមកដល់ជាបន្តបន្ទាប់ហើយ ដើម្បីត្រៀមរៀបចំក្នុងពិព័រណ៍ និងចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦ នៅមុខទីស្តីការក្រសួង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដានេះ។ ក្រសួងបរិស្ថាន បានរៀបចំពិព័រណ៍និងផ្សព្វផ្សាយ ក្រោមប្រធានបទ «ពន្លកបៃតង» ឆ្នាំ២០២៦ ដោយចែកជូនកូនឈើចម្រុះប្រមាណ ៥លានដើម ដោយឥតគិតថ្លៃដល់សាធារណជន ដើម្បីពង្រីកគម្របបៃតង ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាសកល បង្កើតទ្រព្យសម្បត្តិធម្មជាតិ និងខែលការពារបរិស្ថានដ៏មានតម្លៃបំផុតសម្រាប់ម្លប់នែការរស់នៅប្រកបដោយចីរភាពរបស់កូនចៅយើងជំនាន់ក្រោយ។ ក្រសួងបរិស្ថាននៅក្នុងឆ្នាំ២០២៦ បានបណ្តុះកូនឈើបានជាង៥,៣លានដើម នៅតាមថ្នាលបណ្តុះកូនឈើរបស់មន្ទីរបរិស្ថានរាជធានី-ខេត្ត ទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ រួមមាននៅខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ មណ្ឌលគិរី និងកោះកុង។ តាមផែនការដែលបានគ្រោងទុក ក្រសួងបរិស្ថានគ្រោងចែកកូនឈើចំនួន ៥លានដើម រួមមានកូនត្នោត ១,៥លានដើម ឈើប្រណីត ឈើហូបផ្លែ និងឈើលម្អ)នៅឆ្នាំ២០២៦។ នៅក្នុងឱកាស «រុក្ខទិវា» នេះ សហគមន៍ អាជ្ញាធរមូលដ្ឋាន និងអង្គការ WWF-កម្ពុជា បានរួមគ្នាប្រារព្ធទិវាដ៏មានសារៈសំខាន់នេះនៅខេត្តក្រចេះ ដើម្បីបង្កើនការយល់ដឹងថា «រាល់ដើមឈើដែលយើងដាំថ្ងៃនេះ គឺជាការបណ្ដុះក្តីសង្ឃឹម និងការប្តេជ្ញាចិត្តសម្រាប់អនាគតរបស់មនុស្ស និងធម្មជាតិ»។ អង្គការបានលើកឡើងថា ដើមឈើមួយដើមអាចមើលទៅតូច ប៉ុន្តែនៅពេលរួមគ្នាដាំរាប់ពាន់ដើម វាអាចជួយស្តារព្រៃឈើ ការពារជម្រកសត្វព្រៃ អភិរក្សប្រភពទឹក និងពង្រឹងភាពធន់របស់ប្រព័ន្ធអេកូឡូស៊ីចំពោះការប្រែប្រួលអាកាសធាតុ។ ការស្តារព្រៃឈើ មិនមែនគ្រាន់តែជាការដាំដើមឈើប៉ុណ្ណោះទេ ប៉ុន្តែជាការស្តារតុល្យភាពរវាងមនុស្ស និងធម្មជាតិ ដើម្បីឱ្យព្រៃឈើបន្តផ្តល់ទឹកស្អាត ខ្យល់បរិសុទ្ធ ស្បៀងអាហារ និងជីវភាពប្រកបដោយចីរភាពសម្រាប់សហគមន៍។ អង្គការបានអំពាវនាវថា ក្នុងទិវារុក្ខទិវានេះ សូមចូលរួមទាំងអស់គ្នា ដើម្បីជាផ្នែកមួយនៃដំណោះស្រាយ ដោយនាំគ្នាដាំដើមឈើ ការពារព្រៃឈើ និងជំរុញអ្នកដទៃឱ្យរួមគ្នាថែរក្សាធម្មជាតិ ដើម្បីអនាគតដ៏បៃតងសម្រាប់កម្ពុជា។ ដោយឡែក អង្គការ WCS កម្ពុជា ក៏បានលើកយកពីគុណតម្លៃរបស់ដើមឈើ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងធម្មជាតិ គាំទ្រជីវភាពសហគមន៍មូលដ្ឋាន និងរួមចំណែកដោះស្រាយការប្រែប្រួលអាកាសធាតុផងដែរ។ អង្គការWCS…
កំពង់ធំៈ កងកម្លាំងចម្រុះបានធ្វើការដកហូតដីព្រៃដែលត្រូវទន្រ្ទានបានជាង ៤ ៣០០ ហិកតាទុកជាសម្បត្តិរដ្ឋវិញ ខណៈដែលបទល្មើសនេសាទមានការថយចុះប្រមាណពី ៧០ ទៅ ៨០ ភាគរយ នៅក្នុងខេត្តកំពង់ធំ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាម កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៨ ខែកក្កដានេះ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ប្រចាំខែមិថុនា លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានធ្វើបទអន្តរាគមន៍ ស្ដីពីលទ្ធផលការងារការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងរយៈពេលកន្លងទៅ។ លោកបានបញ្ជាក់ថា ជាង ២ឆ្នាំកន្លងទៅនេះ កងកម្លាំងចម្រុះ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត បានរកឃើញ និងដកហូតដីព្រៃឈើដែលក្រុមជនល្មើសលួចកាប់ទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិក្នុងបណ្ដាឆ្នាំកន្លងទៅ បានជាង ៤ ៣០០ ហិកតា លើចំនួន ៣៣៩ ទីតាំងផ្សេងៗគ្នា ។ បច្ចុប្បន្ននេះ កងកម្លាំងចម្រុះកំពុងគ្រប់គ្រងការពារដីដែលបានដកហូតទុកជាសម្បត្តិរបស់រដ្ឋ ដើម្បីឲ្យព្រៃឈើធម្មជាតិដុះលូតលាស់ឡើងវិញ និងកំពុងការពារមិនឲ្យមានការកាប់ទន្ទ្រានជាថ្មីបានទៀតជាដាច់ខាត ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានលើកឡើងពីលទ្ធផលនៃការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ពិសេសនៅតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាងស្រុកស្ទោង ដោយបានវាយតម្លៃថា បទល្មើសនេសាទ នៅក្នុងខេត្តកំពង់ធំ មានការថយចុះប្រមាណពី ៧០ ទៅ ៨០ ភាគរយ ។ បច្ចុប្បន្ននេះ កងកម្លាំងចម្រុះកំពុងការពារយ៉ាងយកចិត្តទុកដាក់នៅតំបន់អភិរក្សពូជត្រី និងកំពុងបន្តធ្វើសកម្មភាពយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសនៅក្នុងរដូវបិទនេសាទនេះយ៉ាងសកម្ម ។ ឆ្នាំនេះ ផលត្រីគ្រប់ប្រភេទនៅគ្រប់ទីកន្លែងបានសម្បូរឡើងវិញ ជាបណ្ដើរៗហើយ ។ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ លោកនួន ផារ័ត្ន បានកោតសរសើរ ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងកងកម្លាំងចម្រុះទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ។ លោកអភិបាលក៏បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រុង ទាំង ៦…
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដោយមានទឹកប្រាក់សរុបចំនួន ៤១៦លានយ៉េន (ប្រមាណ២.៨លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា ហើយគម្រោងនេះ នឹងផ្ដល់ឱកាសដល់មន្ត្រីរាជការវ័យក្មេងរបស់កម្ពុជា បន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យល្បីល្បាញនានានៅក្នុងប្រទេសជប៉ុន។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុននេះ កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៦។ ក្រសួងការបរទេស បានបញ្ជាក់ថា ការហិរញ្ញប្បទានឥតសំណងនេះ «ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុន ក្នុងការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង២»។ ចំណែកលោក UENO Atsushi បានអះអាងថា ការចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ជូនដល់កម្ពុជា ដោយមានទឹកប្រាក់ប្រមាណ២.៨លានដុល្លារអាមេរិកលើកនេះ គឺដើម្បីជាមូលនិធិផ្តល់ឱកាសសម្រាប់មន្ត្រីរដ្ឋាភិបាលវ័យក្មេងកម្ពុជា ក្នុងការសិក្សានៅសាលា បញ្ចប់ការសិក្សានៅប្រទេសជប៉ុន។ លោកបានរំឭកថា ចាប់តាំងពីឆ្នាំ ២០០១មក មន្ត្រីរដ្ឋាភិបាលកម្ពុជាជិត ៦០០នាក់ បានសិក្សានៅប្រទេសជប៉ុនក្រោមគម្រោងនេះ ហើយចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ ប្រទេសជប៉ុនបានគាំទ្រប្រទេសកម្ពុជាក្នុងការសម្រេចបាននូវសន្តិភាព និងការកសាងឡើងវិញក្រោយជម្លោះ, ការកសាងប្រទេសជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោក UENO Atsushi បានបន្ថែមថា នៅក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនដែលប្រទេសជប៉ុនបានសហការជាមួយប្រទេសកម្ពុជា ការអប់រំតែងតែជាអាទិភាពខ្ពស់បំផុតមួយ ហើយនេះដោយសារតែយើងទទួលស្គាល់ថា ធនធានមនុស្សដែលមានគុណភាពខ្ពស់ គឺជាមូលដ្ឋានគ្រឹះនៃការកសាងប្រទេសជាតិ។ «ខ្ញុំសង្ឃឹមថា កម្មវិធីអាហារូបករណ៍ដែលយើងបានចុះហត្ថលេខានៅថ្ងៃនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការពន្លឿនការអភិវឌ្ឍធនធានមនុស្ស ហើយការណ៍នេះនឹងបើកផ្លូវឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០»។ លោក UENO Atsushi បានបន្ថែមទៀតថា ចំណេះដឹង និងជំនាញ ដែលអ្នកទទួលអាហារូបករណ៍ នឹងទទួលបាននៅក្នុងប្រទេសជប៉ុន និងបណ្តាញដែលពួកគេអាចកសាងបាន មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍជាតិរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងការជឿទុកចិត្តយូរអង្វែងដែលមានរវាងប្រទេសយើងទាំង២។ លោកបានសង្កត់ធ្ងន់ថា៖ «ប្រទេសជប៉ុននៅតែប្តេជ្ញាចិត្ត ក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ” ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។ រួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា យើងនឹងបន្តរួមគ្នាបង្កើតតម្លៃសង្គម និងដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក»៕
អ្នកជំនាញក្នុងវិស័យស្រូវអង្ករ អះអាងថា មហិច្ឆិតារបស់ប្រទេសកម្ពុជាកាលពីជាង ១ទសវត្សរ៍មុនដែលចង់នាំចេញអង្ករទៅទីផ្សារអន្តរជាតិឱ្យបាន ១លានតោន ក្នុង១ឆ្នាំ នឹងសម្រេចបានក្នុងឆ្នាំ២០២៦ នេះ ខណៈរយៈពេល ៦ខែដើមឆ្នាំ២០២៦ ការនាំចេញអង្ករសម្រេចបានជាង ៦៣ ម៉ឺនតោនរួចហើយ។ ទិន្នន័យផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) ឱ្យដឹងថា ចន្លោះពីខែមករា-មិថុនា ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិចំនួន ៦៣០ ៣១៩ តោន កើនឡើង ៦២,៨៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ចំណែកប្រាក់ទទួលបានមានចំនួន ៣៦៧,១ លានដុល្លារ កើនឡើង ២៩,៥២%។ CRF ឱ្យដឹងទៀតថា ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុន ៦០ និងនាំចេញទៅកាន់គោលដៅចំនួន ៦៤ ប្រទេស/ដែនដី។ គោលដៅទាំងនោះរួមមាន ប្រទេសក្នុងតំបន់អឺរ៉ុប(៣២ ប្រទេស) ក្នុងបរិមាណ ១៧៩ ៨២៨ តោន គិតជាប្រាក់ ១២១,៧៣ លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ១៧០ ៤៨៣ តោន ស្មើនឹង ៩៩,៦៧ លានដុល្លារ, ប្រទេសសមាជិកអាស៊ាន(៥ ប្រទេស) ២២៨ ៧៨០ តោន ស្មើនឹង ៩៨,៩០ លានដុល្លារ, និងគោលដៅផ្សេងទៀតចំនួន ៥១ ២២៨ តោន គិតជាប្រាក់ ៤៦,៨ លានដុល្លារ។ សម្រាប់ប្រភេទអង្ករនាំចេញមានដូចជា អង្ករក្រអូប ៥៩,៨១%, ប្រភេទអង្ករសគ្រាប់វែង ២២,៥៨%, អង្ករចំហុយ ១,៨២%, អង្ករសរីរាង្គ ១,២៤%, អង្ករបាក់គ្រប់ប្រភេទ ១៤,៣៥% និងអង្ករផ្សេងៗ ០,២%។ ក្រៅពីការនាំចេញអង្ករ កម្ពុជាក៏ទទួលបានចំណូលពីការនាំចេញស្រូវចំនួន ៣ ១៧៦ ៥៦១ តោន ដែលគិតជាប្រាក់ប្រមាណ ៧១៣,៤២ លានដុល្លារ។ កាលពីជាង ១ ទសវត្សរ៍មុនកម្ពុជាធ្លាប់បានដាក់គោលដៅនាំចេញអង្ករឱ្យបាន ១ លានតោនក្នុង១ឆ្នាំ នៅត្រឹមឆ្នាំ២០១៥ ប៉ុន្តែមហិច្ឆិតាមួយនេះនៅតែមិនទាន់អាចសម្រេចបានឡើយបើគិតត្រឹមឆ្នាំ២០២៥។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ឡាយ…
ការស្តារនីតិសម្បទា និងថែទាំសុខភាពជនជាប់ឃុំ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ សម្រេចបានលទ្ធផលល្អជាបន្តទៀត ដោយមានទណ្ឌិតចូលរួមកម្មវិធីអប់រំកែប្រែក្រៅប្រព័ន្ធ កម្មវិធីបំណិនជីវិត និងចលនាប្រឡងប្រណាំងកែប្រែខ្លួន ចំនួន១ ៨៩៧នាក់ ក្នុងនោះមានស្ត្រីចំនួន ១៦៧នាក់។ ជាមួយគ្នានេះ ជនជាប់ឃុំទាំងនោះ ត្រូវបានវាយតម្លៃថា «មានការកែប្រែខ្លួនល្អ ប្រព្រឹត្តល្អ ហើយមួយចំនួនត្រូវបានរៀបចំលើកបញ្ជីឈ្មោះស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស»។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ដែលទើបបានប្រកាស នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដានេះ។ ទន្ទឹមនឹងនេះ មានទណ្ឌិតចំនួន ១ ៧១២នាក់ បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លីលើជំនាញចម្រុះ រៀបចំដោយអង្គភាពផ្ទាល់ និងក្រោមការគាំទ្រពីមជ្ឈមណ្ឌលជាតិ ព្រមទាំងអង្គការដៃគូនានា។ ដោយឡែក អគ្គនាយកដ្ឋានពន្ធនាគារ បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ និងគ្រប់គ្រងចំពោះជំងឺឆ្លង ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើអ្នកមានជំងឺដែលងាយប្រឈមគ្រោះថ្នាក់ដូចជាជំងឺបេះដូង វិបល្លាសស្មារតី និងជនជាប់ឃុំ ដែលគ្មានសាច់ញាតិជាទីពឹងពាក់។ របាយការណ៍បង្ហាញថា តាមរយៈការពង្រឹងសេវាប៉ុស្តិ៍សុខភាពពន្ធនាគារ និងការកែប្រែគុណភាពម្ហូបអាហារឱ្យកាន់តែប្រសើរឡើង ក្នុងឆមាសទី១នេះ ហើយករណីសង្គ្រោះបន្ទាន់ ឬការបញ្ជូនជនជាប់ឃុំទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ ព្រមទាំងអត្រានៃការស្លាប់ គឺជារួមបានមានការថយចុះគួរឱ្យកត់សម្គាល់។ គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ន នៅទូទាំងប្រទេសកម្ពុជា មានជនជាប់ឃុំសរុបចំនួន ៦៧ ៦៧៧នាក់ ក្នុងនោះមានស្ត្រីចំនួន ៤ ៥៣០នាក់ ហើយនៅក្នុងចំនួននេះ គឺមានជនត្រូវចោទចំនួន ២២ភាគរយ ជនជាប់ចោទមានចំនួន ១០ភាគរយ ពិរុទ្ធជនមានចំនួន ៣៧ភាគ និងទណ្ឌិតមានចំនួន ៣១ភាគរយ៕
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង World Kickboxing Network (WKN) ដែលជាស្ថាប័នកីឡាប្រយុទ្ធអន្តរជាតិដ៏ល្បីល្បាញ និងមានបណ្តាញសមាជិកនៅជាច្រើនប្រទេសជុំវិញពិភពលោក បានរួមគ្នាបង្កើតនូវខ្សែក្រវាត់ថ្មី ជើងឯកអន្តរជាតិ WKN Kun Khmer ដ៏ប្រណិត និងមានតម្លៃមួយទៀត ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការណ៍ ក្នុងការផ្សព្វផ្សាយ និងពង្រីកសក្តានុពល «គុនខ្មែរ» ទៅកាន់ពិភពលោក ស្របពេលស្ថាប័នកីឡាប្រយុទ្ធរបស់ជប៉ុន K-1 ក៏ត្រៀមបើកឱ្យមានសង្វៀនប្រកួតនៅកម្ពុជាផងដែរ។ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញមោទនភាព ចំពោះការរួមគ្នាបង្កើតឱ្យមានខ្សែក្រវាត់ជើងឯកអន្តរជាតិ WKN Kun Khmer នេះ ហើយលោកបានចាត់ទុកខ្សែក្រវាត់នេះ ជានិមិត្តរូបថ្មីនៃកិត្យានុភាពគុនខ្មែរលើឆាកពិភពលោក ខណៈដែលកម្ពុជា និង WKN បានបង្កើតប្រវត្តិសាស្ត្រ រៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ WKN Kun Khmer World Championship លើកដំបូងរួចមកហើយ កាលពីដើមឆ្នាំ២០២៦នេះ។ ចំពោះខ្សែក្រវាត់ជើងឯកអន្តរជាតិ WKN Kun Khmer ថ្មីក្រោយនេះ ត្រូវបានរចនាឡើងយ៉ាងល្អិតល្អន់ និងកាន់តែមានលក្ខណៈពិសេស ដោយរំលេចពាក្យ “KUN KHMER” យ៉ាងច្បាស់នៅចំកណ្តាលខ្សែក្រវាត់ ហើយ លោក ខូវ ឆាយ ចាត់ទុកថា «ជាការបង្ហាញពីការទទួលស្គាល់ និងលើកតម្កើងអត្តសញ្ញាណគុនខ្មែរ ក្នុងនាមជាក្បាច់គុនបុរាណរបស់កម្ពុជា នៅលើឆាកអន្តរជាតិ»។ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែររូបនេះ បានបញ្ជាក់ថា៖ «ខ្សែក្រវាត់នេះ នឹងក្លាយជាគោលដៅដ៏មានកិត្តិយសសម្រាប់កីឡាករកម្រិតខ្ពស់មកពីជុំវិញពិភពលោក ក្នុងការប្រកួតប្រជែងដណ្តើមយក ដើម្បីបញ្ជាក់ពីឧត្តមភាព សមត្ថភាព និងភាពជាជើងឯកក្នុងអាជីពរបស់ពួកគេ។ គួររំឭកថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថាប័ន WKN រួមទាំងដៃគូសហការ បានរួមគ្នារៀបចំឱ្យមានការប្រកួតដណ្តើម WKN Kun Khmer World Championship លើកទី១ នៅលើទឹកដីកម្ពុជា កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៦ ដោយក្នុងការប្រកួតនោះ លន បញ្ញា បានផ្តួលកីឡាករម៉ារ៉ុក Zakaria Rouigate នៅទឹកទី១ ដើម្បីក្លាយជាកីឡាករខ្មែរដំបូងគេ…
ភ្នំពេញ: ហ្វីលីពីនបានអះអាងជាថ្មីថា នឹងបន្តបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) ដោយឈរលើគោលការណ៍អព្យាក្រឹត និងមិនលម្អៀង ដើម្បីគាំទ្រការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ខណៈឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា លោកស្រី Flerida Ann Camille P. Mayo បានចូលជួបសម្ដែងការគួរសមជម្រាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតរបស់លោកស្រី។ ការអះអាងនេះធ្វើឡើងក្នុងជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ដោយភាគីកម្ពុជាបានជម្រាបជូនអំពីការវិវឌ្ឍចុងក្រោយនៃស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា លោកស្រី Mayo បានបញ្ជាក់ជាថ្មីថា ហ្វីលីពីន ក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន នឹងបន្តបំពេញតួនាទីរបស់ខ្លួន «ប្រកបដោយអព្យាក្រឹត និងមិនលម្អៀង ក្នុងការគាំទ្រដល់ការអនុវត្តបទឈប់បាញ់»។ ការបញ្ជាក់នេះ ធ្វើឡើងស្របពេលក្រុមអ្នកសង្កេតការណ៍អាស៊ានកំពុងបង្កើនសកម្មភាពចុះពិនិត្យតាមតំបន់ព្រំដែន បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ដែលសម្រេចបានកាលពីចុងឆ្នាំមុន។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអ្នកសង្កេតការណ៍បានចុះពិនិត្យតំបន់ព្រំដែនក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងតំបន់ផ្សេងទៀតនៅតាមព្រំដែនភាគខាងលិច។ កម្ពុជាបានចាត់ទុកយន្តការអ្នកសង្កេតការណ៍អាស៊ានថា ជាវិធានការកសាងទំនុកចិត្តដ៏សំខាន់មួយ ខណៈរាជរដ្ឋាភិបាលនៅតែបន្តកត់ត្រា និងជូនដំណឹងអំពីអ្វីដែលខ្លួនចាត់ទុកថា ជាការរំលោភ និងការឈ្លានពានតាមបណ្ដោយតំបន់ព្រំដែនមានវិវាទ។ ជំនួបនេះ ក៏ជាឱកាសសម្រាប់លោក ប្រាក់ សុខុន អបអរសាទរលោកស្រី Mayo ចំពោះការបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ និងថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោកស្រីក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន។ យោងតាមក្រសួង បានឱ្យដឹងថា: “លោកបានកត់សម្គាល់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលលោកស្រីបំពេញបេសកកម្មនៅកម្ពុជា និងបានកោតសរសើរតួនាទីរបស់លោកស្រីក្នុងការសម្របសម្រួលដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសហ្វីលីពីន កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ព្រមទាំងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. មកកាន់កម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៥”។ លោក ប្រាក់ សុខុន ក៏បានបង្ហាញការត្រៀមខ្លួនក្នុងការធ្វើជាសហប្រធានកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីន ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើកទី៥ ជាមួយសមភាគីហ្វីលីពីននៅឆ្នាំក្រោយ ដែលស្របនឹងខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ក្នុងជំនួប ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ទេសចរណ៍ ការអប់រំ និងការផ្លាស់ប្តូរប្រជាជន។…
កីឡាករសំខាន់ៗប្រមាណ១០នាក់ ដែលធ្លាប់បង្ហាញសមត្ថភាពលេងបានល្អ ក្នុងជម្រើស១១នាក់ដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា គ្មានឈ្មោះសម្រាប់ការប្រមូលផ្តុំ ត្រៀមការប្រកួតពានរង្វាន់ ASEAN Championship Hyundai Cup 2026នេះទេ ប៉ុន្តែគ្រូបង្គោលជប៉ុន លោក Koji Gyotoku បានអះអាងថា កីឡាករដែលត្រូវបានជ្រើសរើសលើកនេះ គឺសមស្រប និងល្អបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅពេលបច្ចុប្បន្ន។ តាមបញ្ជីរាយនាមក្រុមជម្រើសជាតិកម្ពុជា ដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញថា កីឡាករចំនួន២៤នាក់ ត្រូវបានកោះហៅ សម្រាប់ការប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិលើកនេះ ហើយក្នុងនោះជាងពាក់កណ្តាល ជាអ្នកធ្លាប់មានឈ្មោះក្នុងក្រុមជម្រើសជាតិ ពេលប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិប៊ូតាន និងក្រុមជម្រើសជាតិចិនហុងកុង កាលពីដើមខែមិថុនា ឆ្នាំ ២០២៦ ខណៈខ្លះទៀត ជាកីឡាករចំណូលថ្មី ទើបមានឱកាសជាប់ជម្រើសជាតិ។ ប៉ុន្តែកីឡាករ ដែលធ្លាប់បង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងឱ្យក្រុមជម្រើសជាតិកម្ពុជា រួមមានអ្នកចាំទី វីរៈ ដារ៉ា, កែវ សុខសិលា ខ្សែការពារ សារ៉េត គ្រីយ៉ា, ឡេង ណូរ៉ា, ស រតនា ខ្សែបម្រើ មិន រតនៈ, គឹម សុខយុទ្ធ, ញាណ សុស៊ីដាន, ស៊ិន កក្កដា និងខ្សែប្រយុទ្ធ នេតូ រ៉ុនដុន ជាដើម គឺគ្មានឈ្មោះ សម្រាប់ការប្រមូលផ្តុំលើកនេះទេ។ យ៉ាងណាក៏ដោយ ការខកខាន មិនមែនចូលរួមជាមួយក្រុមជម្រើសជាតិលើកនេះ អាចមកពីកីឡាករសំខាន់ៗទាំងអស់នោះ ជាប់ភារកិច្ចជាមួយក្លិបរបស់ពួកគេ ដែលបាននឹងកំពុងត្រៀមខ្លួន សម្រាប់ការប្រកួតប្រជែង នៅរដូវកាលថ្មី ឆ្នាំ ២០២៦-២០២៧។ លោក Koji Gyotoku គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានដឹងច្បាស់ពីស្ថានភាពនេះ ហើយលោកថ្លែងអំណរគុណដល់គ្រប់ក្លិបទាំងអស់ ដែលបានបង្ហាញការយោគយល់ និងផ្តល់កិច្ចសហការក្នុងការអនុញ្ញាតឱ្យកីឡាករចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា លើកនេះ បើទោះបីជាកម្មវិធី ASEAN Championship Hyundai Cup 2026 នេះ ធ្វើឡើងក្រៅពី FIFA International Match Window និងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការត្រៀមក្រុមសម្រាប់រដូវកាលថ្មីរបស់ក្លិបក៏ដោយ។ ដោយគោរពចំពោះផែនការរៀបចំក្រុមរបស់ក្លិបនីមួយៗ និងបន្ទាប់ពីការពិភាក្សារួមគ្នា មានកីឡាករមួយចំនួនត្រូវបន្តបំពេញភារកិច្ចជាមួយក្លិបរបស់ខ្លួន ដោយត្រូវខកខានឱកាសលេងឱ្យជម្រើសជាតិ…
អាជ្ញាធរខេត្តកែវ បានអំពាវនាវដល់បណ្ដាអង្គការសង្គមស៊ីវិល សមាគម និងសហជីពនានា ដែលកំពុងប្រតិបត្តិការណ៍ក្នុងភូមិសាស្ត្រខេត្តមួយនេះ ឱ្យបង្កើនកិច្ចសហការយ៉ាងសកម្ម ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកំពុងរីករាលដាល និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ តែលោកក៏បានព្រមាន ចំពោះស្ថាប័នណាមួយ មិនចូលរួមសហការ ដែលអាចនឹងទទួលរងការផាកពិន័យ និងទទួលទោសតាមផ្លូវច្បាប់ជាធរមាន។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងតាមរយៈលោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ នៅពេលលោកបានចូលរួមជាអធិបតីក្នុងវេទិកាសន្ទនាក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ កាលពីព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦។ វេទិកានេះមានគោលបំណងសំខាន់ ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពរបស់អង្គការសង្គមស៊ីវិល ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ក្នុងបរិបទឌីជីថល រួមទាំងបញ្ហាបទល្មើស Online Scams។ លោក ខុន បញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងដាក់ចេញនូវវិធានការណ៍ម៉ឺងម៉ាត់ជាបន្តបន្ទាប់ ដើម្បីការពារសន្តិសុខឌីជីថល និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ។ វិធានការណ៍ទាំងនេះ រួមមានការពង្រឹងក្របខ័ណ្ឌច្បាប់ ការបង្កើនសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងការផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីហានិភ័យ និងទម្រង់នៃបទល្មើសឆបោកនានា។ លោកបានសង្កត់ធ្ងន់ថា៖ «បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាប្រឈមរួមដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងជាពិសេសគឺអង្គការសង្គមស៊ីវិល ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងអប់រំដល់សហគមន៍មូលដ្ឋាន»។ លោកអភិបាលរងខេត្តតាកែវរូបនេះ បានបន្តថា អង្គការសង្គមស៊ីវិល សមាគម និងសហជីពទាំងអស់ គួរតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ឬជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការចុះផ្សព្វផ្សាយ អប់រំ និងធ្វើរដ្ឋបាលតាមមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើស Online Scams កុំឱ្យកើតមានឡើង ឬរីករាលដាលនៅក្នុងសហគមន៍របស់ខ្លួន។ ជាមួយគ្នានេះ លោក ស៊ុត ខុន បានលើកឡើងពីសារៈសំខាន់នៃការអនុវត្តច្បាប់ និងបានព្រមានថា «ប្រសិនបើក្រុមអង្គការសង្គមស៊ីវិល សមាគម ឬសហជីពណាមួយ មិនចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការចុះធ្វើរដ្ឋបាលតាមមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើស Online Scams នោះពួកគេអាចនឹងទទួលរងការផាកពិន័យ និងទទួលទោសតាមផ្លូវច្បាប់ជាធរមាន»។ ការព្រមាននេះ គឺក្នុងគោលបំណងជំរុញឱ្យមានការទទួល ខុសត្រូវខ្ពស់ និងការចូលរួមប្រកបដោយប្រសិទ្ធភាពពីគ្រប់ភាគីទាំងអស់ ក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ បន្ថែមលើនេះ លោកអភិបាលរងខេត្ត បានអំពាវនាវដល់គ្រប់អង្គការសង្គមស៊ីវិល សមាគម…