Browsing: ព័ត៌មានជាតិ

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) រួម​គ្នា​ពង្រឹងកិច្ចសហប្រតិបត្តិការលើការអប់រំផ្នែកច្បាប់ ការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមបេសកកម្មរួមក្នុងការលើកកម្ពស់យុត្តិធម៌ នីតិរដ្ឋ និងការអភិវឌ្ឍវិស័យច្បាប់នៅកម្ពុជា។ កិច្ច​សហប្រតិបត្តិការ​លើ​ការ​ស្រាវជ្រាវ​ផ្នែក​ច្បាប់​នេះ​នឹង​ធ្វើឡើង​ស្រប​តាម​អនុស្សរណៈយោគយល់ (MoU) ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពីថ្ងៃទី៩ កក្កដា​កន្លងទៅ។ នេះ​បើ​តាមសេចក្ដីប្រកាសព័ត៌មាន​របស់ អ.វ.ត.ក.។ លោក ក្រាញ់ តូនី…

សារមន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​ ព្រះស្រីឦសានវរ្ម័ន (ហៅកាត់ សារមន្ទីរ ស.ស.រ) បាន​ប្រកាស​ដាក់សម្ពោធ​ជាផ្លូវការនូវសៀវភៅ​«យើងទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)» ដែល​ជាការ​​សហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា​​។ ពិធីនេះប្រព្រឹត្តឡើងកាល​ពី​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៦ ក្នុងបរិវេណសួនច្បារព្រះបាទអង្គឌួងនៃសារមន្ទីរ ស.ស.រ. ដោយមានការចូលរួមពីតំណាងវិស័យវប្បធម៌ អប់រំ និងវិស័យឯកជននានា។ សៀវភៅថ្មីនេះនឹងផ្តល់ជូនអ្នកអាននូវខ្លឹមសារសង្ខេប​នៃពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ ស.ស.រ។…

ភ្នំពេញ: មន្ត្រីរាជការកម្ពុជាចំនួន ៣០រូប នឹងធ្វើដំណើរទៅកាន់សាធារណរដ្ឋកូរ៉េក្នុងខែនេះ ក្រោមកម្មវិធីអាហារូបករណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីពង្រឹងសមត្ថភាពលើការកែទម្រង់វិស័យអប់រំ និងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងភស្តុភារឆ្លងដែន ដែលជាវិស័យអាទិភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ មន្ត្រីទាំងនេះ មកពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ (Pre-Departure Orientation) ដែលរៀបចំដោយការិយាល័យ…

ភ្នំពេញ៖ យុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានទទួលការចូលមើល និងការចែករំលែកលើបណ្ដាញសង្គមសរុបប្រមាណជិត២លានដង ក្នុងរយៈពេលជិតពីរខែ ខណៈក្រសួងព័ត៌មានអះអាងថា យុទ្ធនាការនេះកំពុងពង្រឹងអក្ខរកម្មព័ត៌មាន និងភាពធន់របស់យុវជនក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងហានិភ័យឌីជីថលនៅទូទាំងប្រទេស។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ខេត្តកែប នាព្រឹកថ្ងៃទី១០ ខែកក្កដា…

លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា សន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជា ដែលលោក​បានទទួលបទពិសោធន៍​ដោយផ្ទាល់ ពីការធ្វើដំណើរគ្រប់ខេត្ត-ក្រុងនៃកម្ពុជាដល់ប្រជាជនជប៉ុន ហើយ​លោក​បានលើកជាសំណើដល់​កម្ពុជា ឱ្យពិចារណា​ពិនិត្យលទ្ធភាពផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន។ លោក UENO Atsushi បានលើកឡើងបែបនេះ នៅពេល​លោកបាន​ចូល​ជួបសម្តែងការគួរសម និងជំរាបលា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍…

ខេត្ដពោធិ៍សាត់​៖ រៀងរាល់ព្រឹក សំឡេងសើចក្អាកក្អាយរបស់កុមារលាន់ឮពេញជួរជម្រកតង់ពណ៌ខៀវនៅមណ្ឌលភៀសសឹក​ ដែលបានប្រែក្លាយជាសហគមន៍បណ្ដោះអាសន្នមួយ។ កុមារខ្លះប្រញាប់ទៅរៀននៅថ្នាក់បណ្ដោះអាសន្ន ខណៈអ្នកខ្លះ​លេងកម្សាន្ដ​ទៅតាម​សភាវគតិ​ជាក្មេង​ រីឯឪពុកម្ដាយវិញរវល់ចម្អិនអាហារ ឬដងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ សម្រាប់កុមារ ជីវិតនៅមណ្ឌលភៀសសឹក​បានក្លាយជាទម្លាប់ទៅហើយ។ ប៉ុន្តែសម្រាប់ឪពុកម្ដាយ ក្ដីសង្ឃឹមតែមួយគត់រៀងរាល់ថ្ងៃ គឺការវិលត្រឡប់ទៅផ្ទះវិញ។ ជិតមួយឆ្នាំបន្ទាប់ពីសង្គ្រាម​ឈ្លានពាន​ បានបង្ខំឱ្យប្រជាពលរដ្ឋរាប់ពាន់នាក់ភៀសខ្លួនចេញពីភាគខាងលិចនៃប្រទេស ក្រុមគ្រួសារជាច្រើននៅខេត្តពោធិ៍សាត់ នៅតែមិនអាចវិលត្រឡប់ទៅភូមិកំណើតបាន ទោះបីមានបទឈប់បាញ់ដែលចូលជាធរមាននៅចុងខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ។…

ភ្នំពេញៈ នៅក្នុងឱកាស «រុក្ខទិវា» នាថ្ងៃទី៩ ខែកក្កដានេះ ក្រសួងបរិស្ថានបានត្រៀមខ្លួនជាស្រេចក្នុងការចែកកូនឈើចម្រុះរហូតដល់ ៥លានដើមក្នុងរយៈពេលបីថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃសុក្រស្អែកនេះ ខណៈដែលអង្គការអភិរក្សជាដៃគូបានលើកឡើងពីសារៈសំខាន់នៃដើម និងព្រៃឈើសម្រាប់មនុស្ស សត្វ និងប្រព័ន្ធជីវៈចម្រុះ។ ក្រសួងបរិស្ថានបានប្រកាសថា​ កូនឈើចម្រុះជាច្រើនប្រភេទ ដែលដឹកជញ្ជូនមកពីបណ្តាខេត្ត និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទាំង៥ បានមកដល់ជាបន្តបន្ទាប់ហើយ ដើម្បីត្រៀមរៀបចំក្នុងពិព័រណ៍ និងចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងយុទ្ធនាការ…

កំពង់ធំៈ កងកម្លាំងចម្រុះបានធ្វើការដកហូតដីព្រៃដែលត្រូវទន្រ្ទានបានជាង ៤ ៣០០ ហិកតាទុកជាសម្បត្តិរដ្ឋវិញ ខណៈដែលបទល្មើសនេសាទមានការថយចុះប្រមាណពី ៧០ ទៅ ៨០ ភាគរយ នៅក្នុងខេត្តកំពង់ធំ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាម កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី៨​​ ខែកក្កដានេះ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រង ថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម…

រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់ហិរញ្ញប្បទានឥតសំណង ដោយ​មានទឹកប្រាក់សរុបចំនួន ៤១៦លានយ៉េន (ប្រមាណ២.៨លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស នៅក្នុងប្រទេស​កម្ពុជា ហើយ​គម្រោងនេះ នឹងផ្ដល់ឱកាសដល់មន្ត្រីរាជការវ័យក្មេងរបស់កម្ពុជា បន្តការសិក្សាថ្នាក់ក្រោយ​ឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យល្បីល្បាញនានានៅក្នុងប្រទេសជប៉ុន។ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ…

ការស្តារនីតិសម្បទា និងថែទាំសុខភាពជនជាប់ឃុំ ក្នុងរយៈពេល​៦ខែ ដើមឆ្នាំ២០២៦នេះ សម្រេចបានលទ្ធផលល្អជាបន្តទៀត ដោយ​​​មាន​ទណ្ឌិត​ចូលរួម​កម្មវិធី​អប់រំ​កែប្រែក្រៅ​ប្រព័ន្ធ កម្មវិធី​បំណិន​ជីវិត និង​ចលនា​ប្រឡង​ប្រណាំងកែប្រែខ្លួន ចំនួន១ ៨៩៧នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន ១៦៧​នាក់។ ជាមួយគ្នានេះ ជនជាប់ឃុំ​ទាំង​នោះ ត្រូវបានវាយតម្លៃថា «មានការកែប្រែខ្លួនល្អ ប្រព្រឹត្តល្អ ហើយមួយចំនួន​ត្រូវ​បានរៀបចំលើកបញ្ជីឈ្មោះ​ស្នើ​សុំ​បន្ធូរបន្ថយទោស និងលើកលែងទោស»។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ…