Author: ngornleng nam

ភ្នំពេញ: មន្ត្រីរាជការកម្ពុជាចំនួន ៣០រូប នឹងធ្វើដំណើរទៅកាន់សាធារណរដ្ឋកូរ៉េក្នុងខែនេះ ក្រោមកម្មវិធីអាហារូបករណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីពង្រឹងសមត្ថភាពលើការកែទម្រង់វិស័យអប់រំ និងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងភស្តុភារឆ្លងដែន ដែលជាវិស័យអាទិភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ មន្ត្រីទាំងនេះ មកពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចូលរួមកម្មវិធីតម្រង់ទិសមុនពេលចេញដំណើរ (Pre-Departure Orientation) ដែលរៀបចំដោយការិយាល័យ KOICA ប្រចាំកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកក្កដា មុនពេលចេញដំណើរទៅចូលរួមវគ្គបណ្តុះបណ្តាលឯកទេសនៅសាធារណរដ្ឋកូរ៉េ។ កម្មវិធីនេះ គឺជាផ្នែកមួយនៃកម្មវិធី KOICA Fellowship Program (CIAT) ឆ្នាំ២០២៦ ដែលមានគោលបំណងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ និងជំនាញបច្ចេកទេសរបស់សាធារណរដ្ឋកូរ៉េ ដល់មន្ត្រីគោលនយោបាយកម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តកំណែទម្រង់ និងការអភិវឌ្ឍស្ថាប័នរដ្ឋ។ ក្នុងចំណោមអ្នកចូលរួមទាំង ៣០រូប មានមន្ត្រី ១៥រូប មកពីក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងចូលរួមកម្មវិធីបណ្តុះបណ្តាលក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពគ្រូបង្រៀនលើការផ្សារភ្ជាប់កម្មវិធីសិក្សា និងការវាយតម្លៃ ដើម្បីលើកកម្ពស់ការវាយតម្លៃសិក្សារបស់សិស្សនៅកម្ពុជា»។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើការកែទម្រង់កម្មវិធីសិក្សា ការអប់រំផ្អែកលើសមត្ថភាព ប្រព័ន្ធវាយតម្លៃសិស្ស ស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន ព្រមទាំងការបញ្ចូលបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការបង្រៀន និងការរៀនសូត្រ។ KOICA បានឱ្យដឹងថា កម្មវិធីនេះគាំទ្រដល់កំណែទម្រង់វិស័យអប់រំរបស់កម្ពុជា និងរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី១ ជាពិសេសបញ្ចកោណទី១ ស្តីពីការអភិវឌ្ឍមូលធនមនុស្ស តាមរយៈការលើកកម្ពស់គុណភាព ភាពពាក់ព័ន្ធ និងបរិយាបន្ននៃប្រព័ន្ធអប់រំ ដើម្បីកសាងធនធានមនុស្សដែលត្រៀមខ្លួនសម្រាប់អនាគត។ ដោយឡែក មន្ត្រី ១៥រូប មកពីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចូលរួមកម្មវិធីបណ្តុះបណ្តាលក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកដឹកជញ្ជូន និងភស្តុភារនៅច្រកព្រំដែនកម្ពុជា–វៀតណាម និងកម្ពុជា–ថៃ តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារឆ្លងដែននៅកម្ពុជា»។ កម្មវិធីនេះ មានគោលបំណងពង្រឹងសមត្ថភាពស្ថាប័នលើការរៀបចំផែនការដឹកជញ្ជូន ការគ្រប់គ្រងភស្តុភារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឆ្លងដែន ដើម្បីគាំទ្រដល់ការសម្រួលពាណិជ្ជកម្ម ការតភ្ជាប់តំបន់ ការបង្កើនប្រសិទ្ធភាពខ្សែសង្វាក់ផ្គត់ផ្គង់ និងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងពិភពលោក។ KOICA បានបញ្ជាក់ថា កម្មវិធីនេះស្របតាមបញ្ចកោណទី២ នៃយុទ្ធសាស្ត្របញ្ចកោណ ដែលផ្តោតលើការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។ នៅក្នុងពិធីបើកកម្មវិធីតម្រង់ទិស លោកស្រី Lee Sejin អនុប្រធានការិយាល័យ…

Read More

ភ្នំពេញ៖ យុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានទទួលការចូលមើល និងការចែករំលែកលើបណ្ដាញសង្គមសរុបប្រមាណជិត២លានដង ក្នុងរយៈពេលជិតពីរខែ ខណៈក្រសួងព័ត៌មានអះអាងថា យុទ្ធនាការនេះកំពុងពង្រឹងអក្ខរកម្មព័ត៌មាន និងភាពធន់របស់យុវជនក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងហានិភ័យឌីជីថលនៅទូទាំងប្រទេស។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ខេត្តកែប នាព្រឹកថ្ងៃទី១០ ខែកក្កដា អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានបង្ហាញរបាយការណ៍សង្ខេបអំពីលទ្ធផលនៃយុទ្ធនាការ ដោយចាត់ទុកយុទ្ធនាការនេះថា បានក្លាយជាខែលការពារដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ឱ្យជៀសផុតពីព័ត៌មានក្លែងក្លាយ ការបំភ្លៃព័ត៌មាន និងការកេងចំណេញផ្នែកនយោបាយ ព្រមទាំងរួមចំណែករក្សាស្ថិរភាពសង្គម និងពង្រឹងទំនុកចិត្តសាធារណៈ។ លោកបានថ្លែងថា: “ចាប់តាំងពីការបើកយុទ្ធនាការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ មក ក្រសួងព័ត៌មានបានចុះផ្សព្វផ្សាយដល់វិទ្យាល័យ និងអនុវិទ្យាល័យធំៗចំនួន២៥ នៅរាជធានី-ខេត្តចំនួន១០ រួមមាន ភ្នំពេញ ព្រះវិហារ តាកែវ កំពង់ស្ពឺ កំពត ពោធិ៍សាត់ កំពង់ធំ សៀមរាប កំពង់ចាម និងកែប ដោយមានសិស្សានុសិស្សរាប់ម៉ឺននាក់ចូលរួម”។ យុទ្ធនាការនេះនឹងបន្តពង្រីកទៅកាន់សាលានៅតាមបណ្ដាខេត្តទាំងអស់នៅទូទាំងប្រទេស។ បើតាមរបាយការណ៍ ក្រសួងព័ត៌មានបានផលិត និងផ្សព្វផ្សាយមាតិកាអប់រំតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ទាំងប្រពៃណី និងឌីជីថល សរុបជាង ២០,៥៨២ មាតិកា។ ស្របពេលជាមួយគ្នានេះ មាតិកាយុទ្ធនាការនៅលើបណ្ដាញសង្គមទទួលបានការចូលមើល និងការចែករំលែកសរុបប្រមាណជិត ២លានដងដែលបង្ហាញពីការចូលរួមយ៉ាងទូលំទូលាយរបស់សាធារណជន។ ក្រសួងព័ត៌មានក៏បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផ្ញើសារអប់រំតាមប្រព័ន្ធ TRC-SMS ទៅកាន់អ្នកប្រើប្រាស់ទូរសព្ទចល័តនៅទូទាំងប្រទេស។ ទន្ទឹមនឹងនោះ សារអប់រំក៏ត្រូវបានដាក់បង្ហាញតាមផ្ទាំងប៉ាណូ និងអេក្រង់ LED នៅតាមដងផ្លូវ និងទីប្រជុំជនសំខាន់ៗ ដើម្បីពង្រីកការយល់ដឹងរបស់សាធារណជនអំពីការផ្ទៀងផ្ទាត់ព័ត៌មាន។ លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា យុទ្ធនាការនេះមិនត្រឹមតែជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកការពារប្រជាពលរដ្ឋពីព័ត៌មានបំភ្លៃ (Malinformation) ព័ត៌មានបោកបញ្ឆោត (Disinformation) និងព័ត៌មានដែលបង្កើតដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផងដែរ។ លោកបន្ថែមថា យុទ្ធនាការក៏បានជួយលើកកម្ពស់សុវត្ថិភាពព័ត៌មាន និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលមានការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ និងក្រោយការអនុវត្តបទឈប់បាញ់។ ទាំងនេះបានជួយកាត់បន្ថយផលប៉ះពាល់ពីព័ត៌មានមិនពិតដែលអាចបង្កការភាន់ច្រឡំ និងភាពចលាចលក្នុងសង្គម។ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា លទ្ធផលនៃយុទ្ធនាការបង្ហាញថា វាបានក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការការពារយុវជន…

Read More

ក្រសួងពាណិជ្ជកម្ម កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ផ្ទៃក្នុង​ដើម្បី​កំណត់​មុខ​សញ្ញា​​អ្នក​ដែល​ត្រូវ​បាន​រាយការណ៍​ថា បាន​ទារ​សំណូក​ពី​ក្រុមហ៊ុន​ជប៉ុន​មួយ​ក្នុង​ទឹកប្រាក់ ១០០០​ដុល្លារ​ដើម្បីចុះ​បញ្ជី​​កែប្រែ​ក្រុមហ៊ុន​កាលពីឆ្នាំ​២០២១។ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដែលផ្សព្វផ្សាយ​នៅ​ថ្ងៃទី៩ កក្កដា ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា ក្រសួងបានបើកការស៊ើបអង្កេតផ្ទៃក្នុងកំណត់មុខសញ្ញាបុគ្គលប្រព្រឹត្តអំពើល្មើស ដើម្បីចាត់នីតិវិធីតាមផ្លូវច្បាប់ជាធរមាន និងសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយតាមការចាំបាច់។ ការ​ប្រកាស​ពី​ការ​ស៊ើប​អង្កេត​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ការ​ចុះផ្សាយ​របស់​សារព័ត៌មានជប៉ុនកាលពីថ្ងៃទី៧ ខែកក្កដា រួម​មាន​ទាំង The Japanese Times ដែល​ថា ប៉ូលិស​ជប៉ុន​បានបញ្ជូន​ឯកសារ​ និង​មន្ត្រី​ប្រតិបត្តិ​២រូប និង​អតីត​ទីប្រឹក្សា​មួយ​រូប​របស់ក្រុមហ៊ុន Fujipassc នៅ​កម្ពុជា​ ទៅ​កាន់​តុលាការ​ពាក់​ព័ន្ធ​នឹង​ការ​សូក​ប៉ាន់​។ បើ​តាម​កាសែត The Japanese Times ក្រុមហ៊ុន​ខាង​លើ​បម្រើ​សេវា​កម្ម​​បញ្ជូន​សិក្ខាកាម​បច្ចេកទេស​ទៅ​កាន់​ប្រទេស​ជប៉ុន ប៉ុន្តែ​ដោយសារ​តែ​​មាន​ការ​រាត​ត្បាត​ជំងឺកូវីដ១៩ ក្រុមហ៊ុន​នេះ​បាន​ជួប​បញ្ហា​ហិរញ្ញវត្ថុ ហើយ​ក៏​បាន​ប្ដូរ​ព័ត៌មាន​លម្អិត​របស់​ក្រុមហ៊ុន​នេះ​ដើម្បី​លក់​ចេញ។ គឺ​នៅ​ពេល​ប្ដូរ​ព័ត៌មាន​នេះ​ហើយ​ដែល​អ្នក​បម្រើការ​ផ្នែក​ចុះ​បញ្ជី​កែប្រែក្រុមហ៊ុន​ ត្រូវ​បាន​រាយការណ៍​ថា​បាន​ទារ​ប្រាក់​សំណូក។ កាសែត​ជប៉ុន​បាន​ចុះផ្សាយ​ថា៖ «ភាគីក្រុមហ៊ុនត្រូវ​បាន​គេ​សង្ស័យថា បានផ្តល់សាច់ប្រាក់ប្រហែល ១,០០០ ដុល្លារដល់មន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២១ ដើម្បីពន្លឿននីតិវិធីចុះបញ្ជីក្រុមហ៊ុនបុត្រសម្ព័ន្ធ។ សំណូកនេះមានតម្លៃស្មើនឹងប្រាក់ឈ្នួលប្រចាំខែរបស់មន្ត្រីក្រសួងយ៉ាងតិចប្រាំខែ»។ កាសែត​ដដែល​បន្ត​ថា នាយកប្រតិបត្តិ Fujipassc ទាំងពីរបានយល់ព្រមបង់សំណូកនេះ ហើយបានណែនាំអតីតទីប្រឹក្សាក្រុមហ៊ុនបុត្រសម្ព័ន្ធឱ្យបង់ប្រាក់នោះ។ ស្រប​ពេល​ប្រកាស​ពី​ការ​ស៊ើបអង្កេត​នេះ ក្រសួង​ពាណិជ្ជកម្ម​ក៏​​បាន​បញ្ជាក់​ថា ការចុះបញ្ជីពាណិជ្ជកម្ម និងសេវាពាក់ព័ន្ធផ្សេងៗទៀត ត្រូវបានធ្វើ ឡើងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន www.registrationservices.gov.kh ដើម្បីបង្កើនប្រសិទ្ធភាព សម្រួលនីតិវិធីចុះបញ្ជីពាណិជ្ជកម្មនិងសេវាសាធារណៈពាក់ព័ន្ធ ឱ្យបានឆាប់រហ័ស លើកកម្ពស់តម្លាភាព បង្កើនសុចរិតភាព និងលុបបំបាត់ចំណាយក្រៅផ្លូវការ។ ក្រសួង​បន្ត​ថា ក្រុមហ៊ុន សហគ្រាស​ទាំង​អស់​ត្រូវបានលើកទឹកចិត្តឱ្យធ្វើការចុះបញ្ជីពាណិជ្ជកម្ម និងចុះបញ្ជីរាល់ការកែប្រែផ្សេងៗ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងអាចស្វែងរកការពិគ្រោះយោបល់ និងជំនួយផ្នែកបច្ចេកទេស-នីតិវិធីពីសេវាកម្មឯកជន ដែលទទួលបានការបណ្តុះបណ្តាល និងទទួលស្គាល់ដោយក្រសួង។ ក្រសួងពាណិជ្ជកម្ម ក៏​បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូរសព្ទសាធារណៈលេខ១២៦៦ សម្រាប់ការសាកសួរ និងផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួង និងបានតភ្ជាប់សេវាសាធារណៈ របស់ក្រសួងជាមួយផ្ទាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange – CamDX) រួមជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចឱ្យប្រសើរឡើង។ បន្ថែម​លើ​យន្តការ​នេះ​ កាលពី​ពេល​ថ្មីៗនេះ ក្រសួងបានធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ការ​ចុះ​បញ្ជី មាន​ភាព​កាន់​តែ​សាមញ្ញ និង​ជំរុញការប្រើប្រាស់ប្រព័ន្ធនេះ​ឲ្យ​ដល់ ១០០%៕

Read More

ប្រធានសហព័ន្ធកីឡា​ប្រដាល់​គុនខ្មែរ និងជាអគ្គលេខាធិការ​សហព័ន្ធ​គុនខ្មែរ​អន្តរជាតិ លោក ខូវ ឆាយ បានបញ្ជាក់ពីរបត់​នៃការ​រីកចម្រើន​របស់​វិស័យប្រដាល់គុនខ្មែរ ដែល​បានចាប់​ផ្តើម​តាំងពី​មិនទាន់មាន​អ្នកស្គាល់ រហូត​ក្លាយជា​ប្រភេទ​កីឡាមួយ ដែល​ទទួលបានការគាំទ្រ​ខ្លាំង នៅលើ​ពិភព​លោក ហើយក៏កំពុងបោះជំហាន​ទៅមុខ​កាន់​តែ​លឿន ដើម្បី​ឈានទៅរកការ​ដាក់ «គុនខ្មែរ» ឱ្យមានការ​ទទួលស្គាល់នៅ​អូឡាំពិក​អន្តរជាតិ។ លោក ខូវ ឆាយ បានអះអាង​ថា សកម្មភាពគាំទ្រ «គុនខ្មែរ» នៅពេលនេះ ប្រៀបដូចជាព្យុះ ដែលកំពុង​បក់បោកខ្លាំង នាំ​យក​កីឡាអត្តសញ្ញាណគុន​ខ្មែរ ទៅ​ដល់​គ្រប់​ទិសដៅ ​ធ្វើ​ឱ្យ​ពិភព​លោក មានការចាប់អារម្មណ៍ និងចង់មក​រួម​រស់ជីវភាពជាមួយ​គុនខ្មែរ ហើយនេះជាការ​ផ្លាស់ប្តូរនូវ​​របត់​ថ្មី ដោយប្រែ​ពីការ​ចេញ​ទៅស្វែង​រកការគាំទ្រ​នៅក្រៅ​ប្រទេស មកជាពិភពលោក ងាកមក​រកគាំ​ទ្រ​ដល់​គុនខ្មែរ​វិញ។​ «មក​ដល់ម៉ោង​នេះ ព្យុះ​នៃការគាំទ្រ ធ្វើ​ឱ្យ​យើង​ដូចទឹកបាក់ទំនប់​ ដោយ​មាន​ការគាំទ្រ និង​ចូល​រួម​ជាមួយ​យើង​គ្រប់ប្រទេស​។ មួយ​ថ្ងៃៗ​​មានការទំនាក់ទំនង​ចង់​មក​រួមរស់ជីវភាពជាមួយគុនខ្មែរ​យើង គឺ​ដូច​ខ្ញុំ​ថាអ៊ីចឹង ឥឡូវនេះ មិនមែន​គុនខ្មែរចេញ​ទៅ​រកពិភពលោក​នោះ​ទេ គឺ​ពិភពលោក កំពុងមក​រក​គុនខ្មែរ»។ លោក ខូវ ឆាយ បានបន្ថែម​ថា៖ «​ដល់​ម៉ោង​យើង​សម្រិតសម្រាំង​វិញ​ម្តង ព្រោះ​ជួនកាល​ប្រទេស​មួយ មានស្ថាប័ន​៥ទៅ​៦ មក​រកចូល​រួមជាមួយគុនខ្មែរ អ៊ីចឹង​យើង​ត្រូវពិនិត្យ​មើល ថាតើ​ស្ថាប័នមួយណា ដែល​យើង​ធ្វើការជាមួយ​បាន ហើយទុក​ចិត្ត​ និងជឿជាក់​ថា គាត់​អភិវឌ្ឍ​គុនខ្មែរ​យើង​ឱ្យ​មាន​ស្ថិរភាព និងនិរន្តរភាព​នៅក្នុងប្រទេស​របស់​ពួកគាត់»។ លោក ឆាយ លើក​ឡើង​បែបនេះ ក្នុង​សន្និសីទ​កាសែត ស្តីពីព្រឹត្តិការណ៍ប្រកួតការពារ និង​ដណ្តើមខ្សែក្រវាត់ CAMBODIA KUN KHMER BEST OF BEST IN AUSTRALIA នៅអគារ Chip Mong Tower កាលពី​​ថ្ងៃទី​ ៩ ខែកក្កដា ហើយនេះ​ជាបេសសកម្មថ្មីមួយទៀត​នៃ​ផែនការ​​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយគុនខ្មែរ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធគុនខ្មែរ​អន្តរជាតិ ទៅកាន់ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ ព្រឹត្តិការណ៍​ប្រកួតនេះ នឹងរៀបចំនៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ​ក្រោម​កិច្ចសហការ​រវាង​ភាគីកម្ពុជា និង​ម្ចាស់​ផ្ទះ​អូស្រ្តាលី ហើយ​កម្ពុជា បានត្រៀមបញ្ជូល​កីឡាករ​៥នាក់ និង​កីឡាការិនី​១នាក់ ទៅ​ប្រកួតកាពារ និងដណ្តើម​ខ្សែ​ក្រវាត់​នៅទី​នោះ។ ចំណែក​លោក អ៊ឹង វីរៈ អគ្គនាយកបន្តវេន​នៃក្រុមហ៊ុនខ្មែរប៊ែវើរីជីស…

Read More

មួយទសវត្សរ៍បានកន្លងផុតទៅ គិតចាប់តាំងពីថ្ងៃដ៏សែនក្រៀមក្រំ និងជាប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋ​កម្ពុជារាប់លាននាក់បានដង្ហែសព​ បណ្ឌិត កែម ឡី តាមដងវិថីនានាក្នុងរាជធានីភ្នំពេញ។ ទិដ្ឋភាពនៃការ​ចូលរួម​របស់មហាជននាថ្ងៃនោះ មិនមែនត្រឹមតែជាការសម្តែងនូវសេចក្តីទុក្ខក្រៀមក្រំប៉ុណ្ណោះទេ ប៉ុន្តែវា​ជា​​ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏រំជួលចិត្តមួយ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរមានសេចក្តី​ស្រេក​ឃ្លានយ៉ាងខ្លាំងចំពោះការពិត និងសេចក្តីក្លាហាន ព្រមទាំងប្រាថ្នាចង់បានសង្គមមួយដែលមាន​អភិបាលកិច្ចល្អ និងគណនេយ្យភាពពិតប្រាកដ។ ក្នុងឱកាសខួប ១០ឆ្នាំ នៃការលាចាកលោករបស់លោកបណ្ឌិត យើងចាំបាច់ត្រូវឆ្លុះបញ្ចាំង​សំណួរដ៏​មាន​សារៈសំខាន់មួយសម្រាប់អនាគតនៃប្រទេសជាតិ៖ «ហេតុអ្វីបានជាសំឡេងឯករាជ្យ និងការរិះគន់​បែប​ស្ថាបនា នៅតែជាតម្រូវការចាំបាច់សម្រាប់កម្ពុជា?» ចម្លើយពិតជាស្តែងចេញតាមរយៈការស្វែងយល់ពីគុណតម្លៃពិតនៃការរិះគន់ដើម្បីស្ថាបនានិងការវាស់​វែង​​ពី​ផល​វិបាក​ទាំ​ងពួង នៅពេលដែលសង្គមមួយត្រូវខកខាន ឬខ្វះខាតសំឡេងវិភាគឯករាជ្យ។ ការផ្សារភ្ជាប់គម្លាតសង្គមតាមរយៈការពិតដ៏សាមញ្ញ បណ្ឌិត កែម ឡី ត្រូវបានសាធារណជនទូទៅផ្តល់រហស្សនាមដ៏មានអត្ថន័យថាជា«អ្នករូតវាំងននសង្គម» ពោលគឺលោកជាអ្នកបើកកកាយតថភាពសង្គមនិងនយោបាយដ៏​ស្មុគស្មាញមកបង្ហាញជា​សាធារណៈ​។ ទេពកោសល្យដ៏វិសេសវិសាលរបស់លោកគឺសមត្ថភាពបកស្រាយបញ្ហាគោលនយោបាយ អំពើ​ពុករលួយ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលក្រាស់ក្រែល ឱ្យទៅជាភាសានិយាយដ៏សាមញ្ញ ងាយយល់ និងផ្សារ​ភ្ជាប់​ទៅនឹងជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ក្នុងន័យនេះ សំឡេងឯករាជ្យដើរតួជាស្ពានចម្លងដ៏សំខាន់។ ពួកគេមិនមែនបង្កើតការបែកបាក់ក្នុងសង្គម ឬរវាងប្រជាពលរដ្ឋនោះទេ ប៉ុន្តែគឺជួយអប់រំ ដាស់តឿន និងបំពេញចន្លោះប្រហោងនៃការយល់​ដឹងនៅ​ក្នុង​សង្គម។ នៅពេលដែលអ្នកវិភាគស្វែងយល់ និងពន្យល់អំពីសិទ្ធិមនុស្ស តម្លាភាពនិង​គណនេយ្យភាព​​​​សង្គម ដោយប្រើប្រាស់ភាសាដែលប្រជាពលរដ្ឋទូទៅអាចងាយស្រូបយកបាន ពួកគេកំពុងជួយលើក​កម្ពស់​​​​ឱ្យពលរដ្ឋមានការចូលរួមយ៉ាងសកម្ម និងប្រកបដោយបញ្ញានៅក្នុងដំណើរ​ការ​ប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ។ បើគ្មានអ្នកបកស្រាយឯករាជ្យទាំងនេះទេ គម្លាតរវាងអ្នកដឹកនាំ និងប្រជាពលរដ្ឋ​នឹងកាន់តែរីកធំឡើងជាមិនខាន។ សំឡេងរិះគន់គឺជាកញ្ចក់ មិនមែនជាអ្នកបង្កើតភាពវឹកវរ ទស្សនៈយល់ខុសមួយចំនួនជឿថា សំឡេងរិះគន់កើតឡើងក្នុងបំណងបង្កើតការបែកបាក់ ឬរារាំងដល់​ការអភិវឌ្ឍជាតិ។ ប៉ុន្តែមរតកការងាររបស់លោកបណ្ឌិត កែម ឡី បានបង្ហាញឱ្យឃើញនូវតថភាព​ផ្ទុយ​ស្រឡះ។ រាល់សកម្មភាពរបស់លោកគឺផ្អែកលើការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះគោលការណ៍អហិង្សា និង​ការចូលរួមបែបស្ថាបនានិយម។ អ្នកវិភាគឯករាជ្យប្រៀបដូចជាកញ្ចក់ឆ្លុះសង្គម។ ពួកគេឆ្លុះបញ្ចាំងពីតថភាពពិត ទាំងចំណុចវិជ្ជមាន និង​ចំណុចអវិជ្ជមាន ដូចជាបញ្ហាអំពើពុករលួយ ភាពអសកម្ម និងការគ្រប់គ្រងនិងការដឹកនាំ​ខ្លះ​ដែលមិន​ទាន់​​មា​ន​​ប្រសិទ្ធភាព​—ការឆ្លុះបញ្ចាំងនេះមិនមែនដើម្បីបំផ្លិចបំផ្លាញនោះទេ ប៉ុន្តែគឺដើម្បីជួយកែលម្អ និង​លើកកម្ពស់ការយកចិត្តទុកដាក់ក្នុងសង្គម។ តាមរយៈការស្វែងរកឫសគល់នៃបញ្ហា សំឡេងឯករាជ្យបាន​ផ្តល់​នូវទស្សនៈជម្រើសផ្សេងៗ ដែលអាចជួយដល់អាជ្ញាធរពាក់ព័ន្ធក្នុងការធ្វើសេចក្តីសម្រេចចិត្តបាន​កាន់​តែត្រឹមត្រូវ ទាន់ពេលវេលា និងមានប្រសិទ្ធភាពជាងមុន។ អភិបាលកិច្ច និងគណនេយ្យភាពសង្គម​ពិតប្រាកដមិនអាចរស់នៅក្នុងបន្ទប់ដែលឮតែសំឡេងទះដៃយល់ស្របនោះទេ ប៉ុន្តែវាទាមទារឱ្យមានការ​ឆ្លុះបញ្ចាំង​ពីខាងក្រៅដោយឥតលំអៀង ដើម្បីជំរុញឱ្យមានការស្ថាបនានិងពង្រឹងស្ថាប័ន។ សេចក្តីស្រេកឃ្លានចំពោះបញ្ញវន្តដែលមានសេចក្តីក្លាហាន ការចូលរួមយ៉ាងច្រើនកុះកររបស់ប្រជាពលរដ្ឋកាលពីដប់ឆ្នាំមុន និងការបន្តរំលឹកវិញ្ញាណក្ខន្ធរបស់​បណ្ឌិត កែម ឡី បានបង្ហាញយ៉ាងច្បាស់ថា ពលរដ្ឋខ្មែរចង់បានសង្គមមួយដែលមានបញ្ញវន្ត​មានសេចក្តី​ក្លាហាន ហ៊ាននិយាយការពិត និងខិតខំផ្តល់ព័ត៌មានជាក់ស្តែង។ សេចក្តីប្រាថ្នាដ៏មុតមាំមួយនេះមិន​បាន​​ប្រែប្រួល ឬរលាយបាត់ទៅតាមពេលវេលានោះឡើយ។ កម្ពុជាដែលរីកចម្រើនទៅមុខបានគឺទាមទារឱ្យមានប្រព័ន្ធអេកូឡូស៊ីសង្គមមួយដែលពលរដ្ឋ យុវជន សង្គម​ស៊ីវិល និងអ្នកគិតគូរឯករាជ្យ…

Read More

មេដឹកនាំសភាកម្ពុជា រៀបរាប់លម្អិតអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប្រាប់ទៅថ្នាក់ដឹកនាំសភាប្រើភាសាបារាំង និងលើកឡើងពីភាពមិនស្មោះត្រង់របស់ថៃក្នុងការគេចវេះមិនបញ្ជូនក្រុមការងារ JBC មកធ្វើការ ដោយយកលេសថា កម្ពុជាសម្រេចទៅរកយន្តការ UNCLOS។ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា និងជាអនុប្រធាននៃសភាប្រើភាសាបារាំង បានលើកឡើងយ៉ាងលម្អិតអំពីស្ថានភាពបច្ចុប្បន្ននៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការបង្កើតស្ថានភាពជាក់ស្ដែងនៅលើដី ដើម្បីប៉ុនប៉ងយកទឹកដីខ្មែរពីសំណាក់ភាគីថៃ គិតចាប់ពីថ្ងៃទី២៧ ខែធ្នូ មក។ លោកលើកឡើងអំពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង ដែលរៀបចំឡើងនៅប្រទេសកាមេរូន ចាប់ពីថ្ងៃទី៧ ដល់ទី១២ ខែកក្កដានេះ។ នៅក្នុងសុន្ទរកថានៅថ្ងៃទី៧ ខែកក្កដាកន្លងទៅ លោក អ៊ុច បូររិទ្ធ បានថ្លែងអំណរគុណដល់សមាជិក សមាជិកានៃគណៈកម្មការនយោបាយសភាប្រើភាសាបារាំង (APF) ដែលបានឃើញដោយផ្ទាល់ពីទំហំនៃការបំផ្លិចបំផ្លាញ ភស្តុតាងនៃការរំលោភបំពានជាក់ស្តែង និងទុក្ខវេទនារបស់ប្រជាជនភៀសសឹក នៅក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មការនយោបាយនៅខេត្តសៀមរាប កាលពីខែឧសភាកន្លងទៅ។ លោករៀបរាប់ថា បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសារកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងតំបន់ ប្រទេសកម្ពុជាបានគោរពយ៉ាងពេញលេញនូវរាល់ការប្តេជ្ញាចិត្តដែលខ្លួនបានសន្យា។ កម្ពុជាបានផ្តល់អាទិភាពជាប់ជានិច្ចដល់ការអត់ធ្មត់ កិច្ចសន្ទនា និងការកាត់បន្ថយភាពតានតឹង។ ប៉ុន្តែជាអកុសល ឆន្ទៈក្នុងការបន្ធូរបន្ថយភាពតានតឹងនេះ ពុំទទួលបានការឆ្លើយតបក្នុងស្មារតីដូចគ្នានោះឡើយ។ លោកថ្លែងថា បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ធ្នូ ចូលជាធរមានភ្លាម កងកម្លាំងថៃបានបន្តសកម្មភាពរបស់ខ្លួនជាឯកតោភាគី នៅក្នុងតំបន់ដែលស្ថិតក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ សកម្មភាពទាំងនោះរួមមាន ការឈូសឆាយដី ការដំឡើងបន្លាលួស និងកុងតឺន័រ ការឡោមព័ទ្ធភូមិប្រជាពលរដ្ឋស៊ីវិល ការពង្រឹងទីតាំងយោធា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍ ការរៀបចំពិធីសាសនានៅតាមប្រាសាទដែលជាបេតិកភណ្ឌវប្បធម៌ និងសាសនារបស់កម្ពុជា ព្រមទាំងការបំផ្លាញ និងជំនួសរូបសំណាកសាសនាផ្សេងទៀត។ លោកបន្តថា៖ «ទោះបីជាកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការម្តងហើយម្តងទៀតយ៉ាងណាក៏ដោយ សកម្មភាពទាំងនេះនៅតែបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ»។ លោកបន្តថា៖ «សកម្មភាពទាំងនេះមិនអាចចាត់ទុកជាហេតុការណ៍ដាច់ដោយឡែកនោះទេ។ ផ្ទុយទៅវិញ វាជាផ្នែកមួយនៃនិន្នាការដែលអាចនាំឱ្យមានការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែនជាបន្តបន្ទាប់ មុនពេលមានដំណោះស្រាយចុងក្រោយចំពោះវិវាទព្រំដែន។ សកម្មភាពទាំងនេះផ្ទុយនឹងមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ និងការប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងមិនស្របទៅនឹងក្របខណ្ឌច្បាប់ស្តីពីព្រំដែន ដែលបានកំណត់ដោយអនុសញ្ញា និងសន្ធិសញ្ញា ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដូចដែលត្រូវបានបកស្រាយ និងបញ្ជាក់ដោយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ និងឆ្នាំ២០១៣»។ លោកបន្តថា តាមរយៈការបង្កើតនូវ «ស្ថានភាពជាក់ស្តែងរួចជាស្រេច» ឬ fait accompli សកម្មភាពទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់បូរណភាពនៃក្របខ័ណ្ឌគតិយុត្តជាធរមាន…

Read More

លោក​ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចាត់​​ទុក​ការជួយ​គាំទ្រជាបន្តបន្ទាប់លើ​គ្រប់​វិស័យរួមទាំងសកម្មភាពបោសសម្អាត​មីន របស់សាធារណរដ្ឋប្រជាមានិតចិន វាមិន​ត្រឹម​​តែ​​ប្រែក្លាយ​ដី​​ដែល​រងផល​ប៉ះ​ពាល់​ដោយ​សង្គ្រាម ឱ្យ​ក្លាយ​ជា​ដី​​មាន​សុវត្ថិភាព​សម្រាប់​ការ​រស់​នៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែម​ទាំង​ជាកម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹងសន្តិភាព ជំរុញ​ការ​អភិវឌ្ឍ និង​កសាង​សហគមន៍​ជោគវាសនារួម​កម្ពុជា-ចិន ឱ្យ​កាន់​តែ​រឹងមាំ។ លោក លី ធុជ បាន​លើក​ឡើងបែបនេះ នៅពេល​លោក​​​ចូលរួម​ជាអធិបតី ជាមួយ​លោក Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទបញ្ចប់គម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់សកម្មភាពមីន» នៅស្រុករមាសហែក ខេត្តស្វាយរៀង នាថ្ងៃទី ៨ ខែកក្កដា​នេះ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក សែម រតនា អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលរក្សាសន្តិភាព ផងដែរ។ លោក លី ធុជ បានគូសបញ្ជាក់ថា សន្តិភាព គឺជា​មូលដ្ឋាន​គ្រឹះ​​នៃ​​ការ​អភិវឌ្ឍ ហើយ​​សកម្មភាពមីន គឺ​ជា​បេសកកម្មមនុស្សធម៌​ដ៏សំខាន់​ក្នុង​ការការពារ​អាយុ​ជីវិត​ប្រជាពលរដ្ឋ និង​ប្រែ​ក្លាយ​ដីដែល​រង​ផល​ប៉ះពាល់​ដោយ​សង្គ្រាម ឱ្យ​ក្លាយ​ជាដី​មាន​សុវត្ថិភាព​សម្រាប់​ការ​រស់​នៅ និង​ការ​អភិវឌ្ឍ។ ​ជាមួយ​គ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់អាទិភាពខ្ពស់ដល់ការកសាង និងថែរក្សាសន្តិភាព សន្តិសុខ និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ដោយប្តេជ្ញាធានាថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប នឹងរស់នៅដោយ​សុវត្ថិភាព និងគ្មានការ​ភ័យខ្លាច​ពី​គ្រាប់មីន និង​សំណល់ជាតិ​ផ្ទុះ​ពី​សង្គ្រាម។ លោក​បញ្ជាក់​ថា៖ «គម្រោងនេះ​បាន​បោសសម្អាតផ្ទៃដីរងផលប៉ះពាល់ជាង ៣លានម៉ែត្រការ៉េ ប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់​ដោយ​សុវត្ថិភាព បង្ក​បង្កើនផល និង​ការ​​អភិវឌ្ឍ​ ព្រម​ទាំង​រួមចំណែកការពារអាយុជីវិតប្រជាពលរដ្ឋ ​លើកកម្ពស់ការយល់ដឹងអំពីហានិភ័យគ្រាប់មីន និងកសាងបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់សហគមន៍»។ ទន្ទឹមនឹងនេះ លោក លី ធុជ បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍ​កម្ពុជា​លើ​គ្រប់​វិស័យ រួម​ទាំង​វិស័យ​សកម្មភាពមីន​មនុស្សធម៌។ លោក​សង្កត់​ធ្ងន់​ថា៖​ «ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិន មិនត្រឹមតែជាសក្ខីភាពនៃចំណងមិត្តភាព​ដែកថែប​ និង​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការពង្រឹងសន្តិភាព ជំរុញការអភិវឌ្ឍ និងកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ»៕

Read More

ឯកឧត្តម នាយឧត្តមសេនីយ៍ TAN SRI DATO’ SERI HAJI MALEK RAZAK BIN SULAIMAN អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ អញ្ជើញទៅកាន់ខេត្តបន្ទាយមានជ័យ និងជួបសំណេះសំណាលសួរសុខទុក្ខក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team – AOT) ដែលកំពុងបំពេញបេសកកម្មនៅក្នុងខេត្ត នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញជូនគណៈប្រតិភូ អំពីផលប៉ះពាល់ដែលបង្កឡើងដោយការឈ្លានពានរបស់ភាគីថៃមកលើខេត្តបន្ទាយមានជ័យ និងស្ថានភាពនៅតាមតំបន់ព្រំដែន ដែលរងផលប៉ះពាល់ពីការប៉ះទង្គិចកាលពីឆ្នាំមុន។ យោងតាមសេចក្ដីប្រកាសរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ លោក BIN SULAIMAN កំពុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។ អំឡុងទស្សនកិច្ចនេះ លោកនឹងជួបពិភាក្សាទ្វេភាគីជាមួយលោក វង្ស ពិសេន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងម៉ាឡេស៊ី ព្រមទាំងជួបសម្តែងការគួរសមជាមួយលោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កិច្ចពិភាក្សានឹងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកវិធានការជាក់ស្តែងថ្មីៗ ដើម្បីពង្រីកកិច្ចសហការរវាងកងទ័ពនៃប្រទេសទាំងពីរ។ សេចក្ដីប្រកាសដដែលបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជា «ជំហានថ្មីដ៏សំខាន់» ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់មេបញ្ជាការកងទ័ពទាំងពីរ ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ការចុះជួបក្រុមអ្នកសង្កេតការណ៍អាស៊ានលើកនេះ ធ្វើឡើងខណៈអាស៊ានកំពុងបន្តអនុវត្តយន្តការសង្កេតការណ៍ ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីចុងឆ្នាំ២០២៥ ដើម្បីតាមដានស្ថានការណ៍នៅតាមបណ្តោយព្រំដែន។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កម្ពុជាបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចុះពិនិត្យទីតាំងជាច្រើននៅតាមព្រំដែន រួមទាំងតំបន់បង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ក្នុងខេត្តបាត់ដំបង និងជំរំប្រជាពលរដ្ឋផ្លាស់ទីលំនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតស្ថានភាពជាក់ស្តែងនៅតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ។ រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងជាបន្តបន្ទាប់ថា វត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន មានសារៈសំខាន់ក្នុងការលើកកម្ពស់តម្លាភាព ការកសាងទំនុកចិត្ត និងគាំទ្រដល់ការអនុវត្តបទឈប់បាញ់ ព្រមទាំងកាត់បន្ថយហានិភ័យនៃការកើតមានភាពតានតឹងជាថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

Read More

សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៦ នេះត្រូវ​បាន​មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ព្យាករ​ថានឹង​សម្រេច​បាន​ក្នុង​អត្រា​កំណើន​ ៣% ​​​ដោយ​បាន​បន្ថយ​ពី​អត្រា​ ៤% ដែល​បាន​ព្យាករ​កាល​ពី​អំឡុង​ពាក់​កណ្តាល​ខែ​មេសាកន្លងមក។​ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ពី​ការិយាល័យ​ប្រចាំប្រទេស​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កក្កដា នេះ លោក Kenichiro Kashiwase ដែល​បាន​ដឹកនាំ​​ក្រុមការងារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មក​ប្រទេស​កម្ពុជា​ដើម្បី​ជួប​ពិភាក្សាជាមួយអាជ្ញាធរកម្ពុជា តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងក្របខ័ណ្ឌនៃការពិគ្រោះយោបល់តាមមាត្រា IV (Article IV Consultation) ឆ្នាំ២០២៦ បាន​ឱ្យ​ដឹង​​ថា ទោះ​បី​​ជួប​នឹង​វិបត្តិ​ខាង​ក្រៅ និង​ខាង​ក្នុងជា​ច្រើន​ក៏​ដោយ ក៏​​​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​តែ​មាន​ភាព​ធន់​ ដោយ​គ្រាន់​តែ​អត្រា​កំណើន​បាន​ធ្លាក់​ចុះ​បន្តិច​បើ​ធៀប​នឹង​ឆ្នាំ​២០២៥​។​​​ លោក​បាន​អះអាង​ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដ ដែលទទួលបានការគាំទ្រពីតម្រូវការខាងក្រៅ ការវិនិយោគផ្ទាល់ពីបរទេស (FDI) និងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ​បានថយចុះមកនៅត្រឹម ៥,៣% ក្នុងឆ្នាំ២០២៥ ពី ៦,០% ក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះតម្រូវការក្នុងស្រុក វិស័យសំណង់ និងអចលនទ្រព្យ នៅតែមានសភាពទន់ខ្សោយ។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់ IMF ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ទី​៨ ខែ​កក្កដា ឱ្យ​ដឹង​ថា៖​«កំណើនសេដ្ឋកិច្ចកម្ពុជា​ត្រូវបានព្យាករថា នឹងថយចុះមកនៅត្រឹម ៣% ក្នុងឆ្នាំ២០២៦ មុននឹងងើបឡើងវិញនៅឆ្នាំ២០២៧ ខណៈតម្លៃថាមពលកើនឡើង តម្រូវការខាងក្រៅចុះខ្សោយ និងផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ (Scam Activities) កំពុងដាក់សម្ពាធលើសកម្មភាពសេដ្ឋកិច្ច វិស័យទេសចរណ៍ និងបង្កហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុ»។ IMF បាន​ឱ្យ​ដឹង​ទៀត​ថា សម្រាប់​អតិផរណាជាមធ្យមដែល​មានអត្រា ២,៥% ក្នុងឆ្នាំ២០២៥ គឺ​បានកើនឡើងយ៉ាងឆាប់រហ័សនៅខែឧសភា ឆ្នាំ២០២៦ ហើយត្រូវបានព្យាករថានឹងមានជាមធ្យម ៥,៦% សម្រាប់ឆ្នាំ២០២៦ ដោយសារផលប៉ះពាល់ពីការកើនឡើងនៃតម្លៃថាមពល។ អតិផរណាត្រូវបានរំពឹងថានឹងថយចុះវិញនៅឆ្នាំ២០២៧ ខណៈ​ប្រាក់រៀលនៅតែមានស្ថិរភាពជាទូទៅ និងបន្តដើរតួនាទីជាបង្គោល​មួយ​សម្រាប់សេដ្ឋកិច្ច។ ជាមួយ​គ្នា​នេះស្ថានភាពវិស័យខាងក្រៅក៏​បានចុះខ្សោយក្នុងឆ្នាំ២០២៥ ដោយសមតុល្យគណនីចរន្តបានផ្លាស់ប្តូរពីអតិរេកតិចតួចទៅជាឱនភាព ព្រោះការនាំចូលបាន​កើនលឿនជាងការនាំចេញ ហើយប្រាក់បញ្ញើ​ពីខាង​ក្រៅ​របស់​ពលករ​បានធ្លាក់ចុះ បន្ទាប់ពីពលករចំណាកស្រុកបានវិលត្រឡប់មកប្រទេសវិញ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែមានភាពរឹងមាំ ខណៈទុនបម្រុងអន្តរជាតិនៅតែស្ថិតក្នុងកម្រិតគ្រប់គ្រាន់ស្មើនឹងប្រមាណ ៨ ខែនៃការនាំចូល។ IMF បញ្ជាក់​ថា៖​«ហានិភ័យចំពោះទស្សនវិស័យសេដ្ឋកិច្ចមានទិសដៅអវិជ្ជមានចំពោះកំណើន និងមានទិសដៅវិជ្ជមានចំពោះអតិផរណា។ ការកើនឡើង ឬភាពប្រែប្រួលខ្លាំងនៃតម្លៃថាមពល ផលប៉ះពាល់សេដ្ឋកិច្ចពីបាតុភូតអែលនីញ៉ូ (El Niño)…

Read More

កុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ(ក.ស.ភ.)ក្នុងឆមាសទី១ ឆ្នាំ២០២៦ មានប្រមាណជិត ៣៤ ម៉ឺន ធីអ៊ីយូ(TEU) កើនឡើងជាង ៣០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈចំនួនអ្នកដំណើរឆ្លងកាត់មានប្រមាណជាង ២ ម៉ឺននាក់។ សេចក្តីប្រកាសព័ត៌មានរបស់ ក. ស. ភ. ដែលជាអង្គភាពចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា(CSX) ចេញផ្សាយកាលពីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឱ្យដឹងថា ចាប់ពីខែមករា-មិថុនា ឆ្នាំ២០២៦ កំពង់ផែស្វយ័តភ្នំពេញបានទទួលនាវាដឹកទំនិញឆ្លងកាត់ចំនួន ១ ៨៩១ គ្រឿង កើនឡើង ៦,៦៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ សម្រាប់កុងតឺន័រឆ្លងកាត់មានចំនួន ៣៣៩ ៦០៦ ធីអ៊ីយូ កើន ៣១,៥៦%, និងបរិមាណទំនិញ-ប្រេងឥន្ទនៈ ឆ្លងកាត់ ២ ៨៩៧ ០០០ តោន កើន ១០,០១%។ រីឯនាវាដឹកអ្នកដំណើរ មានចំនួន ២០៩ គ្រឿង កើន ៨,២៩% និងអ្នកដំណើរ ឆ្លងកាត់ ២១ ៤២៦ នាក់ កើនឡើង ៦,៦៧%។ ដោយឡែកសម្រាប់ខែមិថុនា ឆ្នាំ២០២៦ នាវាចូលចតមានចំនួន ៣០៩ គ្រឿង កើន ៤,៧៥% បើធៀបខែមិថុនា ឆ្នាំ២០២៥, កុងតឺន័រ ៦៣ ៤៥៥ ធីអ៊ីយូ កើន ២១,៨៣%, ទំនិញប្រេងឥន្ទនៈឆ្លងកាត់ ៤៨៩ ៤១៣ តោន កើន ៦,៧២%, នាវាដឹកអ្នកដំណើរ ៩ គ្រឿង រក្សាចំនួននៅដដែល និងអ្នកដំណើរមានចំនួន ៥០១ នាក់ កើន ២៨,១៣%។ ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា លោក ជា ចាន់ដារ៉ា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កំណើនចរាចរណ៍ទំនិញ និងកុងតឺន័រឆ្លងកាត់ គឺមានន័យថាសកម្មភាពសេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងមានដំណើរការល្អបើទោះបីសេដ្ឋកិច្ចពិភពលោកកំពុងបន្តជួបនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ។ កំពង់ផែភ្នំពេញនឹងកាន់តែមានភាពមមាញឹកបន្ថែមទៀតនៅពេលគម្រោងព្រែកជីកហ្វូណនតេជោដែលតភ្ជាប់រវាងទន្លេបាសាក់ ទៅកាន់កំពង់ផែសមុទ្របើកដំណើរការ។ លោកបន្ថែមថា៖«ការកើនឡើងនៃសកម្មភាពវិនិយោគផ្ទាល់ក្នុងប្រទេស…

Read More