Author: ngornleng nam

ក្រុមឧក្រិដ្ឋជន ដែលបាន​ប្រព្រឹត្ត​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) យ៉ាង​សកម្ម នៅ​លើ​ទឹក​ដី​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំបែក​ខ្លួន និងនាំគ្នាទៅ​សម្ងំលាក់​ខ្លួន បន្ត​ប្រព្រឹត្តបទល្មើសនេះ នៅ​ក្រុងសិរីសោភ័ណ ហើយអាជ្ញាធរ​ខេត្ត បានដាក់​បទបញ្ជា​​តាមបោកសម្អាត​ក្រុមនេះ​ឱ្យអស់។ លោក អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ទៅដល់ក្រុង-ស្រុកទាំងអស់ ព្រមទាំង មេឃុំ-ចៅសង្កាត់ និងភូមិ​ទូទាំងខេត្ត ត្រូវ​បន្តបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលក្រុមនេះ​បានធ្វើការផ្តាច់ខ្លួនពីក្រុមធំៗ មកជាក្រុមតូច ហើយ​កំពុងបង្កប់ខ្លួននៅតាមផ្ទះសំណាក់ និងតាមរថយន្តជាដើម។ ការ​ដាក់បទបញ្ជាបែបនេះ ត្រូវបាន​ធ្វើ​ឡើង នៅពេលលោក​បាន​ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ​កិច្ចមួយ​ចំនួន ជាមួយ​អភិបាលរង​ខេត្ត អភិបាល ក្រុង-ស្រុក ចំនួន៨ (ក្នុងចំណោម៩ក្រុង-ស្រុក) រួមនឹងមេឃុំ-ចៅសង្កាត់ នៅសាលប្រជុំ​សាលាបន្ទាយមានជ័យ កាល​ពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៦។ លោក អ៊ុំ រាត្រី ​បាន​លើក​ឡើង​ពីការរកឃើញ និងចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ កាលពី​ពេលថ្មីៗនេះ ដោយលោកបញ្ជាក់​ថា «ក្រុមឧក្រិដ្ឋជនបានបំបែកខ្លួនពីក្រុងប៉ោយប៉ែត មកសម្ងំលាក់ខ្លួនប្រព្រឹត្តការឆបោក Online Scams នៅ​ក្រុងសិរីសោភ័ណ ហើយ​អាជ្ញាធរ និងសមត្ថកិច្ច កំពុង​បន្ត​ស្រាវជ្រាវ​ទីតាំង​សង្ស័យ​បន្ថែម​ទៀត ដើម្បី​ធ្វើការ​បង្ក្រាប​បោសសម្អាត​ឱ្យអស់»។ ដើម្បី​សម្រេចកិច្ចការងារនេះ​ លោក អ៊ុំ រាត្រី បាន​ណែនាំ និងដាក់បទបញ្ជា​ដល់ក្រុង-ស្រុ​ក ជាពិសេស​មេឃុំ-ចៅសង្កាត់ និងភូមិ ត្រូវសហការក្នុងការចុះស្រង់ទិន្នន័យចំនួនជនបរទេស ដែលស្ថិតនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយបើសិន​​មាន​ករណីសង្ស័យថា មាន​កន្លែង​លួច​បង្កប់​ការ​ឆបោក​ Online Scams ត្រូវ​រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការចុះប្រតិបត្តិការបង្ក្រាបឱ្យ​បានទាន់ពេលវេលា។ ជាមួយគ្នានេះ លោក​អភិបាល​ខេត្ត បាន​ប្រាប់​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​បន្ត​ផ្សពវផ្សាយ​អនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល ស្តីពីការ​គ្រប់​គ្រង សន្តិសុខ​សុវត្ថិភាព​តាម​ទីតាំង​រស់​នៅ​ប្រមូលផ្តុំ ដល់​ម្ចាស់​ទីតាំង​សណ្ឋាគារ និងផ្ទះ​សំណាក់​ ដើម្បី​​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​រាយការ​ពី​ជន​បរទេស​ដែល​មក​ស្នាក់នៅ។ នៅត្រង់ចំណុចនេះ លោក អ៊ុំ រាត្រី បានសង្កត់​ធ្ងន់​ថា ប្រសិនបើរក​ឃើញ​ម្ចាស់​ទីតាំង​ណា ផ្តល់ទីតាំង​​ឱ្យ​​ជន​បរទេស​ស្នាក់​​នៅ​ប្រព្រឹត្ត​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវ​ប្រឈមទៅនឹងការផ្តន្ទាទោស​តាមផ្លូវច្បាប់។ គួរ​រំឭក​ថា ទីក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ…

Read More

លោកស្រី Caroline Vik ប្រធានមន្ត្រីគោលនយោបាយនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (DFC) បានស្ងើចសរសើរយ៉ាងខ្លាំងចំពោះការរចនានៃព្រលានយន្តហោះអន្តរជាតិតេជោ (TIA) នៅពេលលោកស្រីបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាកាលពីខែមិថុនា​កន្លងទៅ។ លោកស្រីបានថ្លែងក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូនៅថ្ងៃនេះ ទី៨ ខែកក្កដា ថា៖ «វាគឺជាព្រលានយន្តហោះដ៏ស្រស់ស្អាតបំផុតមួយដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមក ហើយស្ថាប័ន DFC មានមោទនភាពក្នុងការគាំទ្រកម្ពុជាលើគម្រោងនេះ»។ ក្នុងអំឡុងពេលទស្សនកិច្ចក្នុងខែមិថុនា លោកស្រី Vik បានចុះហត្ថលេខាលើលិខិតបង្ហាញឆន្ទៈ ឬ Letter of Intent ដែលនិយាយ​អំពីការផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០ លានដុល្លារ សម្រាប់ព្រលានយន្តហោះអន្តរជាតិតេជោ ជាមួយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ លោកស្រីបានកត់សម្គាល់ថា៖ «ខ្ញុំក៏មានកិត្តិយសផងដែរដែលបានចូលរួមក្នុងពិធីចុះហត្ថលេខាក្នុងនាមជានាយកប្រតិបត្តិរបស់យើងគឺលោក Benjamin Black សម្រាប់ការផ្តល់ហិរញ្ញប្បទានរបស់ DFC ដល់ព្រលានយន្តហោះអន្តរជាតិថ្មីស្រឡាងរបស់ភ្នំពេញ»។ បើតាមលោកស្រី Vik ស្ថាប័ន DFC របស់​អ្នកស្រី​កំពុងធ្វើការជាមួយវិស័យឯកជនដើម្បីជំរុញផលប្រយោជន៍ការទូត និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងជំរុញកំណើនសេដ្ឋកិច្ចសម្រាប់សម្ព័ន្ធមិត្ត និងដៃគូរបស់អាមេរិក ដោយមានកញ្ចប់ថវិកាចំនួន ២០៥ ពាន់លានដុល្លារ សម្រាប់ផ្ដល់​ទៅ​ប្រទេស​នានា​ នៅជុំវិញពិភពលោក។ មូលនិធិនេះនឹងត្រូវបានផ្តល់ជូនក្នុងទម្រង់ជា​កម្ចី មូលធន ការធានារ៉ាប់រងហានិភ័យនយោបាយ ការធានាកម្ចី និងការអភិវឌ្ឍគម្រោងដែលប្រើប្រាស់សម្រាប់ដំណាក់កាលដំបូងនៃគម្រោង ដូចជាការសិក្សាលទ្ធភាព និងការងារស្រដៀងគ្នាផ្សេងទៀត។ លោកស្រី Caroline បានបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ក្លាយជាដៃគូដ៏ល្អបំផុតរបស់តំបន់ និងជា «ជម្រើសដំបូងគេ» (First call) ដោយ​ថ្លែង​ថា៖ «ប្រសិនបើមានគម្រោងអាទិភាពខ្ពស់ដែលរដ្ឋាភិបាលចង់ធ្វើ យើងចង់ដឹងឮអំពីគម្រោងទាំងនោះ ហើយនឹងព្យាយាមគាំទ្រតាមដែលអាចធ្វើទៅបាន»។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា កាលពីខែមិថុនា លោកស្រីបានជួបជាមួយលោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏ដូចជាលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយ​លោក​រដ្ឋមន្ត្រី​បានចែករំលែកជាមួយលោកស្រីនូវផែនការហេដ្ឋារចនាសម្ព័ន្ធជាតិដ៏មហិច្ឆតាសម្រាប់កំពង់ផែ ការតភ្ជាប់ផ្លូវសមុទ្រ ការផលិតថាមពល និងការតភ្ជាប់ក្នុងតំបន់។ លោកស្រីបានកត់សម្គាល់ថា ភាគីទាំងពីរក៏បានពិភាក្សាអំពីឱកាសនានាលើ​ប្រធានបទ​មួយ​ចំនួន រួមមាន ឧស្ម័ន ប្រភពថាមពលផ្សេងទៀត បណ្តាញទូរស័ព្ទចល័ត ខ្សែកាបអុបទិក និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data centers)។ នៅក្នុងសន្និសីទតាមវីដេអូនាថ្ងៃនេះ លោកស្រីត្រូវបានសួរ ថាតើមានការវិនិយោគសក្តានុពលផ្សេងទៀតរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជាដែលស្ថិតក្នុងផែនការដែរឬទេ។ លោកស្រីបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖…

Read More

ភ្នំពេញ៖ កម្ពុជាបានលើកឡើងពីផលប៉ះពាល់ផ្នែកមនុស្សធម៌នៃជម្លោះតាមព្រំដែនជាមួយថៃ ក្នុងជំនួបជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ដោយអះអាងថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមួយចំនួន ខណៈប្រជាពលរដ្ឋជាង ២ម៉ឺននាក់ នៅតែមិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបាន ទោះបីមានបទឈប់បាញ់អស់រយៈពេលជាងកន្លះឆ្នាំក៏ដោយ។ បញ្ហានេះត្រូវបានលើកឡើងក្នុងជំនួបកាលពីថ្ងៃទី៧ ខែកក្កដា រវាងលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងលោកស្រី Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃ OHCHR ប្រចាំកម្ពុជា ខណៈភាគីទាំងពីរបានបញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ស.ម.ក. ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា លោក កែវ រ៉េមី បានថ្លែងអំណរគុណចំពោះ OHCHR ដែលបានបន្តកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា និងបានចែករំលែកជាមួយភាគីអង្គការសហប្រជាជាតិអំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកម្ពុជាចាត់ទុកថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ លោកបានលើកឡើងថា៖ «កម្ពុជាព្រួយបារម្ភចំពោះការរើសអើង ការគំរាមកំហែង និងការប្រើប្រាស់អំពើហិង្សាលើពលករចំណាកស្រុកខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។ លោកក៏បានលើកឡើងពីករណីពលការិនីខ្មែរម្នាក់ ដែលកម្ពុជាអះអាងថា បានរងការចាប់រំលោភបូកពីសំណាក់យោធាថៃ ខណៈកំពុងធ្វើដំណើរវិលត្រឡប់មកប្រទេសកម្ពុជាវិញ»។ ក្រៅពីនេះ លោក កែវ រ៉េមី បានអះអាងថា៖ «ក្នុងអំឡុងជម្លោះប្រដាប់អាវុធកាលពីឆ្នាំមុន ភាគីថៃបានវាយប្រហារដោយមិនរើសគោលដៅចូលមកក្នុងទឹកដីកម្ពុជា ដោយប្រើអាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16, Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទាំងបង្ខំឱ្យប្រជាពលរដ្ឋជាង ៦៤ម៉ឺននាក់ភៀសខ្លួន»។ លោកក៏បានចោទប្រកាន់ថា យោធាថៃបានព្យាយាមបង្កើត «តថភាពថ្មីនៅនឹងកន្លែង» តាមរយៈការវាយកម្ទេចផ្ទះប្រជាពលរដ្ឋ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាត្រូវបានកាន់កាប់ដោយខុសច្បាប់ និងការលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជា។ បើទោះបីកម្ពុជា និងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ លោក កែវ រ៉េមី បានឱ្យដឹងថា ប្រជាពលរដ្ឋជាង ២០,០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាន ដោយសារតែយោធាថៃនៅតែបន្តកាន់កាប់ទឹកដីកម្ពុជា ដាក់ពង្រាយបន្លាលួស និងទូរកុងតឺន័រ ព្រមទាំងការបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។ លោកបាន​ឱ្យដឹង​ថា៖ «ទោះបីមានបទឈប់បាញ់ក៏ដោយ ប្រជាពលរដ្ឋជាង ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនបាន ដោយសារការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់យោធាថៃ»។ ក្រៅពីបញ្ហាព្រំដែន…

Read More

នាពេលថ្មីៗនេះ ខ្ញុំបានធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ ៥ ចាប់ពីព្រែកក្តាម រហូតដល់ ទីរួមខេត្តបន្ទាយមានជ័យ។ ការធ្វើដំណើរនេះ បានផ្តល់នូវបទពិសោធន៍ និងក្តីសង្ឃឹមថ្មីមួយសម្រាប់រូបខ្ញុំ ក៏ដូចជាអ្នកធ្វើដំណើរដទៃទៀតដែរ។ ផ្លូវជាតិមួយខ្សែនេះ បាននិងកំពុងបង្ហាញខ្លួន ជានិមិត្តរូបនៃផ្លូវថ្នល់ គំរូនៅកម្ពុជា—ធំទូលាយ រឹងមាំ និងមានស្តង់ដារបច្ចេកទេសពិតប្រាកដ។ វាជាតថភាពជាក់ស្តែងដែលសហគមន៍ជាតិចង់ឃើញ ពោលគឺសំណង់ដែលកើតចេញពីការយកចិត្តទុកដាក់ បច្ចេកទេសត្រឹមត្រូវ និងវិជ្ជាជីវៈពិតប្រាកដ មិនមែនជាសំណង់គ្មានគុណភាព ដែលធ្វើឡើងក្រោមទម្រង់ស្រពិចស្រពិល នៃការកែខៃបច្ចេកទេស ឬកង្វះតម្លាភាពនោះឡើយ ពោលគឺមិនមែនជាប្រភេទផ្លូវដែលពលរដ្ឋខ្មែរភាគ ច្រើនតែងតែរអ៊ូរទាំថាជា «ផ្លូវធ្វើជាប់រហូត» ឬផ្លូវដែលសាងសង់ឡើងតាមបែប «ចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង» នោះឡើយ។ ជាការគួបជួន និងជាយថាហេតុ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ ផ្លូវជាតិលេខ ៧ (ចាប់ពីរង្វង់មូលស្គន់ទៅដល់ក្រុងកំពង់ចាម) ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបញ្ជាផ្ទាល់មាត់យ៉ាងម៉ឺងម៉ាត់ ឱ្យបញ្ឈប់ជាបន្ទាន់នូវការសាងសង់ផ្លូវដែលលួចបន្លំ គុណភាព នៅក្រោមពាក្យស្លោកដ៏ជូរចត់ថា «ចាក់ក្រាស់ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់»។ លើសពីនេះ នាយករដ្ឋមន្ត្រីក៏បានរំលឹក និងដាស់តឿនដល់មន្ត្រីជំនាញ ឱ្យយកចិត្តទុកដាក់លើការជួសជុល និងថែទាំផ្លូវ ដែលរងការខូចខាតជាប្រចាំ ដោយមិនត្រូវបណ្តាលឱ្យផ្លូវដែលខូចតូចតាច ទុកចោលរហូតដល់ទ្រុឌទ្រោម និងខូចខាតធ្ងន់ធ្ងរនោះឡើយ។ តើអ្វីទៅជា «ការចាក់ក្រាស់ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់»? នៅក្នុងបរិបទនៃអភិបាលកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធ ការចាក់ក្រាស់ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់ សំដៅលើល្បិចកលក្លែងបន្លំ និងអំពើពុករលួយជាប្រព័ន្ធដែលត្រូវបានលាក់បាំង៖ ផលវិបាកលើ «សរសៃឈាមសេដ្ឋកិច្ច និងសង្គម» នៅក្នុងបរិបទនៃការអភិវឌ្ឍជាតិ ប្រព័ន្ធផ្លូវថ្នល់ដែលមានគុណភាពល្អ គឺជា «សរសៃឈាមសេដ្ឋកិច្ច​និងសង្គម» ដែលមិនអាចខ្វះបាន។ ប៉ុន្តែប្រសិនបើការសាងសង់គ្មានគុណភាព ដោយសារតែការអភិបាល​បែបចាក់ក្រាស់ស៊ីស្តើង និងចាក់ស្តើងស៊ីក្រាស់ នោះសេដ្ឋកិច្ចនិងសង្គមនឹងត្រូវជួប​ប្រទះបញ្ហាមិនចេះចប់​មិនចេះហើយ ដោយសារតែប្រព័ន្ធសរសៃឈាមដ៏សំខាន់មួយនេះមានការខូចខាត និងចុះខ្សោយ។ វាបង្កជាមហន្តរាយដល់ថវិកាជាតិ ដោយសារតែផ្លូវធ្វើហើយខូច, ខូចហើយធ្វើ ឬផ្លូវធ្វើពីមុខខូចពីក្រោយ, ឬផ្លូវធ្វើជាប់រហូត។ ទង្វើបែបនេះនាំឱ្យ​ខាតបង់ថវិកាដែលកើតចេញពីពន្ធររបស់ពលរដ្ឋនិងកម្ចីបរទេស។ លើសពីនេះ ផ្លូវដែលស្រុតនិងមានជង្ហុកដោយសារការលួចគុណភាពគឺជាឃាតករលាក់មុខនៅលើដងផ្លូវ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ឆក់យកអាយុជីវិត និងសម្លាប់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ ហេតុនេះ​ការលុប​បំបាត់អភិបាលកិច្ចបែបនេះ មិនមែនជារឿងជម្រើសនោះទេ ប៉ុន្តែជា «រឿងស្លាប់រស់» ចាំបាច់​ដើម្បីធានាសុខសុវត្ថិភាព, ស្តារនិងពង្រឹងជំនឿទុកចិត្តរបស់សាធារណជន (Public…

Read More

ភ្នំពេញ៖ កម្ពុជាបានក្លាយជាប្រទេសដែលមានការធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិខ្លាំងជាងគេនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៦ ដោយចំនួនភ្ញៀវធ្លាក់ចុះដល់ទៅ ៤៧,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈប្រទេសជិតខាងភាគច្រើននៅតែរក្សាបានកំណើន ឬធ្លាក់ចុះតិចតួច ទោះបីជាពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយ និងការរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសក៏ដោយ។ របាយការណ៍ស្ថិតិរបស់ក្រសួងទេសចរណ៍បង្ហាញថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុប ១.៥៣៩.០២៦នាក់ ក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ ធ្លាក់ចុះពី ២.៩៥០.៨២៤នាក់ ក្នុងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ការធ្លាក់ចុះនេះ បណ្តាលមកពីការដួលរលំនៃភ្ញៀវឆ្លងកាត់ច្រកព្រំដែនគោក និងផ្លូវទឹក ដែលធ្លាក់ចុះ ៦៧,៥ភាគរយ ខណៈភ្ញៀវមកតាមផ្លូវអាកាសថយចុះ ១៩,៨ភាគរយ។ ទិន្នន័យនេះផ្ទុយស្រឡះពីនិន្នាការរបស់បណ្តាប្រទេសអាស៊ាន។ យោងតាមការចងក្រងទិន្នន័យរបស់ Travel and Tour World វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិ ១០,៦លាននាក់ កើនឡើង ១៤,៩ភាគរយ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ។ ឥណ្ឌូណេស៊ីទទួលបាន ៦លាននាក់ កើនឡើង ៧,៧ភាគរយ ខណៈម៉ាឡេស៊ីទទួលបាន ១០,៦លាននាក់ កើនឡើង ១ភាគរយ។ យោងតាម​របាយការណ៍​របស់​ក្រសួង​ បាន​បង្ហាញថា​៖ «​រីឯថៃ ដែលជាទីផ្សារទេសចរណ៍ធំបំផុតនៅអាស៊ីអាគ្នេយ៍ ទទួលបានភ្ញៀវ ១៣,៨លាននាក់ ថយចុះត្រឹម ២,៣ភាគរយ ប៉ុណ្ណោះ ខណៈសិង្ហបុរីទទួលបាន ៧លាននាក់ ថយចុះ ១,២ភាគរយ។ ផ្ទុយទៅវិញ កម្ពុជាមានការធ្លាក់ចុះខ្លាំងបំផុតក្នុងតំបន់ គឺ ៤៧,៨ភាគរយ»។ អ្នកជំនាញមើលឃើញថា ការធ្លាក់ចុះនេះបង្ហាញថា វិស័យទេសចរណ៍កម្ពុជាបានរងផលប៉ះពាល់ទាំងពីបញ្ហានៅតាមព្រំដែន និងការប្រែប្រួលនៃការធ្វើដំណើរអន្តរជាតិ។ ស្ថិតិរបស់ក្រសួងទេសចរណ៍បង្ហាញថា ការធ្លាក់ចុះខ្លាំងបំផុតកើតឡើងពីទីផ្សារថៃ ដែលធ្លាប់ជាប្រភពភ្ញៀវទេសចរធំបំផុតរបស់កម្ពុជា។ ភ្ញៀវពីថៃបានធ្លាក់ចុះ ៩៦,២ភាគរយ ពី ៨៥៦.១៦៩នាក់ មកនៅត្រឹម ៣២.៧៥៧នាក់។ ភ្ញៀវពីឡាវក៏ធ្លាក់ចុះ ៩១,៤ភាគរយ កូរ៉េខាងត្បូង ៥៩,៩ភាគរយ ឥណ្ឌូណេស៊ី ៣៨,៥ភាគរយ វៀតណាម ២៥,៩ភាគរយ ចិន ១៩ភាគរយ បារាំង ១៦,៥ភាគរយ និងចក្រភពអង់គ្លេស ១៤,៥ភាគរយ។ ការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវឆ្លងកាត់ព្រំដែន គឺជាមូលហេតុចម្បងដែលធ្វើឱ្យចំនួនភ្ញៀវមកតាមផ្លូវគោកធ្លាក់ចុះខ្លាំងជាងការធ្វើដំណើរតាមផ្លូវអាកាស។ ទន្ទឹមនឹងនេះ វិស័យទេសចរណ៍នៅអាស៊ីអាគ្នេយ៍ក៏កំពុងរងឥទ្ធិពលពីជម្លោះនៅមជ្ឈិមបូព៌ា ជាពិសេសសង្គ្រាមពាក់ព័ន្ធនឹងអ៊ីរ៉ង់ ដែលបានរំខានដល់ច្រកអាកាសដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ ភ្ញៀវទេសចរអឺរ៉ុបជាច្រើនដែលធ្វើដំណើរមកកម្ពុជា និងប្រទេសអាស៊ីអាគ្នេយ៍ ភាគច្រើនត្រូវធ្វើដំណើរឆ្លងកាត់មជ្ឈមណ្ឌលអាកាសចរណ៍នៅមជ្ឈិមបូព៌ា ដូចជា ឌូបៃ (Dubai)…

Read More

គណៈ​បញ្ជាកា​រ​​​ឯកភាព​រដ្ឋបា​ល​រា​ជ​ធា​នី​ភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា បាន​ឃាត់​ខ្លួន​ជនបរទេស​ចំនួន ៨​នាក់​ពាក់​ព័ន្ធ​នឹងអំពើ​ឆបោក​តាម​អនឡាញ ក្នុង​ពេល​អាជ្ញាធរ​កំពុងត្រួត​ពិនិត្យ​ការ​ស្នាក់នៅ​របស់​ជនរបរទេស ស្រប​តាម​អនុក្រឹត្យលេខ ០៣។ បើ​តាម​រដ្ឋបាលរាជធានី​ភ្នំពេញ ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញប​ទ​​ល្មើស​ឆ​បោ​ក​​តា​ម​ប្រព័ន្ធបច្ចេកវិទ្យា ១ករណី នៅបុរីប៊ុនលីចំការដូង ផ្ទះលេខ C១៦ ​ផ្លូវលេខ BL០២ ​ភូ​មិ​សំ​បួ​រ សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបានឃាត់ខ្លួនជន​​ស​ង្ស័​យ​​ចំនួន ៨នាក់ (ស្រី​ ១នាក់) មា​ន​​ជន​ជា​តិ​បង់ក្លាដែស ៧នាក់ (ប្រុស) និ​​ង​ជនជាតិមីយ៉ាន់ម៉ា ១នាក់ (ស្រី)។ ក្នុង​ចំណោម​ពួក​គេ មាន​៣​នាក់​គ្មាន​លិខិត​ឆ្លងដែន។ រដ្ឋបាល​រាជធានី​បញ្ជាក់​ថា​ ​តាម​កា​រ​ធ្វើ​កោ​ស​ល្យ​វិ​ច័យ​រ​ប​ស់​ការិ​យា​​ល័​យ​ប្រ​ឆាំ​ង​បទ​ល្មើ​ស​​ប​ច្ចេ​ក​វិ​ទ្យា នៃ​ស្នងការដ្ឋាន​ន​គ​រ​បា​ល​រាជធានីភ្នំពេញ ជន​សង្ស័យ​ទាំង​ ៨នាក់​ត្រូវ​បាន​​ឃើ​ញ​ថាជា​ប់​ពា​ក់​ព័​ន្ធ​នឹ​ង​ប​ទ​ល្មើ​​ស​ឆ​បោ​ក​តា​ម​ប្រ​ព័​ន្ធ​បច្ចេកវិទ្យា (Online Scam​​)​​ ​ក្រោម​រូ​ប​ភា​​ព​​​​អូស​ទា​ញ​លួ​ង​លោ​ម​ស្នេហា ហើ​យប​ន្ត​បោ​ក​ប្រា​ស់ដា​ក់​ប្រា​ក់​ចូ​ល​​រួម​វិនិយោគក្លែងក្លាយ (Investment S​c​a​m​s​)។ បច្ចុប្បន្ន​ជ​ន​ស​ង្ស័យ​​ ​និ​ង​ស​ម្ភារទាំងអស់​ត្រូ​វបា​ន​​បញ្ជូ​ន​​ទៅ​​ស្ន​ង​កា​រ​ដ្ឋា​នន​គ​រ​បា​ល​រា​ជ​ធា​នី​ភ្នំពេញ ដើ​ម្បី​​ប​ន្ដនីតិវិធី។ បើ​តាម​អាជ្ញាធរ ការ​ត្រួត​និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខណ្ឌ​ទាំង ១៤ នៃរាជធានី​ភ្នំពេញ ដោយ​អាជ្ញាធរ​បាន​ផ្សព្វផ្សាយ​នៅ​តាម​អគារ​ខុន​ដូ​រ អាផាត​មិ​ន បុរី ផ្ទះសំណាក់ និ​ង​ស​ណ្ឋាគា​រ​មួ​យ​ចំ​នួន ក្នុងគោលដៅ​ប្រតិបត្តិ​ការ​បោស​ស​ម្អា​ត​ទី​តាំ​ង​ស​ង្ស័​យ​ប្រព្រឹត្តប​ទ​ល្មើ​ស​​ឆ​បោក​តាម​​ប្រ​ព័​ន្ធ​​​​​បច្ចេក​វិទ្យា ក្នុង​រាជធានីភ្នំពេញ។ នៅ​ថ្ងៃទី៦​នេះ ការ​ផ្សព្វផ្សាយ​ធ្វើ​បាន​នៅ​ទីតាំអ​ចំនួន ៩៤ និង​រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ២៨៦នា​​​ក់ (ស្រី ៨៤នា​​​ក់​​) បូករួម​ទាំង​ជន​សង្ស័យ​ online scam ខាង​លើ​ផងដែរ៕

Read More

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ប្រាសាទ​ព្រះវិហារ​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​ពី​យោធា​ថៃ​ ក្នុង​ជម្លោះ​កាលពី​ឆ្នាំ​២០២៥ ទោះ​បី​ជា​កម្ពុជា​បាន​ព្យាយាម​រកដំណោះស្រាយ​ដោយ​សន្តិវិធី​ក៏​ដោយ។​ នៅ​ក្នុង​លិខិត​ដើម្បី​អបអរ​សាទរ​ខួបទី១៨ នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជីរមណីយដ្ឋានប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០០៨ លោក ហ៊ុន ម៉ាណែត​បាន​បញ្ជាក់​ថា​ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញដោះស្រាយបញ្ហាជាមួយ​ភាគី​ថៃ​ ដោយសន្តិវិធី តាមរយៈក្របខ័ណ្ឌច្បាប់ អន្តរជាតិ និងយន្តការទ្វេភាគីដែលមានស្រាប់ ប៉ុន្តែការប្រឈមផ្នែកប្រដាប់អាវុធ​កាលពី​ឆ្នាំ​មុន បានធ្វើឱ្យប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌមួយចំនួន រួមទាំងប្រាសាទព្រះវិហារផងដែរ។ លោក​ថ្លែង​ដូច្នេះ​ថា៖ «ក្នុងឱកាសនេះ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវសេចក្តីសោកស្តាយជាទីបំផុតចំពោះមហាវិនាសកម្មមកលើសម្បត្តិបេតិកភណ្ឌវប្បធម៌ជាទីគោរពសក្ការៈរបស់យើង កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ក្នុងនោះរួមមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ ចំនួន៥៦២កន្លែង និងការបំផ្លាញកិច្ចខិតខំ ប្រឹងប្រែងក្នុងរយៈពេលជិត២០ឆ្នាំកន្លងទៅ»។ លោក​បន្ត​ថា៖ «នេះជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែសម្រាប់កម្ពុជានោះទេ ប៉ុន្តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល។ ចំពោះមុខ ការខូចខាតទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការបន្ទាន់មួយចំនួន រួមទាំងការពង្រឹងការងារ យ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីការពារនិងលើកតម្លៃ រមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-Preah Vihear) និងដៃគូពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ ក្នុងការវាយតម្លៃការខូចខាត និងមានវិធានការអភិរក្ស ព្រមទាំងស្នើសុំឱ្យមានការបញ្ជូនអ្នកជំនាញការ អន្តរជាតិ ចុះពិនិត្យវាយតម្លៃការខូចខាត»។ លោកថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​កំពុងអនុវត្តសកម្មភាពសម្អាតអាវុធយុទ្ធភណ្ឌ មិនទាន់ផ្ទុះនិងសំណល់គ្រាប់បែកចង្កោម ទល់ទ្រសង្គ្រោះប្រាង្គប្រាសាទកុំឱ្យដួលរលំបន្តទៀត ការប្រមូលនិងអភិរក្សថ្មចម្លាក់ដែលបានបាក់បែកធ្លាក់រាយប៉ាយពាសពេញបរិវេណប្រាសាទជាដើម។ លោក​បន្ត​ថា រាជរដ្ឋាភិបាលកម្ពុជាបន្ត ផ្តល់អាទិភាពដល់កិច្ចការអភិរក្ស និងស្តារតម្លៃប្រាសាទព្រះវិហារ ក្នុងទិសដៅច្បាស់លាស់ ដើម្បីប្រែក្លាយការឈឺចាប់ ទៅជានិមិត្តរូបបន្ថែមនៃសាមគ្គីភាព និងភាពរឹងមាំរបស់កូនខ្មែរ។ លោក​ ហ៊ុន ម៉ាណែត លើក​ឡើង​ថា៖ «ប្រជាជាតិនិងប្រជាជនកម្ពុជាទាំងមូល សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ វីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ឈរជើងការពារខ្សែបន្ទាត់ព្រំដែនយ៉ាងរឹងមាំ ហើយសូមកោតសរសើរនិងវាយតម្លៃ​ខ្ពស់ចំពោះអ្នកជំនាញការអន្តរជាតិ មន្ត្រី និងពលករជំនាញរបស់អាជ្ញាធរជាតិព្រះវិហារ ដែលបានខិតខំប្រឹងប្រែង ឆ្លើយតបទាន់ពេលវេលាចំពោះការសង្គ្រោះប្រាសាទព្រះវិហារ ទោះក្នុងកាលៈទេសៈប្រឈមនឹងការគំរាមកំហែងពីកត្តាសុវត្ថិភាពយ៉ាងណាក្តី»។ លោក​បាន​ប្រកាស​ពី​ការប្តេជ្ញាចិត្តយ៉ាងមុតមាំបំផុតរបស់រាជរដ្ឋាភិបាលរបស់​លោក​ ក្នុងកិច្ចការពារ បូរណភាពទឹកដីកម្ពុជា ព្រមទាំងបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទ ផ្សេងទៀតនៅតាមបណ្តោយព្រំដែន ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ លោក​ថ្លែង​ថា៖ «សូមឱ្យស្មារតីនៃប្រាសាទព្រះវិហារបន្តនៅឋិតថេរក្នុងក្រអៅបេះដូងនៃប្រជាជនខ្មែរគ្រប់រូប និងសូមប្រែក្លាយការឈឺចាប់នេះ ទៅជាការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនដើម្បីកសាងសង្គមជាតិមួយដ៏រឹងមាំប្រកបដោយភាពធន់»៕

Read More

តារា​បាល់ទាត់ Ronaldo ដែល​ជា​និមិត្តរូប​បាល់ទាត់ បញ្ចប់​អាជីពក្នុងព្រឹត្តិការណ៍ World Cup ដោយទឹកភ្នែក នៅពេល​ដែលក្រុមព័រទុយហ្គាល់បានរងបរាជ័យ ១-០ ក្នុងវគ្គ ១៦ ក្រុមចុងក្រោយក្រោមស្នាដៃក្រុមអេស្ប៉ាញ នៅទីក្រុង Dallas កាលពី​យប់មិញ។ គ្រាប់បាល់ជ័យជម្នះនៅម៉ោងបន្ថែម​របស់កីឡាករ Mikel Merino បានជួយឱ្យអេស្ប៉ាញឡើងទៅវគ្គបន្ត ដោយបានបន្សល់ទុកនូវតារាបាល់ទាត់វ័យ ៤១ ឆ្នាំរូបនេះឱ្យស្ថិតក្នុងភាពសោកសៅយ៉ាងខ្លាំងនៅលើទីលាន បន្ទាប់ពីការបង្ហាញខ្លួនចុងក្រោយរបស់លោកក្នុងព្រឹត្តិការណ៍នេះ។ Ronaldo បានបញ្ជាក់រួចហើយថា នេះនឹងជាការប្រកួត World Cup ចុងក្រោយរបស់លោក។ លោក​បានបញ្ចប់អាជីពដោយគ្មានពានរង្វាន់ដ៏ធំមួយដែលលោកតែងតែប្រាថ្នាចង់បានបំផុត។ ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល​ និងជាជើងឯក Euro 2016 រូបនេះ បានស៊ុតបញ្ចូលទីក្នុងអាជីពសរុបកំណត់ត្រាចំនួន ៩៧៦ គ្រាប់ និងរក្សាស្ថិតិជាអ្នកស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup ៦ លើកផ្សេងៗគ្នា។ លទ្ធផលល្អបំផុតរបស់​ Ronaldo គឺនៅឆ្នាំ ២០០៦ នៅពេលដែលព័រទុយហ្គាល់បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ នៅក្នុងការប្រកួតទល់នឹងអេស្ប៉ាញ Ronaldo ប៉ះបាល់បានត្រឹមតែ ១៩ ដងប៉ុណ្ណោះ ដោយព្យាយាមស៊ុតបាន ៣ ដង ប៉ុន្តែបង្កើតឱកាសបានតែម្តងគត់។ លោកបានបញ្ចប់ព្រឹត្តិការណ៍នេះជាមួយនឹងការស៊ុតបញ្ចូលទីចំនួន ៣ គ្រាប់ (ស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯងទល់នឹងអ៊ូសបេគីស្ថាន និង ១ គ្រាប់បាល់ប៉េណាល់ទីទល់នឹងក្រូអាត)។ គ្រូបង្វឹក​ក្រុមជម្រើសជាតិ​ព័រទុយហ្គាល់ លោក Roberto Martinez Martinez បានប្រកាសលាឈប់ពីតំណែងភ្លាមៗបន្ទាប់ពីការប្រកួតយប់មិញ។ លោក​បានការពារ Ronaldo ដោយហៅលោកថាជា «និមិត្តរូបបាល់ទាត់» ដែលជាគំរូដ៏អស្ចារ្យ និងបានសរសើរចំពោះវត្តមាន បទពិសោធន៍ និងសមត្ថភាពរបស់លោកក្នុងស្ថានភាពសំខាន់ៗ។ អ្នកគាំទ្រព័រទុយហ្គាល់បានបង្ហាញអារម្មណ៍ចម្រុះគ្នា គឺភាពសោកសៅចំពោះការបញ្ចប់នៃយុគសម័យដ៏អស្ចារ្យ ប៉ុន្តែក៏មានការដឹងគុណដែលបានឃើញអាជីពដ៏អស្ចារ្យរបស់លោក៕

Read More

ភ្នំពេញៈ ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ «យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា (CEDS) ឆ្នាំ២០២៦–២០៣០» ដែលជាក្របខ័ណ្ឌគោលនយោបាយជាតិដ៏មានសារៈសំខាន់ និងដើរតួជាត្រីវិស័យ ក្នុងការតម្រង់ទិសការទូតបរិស្ថានរបស់កម្ពុជា សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់ការអភិរក្សអេកូឡូស៊ី និងការការពារបរិស្ថាន ខណៈដែលការប្រែប្រួលអាកាសធាតុសកល និងការធ្លាក់ចុះនៃប្រព័ន្ធអេកូឡូស៊ី បានឈានដល់ «បន្ទាត់ក្រហម» ដ៏គ្រោះថ្នាក់មួយ។ ថ្លែងក្នុងពិធីប្រកាស នាថ្ងៃចន្ទ ទី៦ ខែកក្កដា រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង​ សុផល្លែត មានប្រសាសន៍ថា ការដាក់ចេញនូវយុទ្ធសាស្ត្រនេះ ធ្វើឡើងចំពេលដែលប្រវត្តិសាស្ត្រមនុស្សជាតិកំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ ដែលពិភពលោកកំពុងប្រឈមមុខនឹងភាពស្មុគស្មាញ និងវិបត្តិបរិស្ថាន។ បញ្ហានេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជិតស្និទ្ធ ការពង្រឹងទំនុកចិត្តឱ្យកាន់តែរឹងមាំ និងការរួមសកម្មភាពជាសមូហភាពកាន់តែខ្លាំងក្លាឡើង រវាងប្រជាជាតិទាំងអស់។ លោករដ្ឋមន្រ្តីបានលើកឡើងថា៖«កម្ពុជា ជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិយ៉ាងច្រើន ប៉ុន្តែយើងក៏ទទួលស្គាល់ផងដែរថា ការប្រែប្រួលអាកាសធាតុសកល និងការធ្លាក់ចុះនៃប្រព័ន្ធអេកូឡូស៊ី បានឈានដល់ បន្ទាត់ក្រហម ដ៏គ្រោះថ្នាក់មួយទៅហើយ។ ការបង្វែរនិន្នាការទាំងនេះឱ្យត្រឡប់ មកល្អប្រសើរឡើងវិញ ទាមទារឱ្យមានការរួមសកម្មភាពជាបន្ទាន់ និងកិច្ចសហការជាយុទ្ធសាស្ត្រប្រកបដោយការគិតគូរច្បាស់លាស់»។ លោកបន្តថា យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា (CEDS) ឆ្នាំ២០២៦–២០៣០ មិនមែនគ្រាន់តែជាឯកសារប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្ខីភាពដ៏ជ្រាលជ្រៅនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំរួមគ្នា ក្នុងការការពារបរិស្ថាន សម្រាប់ជំនាន់បច្ចុប្បន្ន និងអនាគត។ កិច្ចការនេះក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមយ៉ាងសកម្មនៅលើឆាកអន្តរជាតិ ដើម្បីបង្កើតភាពជាដៃគូប្រកបដោយវឌ្ឍនភាព និងការតស៊ូមតិលើគោលនយោបាយអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់និរន្តរភាពបរិស្ថានពិតប្រាកដ និងភាពធន់នឹងអា​កាសធាតុ។ ដោយហេតុថាជាប្រទេសងាយរងគ្រោះដោយឥទ្ធិពលនៃប្រែប្រួលអាកាសធាតុ កម្ពុជាត្រូវតែប្រកាន់ខ្ជាប់នូវអភិក្រមមួយដ៏រឹងមាំ និងគិតគូរវែងឆ្ងាយ។ យុទ្ធសាស្ត្រនេះ នឹងធ្វើឱ្យមានតុល្យភាពរវាងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងភាពជាម្ចាស់ និងអធិ​បតេយ្យភាពជាតិ។ កម្ពុជាប្តេជ្ញាយ៉ាងពេញទំហឹង ក្នុងការប្រើប្រាស់សំឡេងរបស់យើងនៅលើឆាកសកល ដើម្បីការពារផលប្រយោជន៍ និងតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍន៍ និងបន្តតស៊ូមតិ ដើម្បីស្វែងរកវិធានការប្រកបដោយសមធម៌ សម្រាប់ដោះស្រាយឫសគល់នៃបញ្ហាបរិស្ថាន សកល ព្រមទាំងការពារយ៉ាងដាច់ខាតនូវសិទ្ធិអធិបតេយ្យរបស់យើង សំដៅឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ យុទ្ធសាស្ត្រនេះ បានកំណត់នូវសសរស្តម្ភ យុទ្ធសាស្ត្រចំនួនបី។ ការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយ ការបន្ស៊ាំ និងអភិបាលកិច្ច ដែលផ្តោតលើការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការការពារព្រៃឈើ ការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ការលើកកម្ពស់កសិកម្មឆ្លាតវៃអាកាសធាតុ និងការទាក់ទាញការវិនិយោគបៃតង។ ទន្ទឹមនឹងនេះ យុទ្ធសាស្ត្រនេះ ក៏សង្កត់ធ្ងន់លើការកសាងភាពធន់ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភាពត្រៀមលក្ខណៈរបស់សហគមន៍ ការពង្រឹងក្របខ័ណ្ឌស្ថាប័ន និងភាពជាដៃគូរវាងរដ្ឋនិងឯកជន ព្រមទាំងការកៀរគរហិរញ្ញប្បទានអាកាសធាតុ។ ការលើកកម្ពស់ការអភិរក្សអេកូឡូស៊ី តាមរយៈការការពារ ជីវៈចម្រុះ…

Read More

ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) បានចុះពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង ដោយក្រសួងការពារជាតិកម្ពុជាអះអាងថា ក្រុមអ្នកសង្កេតការណ៍បានឃើញការខូចខាតបង្គោលព្រំដែនបណ្ដោះអាសន្ន ដែលបណ្ដាលមកពីការសាងសង់របងព្រំដែនជាឯកតោភាគីរបស់យោធាថៃ និងបានពិនិត្យទីតាំងដែលប្រជាពលរដ្ឋថៃចូលធ្វើស្រែចម្ការហួសចូលក្នុងដីកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាបន្តអំពាវនាវឱ្យរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ឱ្យបានឆាប់រហ័ស។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ក្រុមអ្នកសម្របសម្រួល (CLG) របស់កម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដឹកនាំដោយប្រធានបេសកកម្មមកពីប្រទេសហ្វីលីពីន ទៅកាន់តំបន់បង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ក្នុងអំឡុងពេលចុះពិនិត្យ ក្រុមអ្នកសង្កេតការណ៍បានទៅដល់តំបន់ក្បែរបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៤ ដែលកម្ពុជាអះអាងថា យោធាថៃបានសាងសង់របងព្រំដែនជាឯកតោភាគី។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «អ្នកសង្កេតការណ៍អាស៊ានបានចុះពិនិត្យស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការសាងសង់របងព្រំដែនដោយឯកតោភាគីពីសំណាក់យោធាថៃដែលស្ថិតនៅកៀកបង្គោលព្រំដែនលេខ៥២-៥៤ និងបានពិនិត្យឃើញជាក់ស្ដែងនូវការបែកបាក់បង្គោលបណ្ដោះអាសន្នដែលបង្កឡើងដោយសកម្មភាពឯកតោភាគីនេះ»។ បន្ទាប់មក ក្រុមអ្នកសង្កេតការណ៍បានទទួលការធ្វើបទបង្ហាញបច្ចេកទេសអំពីការងារវាស់វែងរួម និងការបោះបង្គោលបណ្ដោះអាសន្ន ដែលធ្លាប់អនុវត្តដោយក្រុមវាស់វែងចម្រុះរបស់ប្រទេសទាំងពីរ។ ក្រោយការធ្វើបទបង្ហាញ ក្រុមអ្នកសង្កេតការណ៍បានបន្តចុះពិនិត្យទីតាំងនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ដែលកម្ពុជាអះអាងថា ប្រជាពលរដ្ឋថៃបានចូលធ្វើស្រែចម្ការហួសចូលក្នុងទឹកដីកម្ពុជា។ ក្រសួងការពារជាតិបានបញ្ជាក់ថា កម្ពុជាបានតវ៉ាជាផ្លូវការទៅកាន់ភាគីថៃតាមរយៈកំណត់ទូតរួចហើយ ដោយចាត់ទុកថា សកម្មភាពទាំងនេះបានប៉ះពាល់ដល់នីតិវិធីទ្វេភាគីដែលស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា៖ «ក្នុងន័យនេះ ភាគីកម្ពុជាបានជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ឱ្យបានឆាប់បំផុត ដើម្បីដោះស្រាយបញ្ហានេះ»។ ក្រសួងការពារជាតិបានបញ្ជាក់ថា គោលបំណងនៃការរៀបចំដំណើរទស្សនកិច្ចនេះ គឺដើម្បីផ្តល់ឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងទូលំទូលាយ អំពីស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន តាមរយៈការសង្កេតដោយផ្ទាល់ និងព័ត៌មានបច្ចេកទេសពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានបញ្ជាក់ជាថ្មីពីគោលជំហររបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ការចុះសង្កេតការណ៍នេះ… បង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)»។ ដំណើរទស្សនកិច្ចនេះ គឺជាការចុះសង្កេតការណ៍លើកចុងក្រោយបង្អស់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្ទាប់ពីកម្ពុជាបានសម្របសម្រួលឱ្យក្រុមនេះចុះពិនិត្យតំបន់ព្រំដែនរសើបមួយចំនួនផ្សេងទៀត ដើម្បីផ្តល់ព័ត៌មាន និងភស្តុតាងជាក់ស្តែងអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែន។ កម្ពុជាបានអះអាងជាបន្តបន្ទាប់ថា ខ្លួននៅតែប្តេជ្ញារក្សាសន្តិភាព និងស្ថិរភាពតាមព្រំដែន ហើយជឿជាក់ថា បញ្ហាព្រំដែនទាំងអស់គួរតែត្រូវបានដោះស្រាយតាមរយៈការចរចា យន្តការទ្វេភាគី និងច្បាប់អន្តរជាតិ ជាជាងការចាត់វិធានការជាឯកតោភាគី។

Read More